BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក-រុស្សីពិក្សារពីការបន្ថយនូវហារនិភ័យនៅជិតព្រំប្រទល់អ៊ុយក្រែន

ថ្ងៃសុក្រ, 07 ខែមករា 2022 10:31  គុន ច័ន្ទរដ្ឋា

photo_2022-01-07_01-08-57 (1) (1)

Rferl-

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin បាននិយាយកាលពីថ្ងៃទី៦ខែមករាជាមួយសមភាគីរុស្សីរបស់លោក Sergei Shoigu និងបានពិភាក្សារពីការកាត់បន្ថយហារនិភ័យនៅជិតព្រំប្រទល់អ៊ុយក្រែន, មន្ទីរប៉ង់តាហ្គោនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយ។ “ពិតប្រាកដណាស់ យើងនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអ្វីដែលយើងបានមើលឃើញ” មន្ត្រីក្រសួងការពារជាតិម្នាក់បានប្រាប់ Reuters ដោយមិនបានធ្វើអត្ថាធិប្បាយលើការសន្ទនាគ្នានោះទេ។

ការសន្ទនាគ្នានេះបានលេចចេញមកនៅចំពេលដែលក្រុមបស្ចឹមប្រទេសមានការខ្វាយខ្វល់ចំពោះការប្រមូលផ្តុំកងទ័ពប្រហែលជា ១០០,០០០នាក់នៅជិតព្រំប្រទល់អ៊ុយក្រែន ដែលអាចជាផ្នែកមួយនៃការរៀបចំលទ្ធភាពក្នុងការឈ្លានពាន មូស្គូបានប្រកែកចំពោះរឿងនេះ។ រុស្សីបានទាមទារនូវការធានាថា អ៊ុយក្រែននិងអតីតប្រទេសសហភាពសូវៀតនឹងមិនចូលរួមជាមួយ NATOនិងថាឲ្យមានការដកថយនូវការពង្រាយកងទ័ពនិងសព្វាវុធនៅក្នុងអឺរ៉ុបកណ្តាលនិងខាងកើត។

ក្រុមបស្ចឹមប្រទេសបានច្រានចោលនូវឱសានវាទរបស់មូស្គូដោយយោលទៅលើការគំរាមកំហែងរបស់ NATO ក្នុងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនិងវិធានការណ៍ផ្សេងទៀត បើសិនជារុស្សីរៀបចំការវាយប្រហារចូលទៅក្នុងអ៊ុយក្រែន។ រុស្សីបានភ្ជាប់ Crimea របស់អ៊ុយក្រែនដោយខុសច្បាប់ក្នុងឆ្នាំ២០១៤ និងបន្តកាន់កាប់ឧបទ្វីបនេះ។ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ អឺរ៉ុបនិងសហរដ្ឋអាមេរិកបានចោទក្នុងការបង្កើនភាពតានតឹងជាមួយអ៊ុយក្រែននិងការប្រមូលផ្តុំកងទ័ពជាច្រើនសែននាក់នៅតាមព្រំប្រទល់ ដើម្បីរៀបចំការឈ្លានពានមួយ ។ ក្រុមបស្ចឹមប្រទេសក៏បានព្រមានពីការដាក់ទណ្ឌកម្មបើសិនជាមានការឈ្លានពាន។

រុស្សីបានប្រកែកនូវផែនការឈ្លានពានចំពោះអ៊ុយក្រែន និងបានបានបញ្ជាក់ពីសិទ្ធក្នុងការការពារខ្លួនពីអរិភាពជាមួយបស្ចឹមប្រទេស ដែលបានគាំទ្រទីក្រុង Kyiv ជាពិសេសក្នុងការតស៊ូជាមួយនឹងក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សី។ សហរដ្ឋអាមេរិកនិងរុស្សី នឹងមានការជួបប្រជុំគ្នាមួយនៅថ្ងៃច័ន្ទនៅទីក្រុងហ្សឺណែវ ដែលនឹងបន្ទាប់មកនឹងមានការប្រជុំមួយទៀតរវាង រុស្សី NATO និងមានការប្រជុំមួយទៀតនៅក្នុងអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការណ៍នៅក្នុងអ៉ឺរ៉ុប។


ថ្ងៃសុក្រ, 07 ខែមករា 2022 10:31  គុន ច័ន្ទរដ្ឋា