BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រទេសវៀតណាមនាំចេញបង្គាក្នុងតម្លៃទឹកប្រាក់ ៣,៨ពាន់លានដុល្លារ នៅឆ្នាំ ២០២១

ថ្ងៃសុក្រ, 07 ខែមករា 2022 13:29  ថូ សិរីវឌ្ឍន៍

photo_2022-01-07_13-15-49 (2)m

វៀតណាម៖ ប្រទេសវៀតណាម បាននាំចេញបង្គាក្នុងតម្លៃទឹកប្រាក់ជាង ៣,៨ពាន់លានដុល្លារ ទៅកាន់ទីផ្សារក្រៅប្រទេស នៅក្នុងឆ្នាំ ២០២១ ជាមួយកំណើន ៣ភាគរយ បើធៀបនឹងឆ្នាំ ២០២០។ តួលេខនៃតម្លៃនាំចេញនេះ ស្មើនឹង ៤៥ភាគរយ នៃប្រាក់ចំណូលរបស់ប្រទេសវៀតណាមបានមកពីការនាំចេញផលិតផលនេសាទសរុបរបស់ខ្លួន។ នេះបើយោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP)។

ទិន្នន័យពី VASEP បង្ហាញថា វៀតណាមកំពុងចិញ្ចឹមបង្គាលើផ្ទៃដីសរុបជាង ៧៤ម៉ឺនហិកតា ជាមួយនឹងទិន្នផលប្រចាំឆ្នាំជាមធ្យមជាង ៩០ម៉ឺនតោន។ វៀតណាមគឺជាប្រទេសផលិតបង្គាខ្លាធំជាងគេលើពិភពលោក (ហៅម្យ៉ាងទៀតថាបង្គាខ្លាខ្មៅ) ជាមួយនឹងទិន្នផលលើសពី ២៥ម៉ឺនតោនក្នុងមួយឆ្នាំ។ 

ផលិតភាពនៃការចិញ្ចឹមបង្គាបានប្រសើរឡើងឥតឈប់ឈរពីឆ្នាំ ២០១៦-២០២១ នៅក្នុងកំណើនប្រចាំឆ្នាំ ១០ភាគរយនៃទិន្នផល ទោះបីជាតំបន់កសិកម្មបានពង្រីកត្រឹមតែ ១,៥ភាគរយក្នុងមួយឆ្នាំក៏ដោយ។ VASEP បានព្យាករណ៍ថា ទិន្នផលបង្គានឹងកើនឡើងប្រហែល ៩ ភាគរយជារៀងរាល់ឆ្នាំនៅចន្លោះឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ ហើយនៅឆ្នាំ ២០២៥ ការនាំចេញបង្គាអាចឈានដល់ ៥,៦ពាន់លានដុល្លារ៕

photo_2022-01-07_13-15-49m


 


ថ្ងៃសុក្រ, 07 ខែមករា 2022 13:29  ថូ សិរីវឌ្ឍន៍