BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឆ្នាំ២០២១ការផលិតស្រូវរបស់កម្ពុជាសម្រេចបានជាង ១២លានតោន ដែលនឹងជំរុញដល់ឧស្សាហកម្មនាំចេញ

ថ្ងៃសុក្រ, 07 ខែមករា 2022 13:38  ថូ សិរីវឌ្ឍន៍

photo_2022-01-07_13-17-39c (1)

ភ្នំពេញ៖ ទិន្នផលស្រូវរបស់ប្រទេសកម្ពុជា បានកើនឡើងដល់ ១២,២០លានតោន ក្នុងឆ្នាំ ២០២១ កើនឡើង ១១,៦៣ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលមានបរិមាណចំនួន ១០,៩៣លានតោន។ នេះបើយោងតាមរបាយការណ៍បឋមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការកើនឡើងនៃទិន្នផលស្រូវឆ្នាំ ២០២១ មានកត្តាសំខាន់ៗមួយចំនួន ក្នុងនោះរួមមាន ការកើនឡើងនៃផ្ទៃដីដាំដុះ, ការបង្កបង្កើនផលរបស់ប្រជាកសិករបានលឿនជាងមុន និងមានបច្ចេកទេសដាំដុះដែលទទួលបានទិន្នផលខ្ពស់ជាងមុនជាមួយការប្រើប្រាស់គ្រឿងចក្រកសិកម្ម និងគួបផ្សំឆ្នាំកន្លងទៅនេះ មានភាពអំណោយផលអាកាសធាតុ ជាពិសេសមានភ្លៀងជោគជំរហូតដល់ចុងរដូវវស្សា។

កំណើនបរិមាណផលស្រូវប្រមូលបាននៅឆ្នាំ ២០២១កន្លងទៅ បានជំរុញដល់ឧស្សាហកម្មនាំចេញស្រូវទៅកាន់ក្រៅប្រទេស ជាពិសេសប្រទេសវៀតណាម មានកំណើនយ៉ាងគំហុក បើទោះតួលេខការនាំចេញអង្ករបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ក៏ដោយក្តី។ យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម បានឲ្យដឹងទៀតថា ការនាំចេញអង្កររបស់ប្រទេសកម្ពុជា នៅឆ្នាំ ២០២១ សម្រេចបានក្នុងបរិមាណសរុប ៦១ម៉ឺនតោន បានធ្លាក់ចុះ ១០,៦៨ភាគរយ បើធៀបនឹងឆ្នាំ ២០២០។ ជាមួយគ្នានេះ តម្លៃនៃការនាំចេញអង្ករសរុបបានធ្លាក់ចុះ ២ភាគរយ មកនៅត្រឹម ៥២៧លានដុល្លារ។ 

ចំណែកការនាំចេញស្រូវនៅឆ្នំា ២០២១ មានកំណើន ៦១,១៦ភាគរយ ពោលគឺកើនដល់ ៣,៥២លានតោន ខណៈតម្លៃនាំចេញសរុបប្រមាណ ៦៣១លានដុល្លារ ធ្លាក់ចុះ ១៣,៥៦ភាគរយ បើធៀបនឹងឆ្នាំ ២០២០៕

photo_2022-01-07_13-17-40m


 

 


ថ្ងៃសុក្រ, 07 ខែមករា 2022 13:38  ថូ សិរីវឌ្ឍន៍