BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ភូមា៖ ទឹកក្ដៅសម្រាប់កម្ពុជាឆ្នាំ២០២២

ថ្ងៃសុក្រ, 07 ខែមករា 2022 08:14  ហេង សំណាង

photo_2022-01-07_08-07-09

បន្ទាប់ពីកម្ពុជាបានក្លាយជាប្រធានអាស៊ាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រទេសជាច្រើនកំពុងសម្លឹងមើលថាតើកម្ពុជាអាចធ្វើអ្វីបានខ្លះនៅក្នុងឆ្នាំ២០២២នេះ ជាពិសេសរឿងក្តៅគគុកពីរ៖ បញ្ហភូមា និងសមុទ្រចិនខាងត្បូង? 

រឿងទាំងពីរនេះសុទ្ធតែជាទឹកក្តៅ (hot  water)។ ទឹកក្តៅប្រាកដជាក្តៅ ប៉ុន្តែទឹកក្តៅអាចជាប្រយោជន៍ច្រើនបែប។ ថ្មីៗនេះ មានអត្ថបទវិភាគចំនួនបីសរសេរដោយបរទេស ស្តីពីតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។ ក្នុងនោះមានការដាក់ចំណងជើងអត្ថបទខុសៗគ្នា ហើយខ្លះក៏សរសេរជាទំរង់សំណួរដូចជា “កម្ពុជា៖ ជាអ្នកនាំឱ្យខូចប្រយោជន៍ដល់អាស៊ាន ឬជាអ្នកសង្រ្គោះអាស៊ាន?” (Cambodia: Asean’s spoiler or saviour?) រីឯអត្ថបទមួយទៀតដាក់ចំណងជើងថា “ការទូតប្រថុយប្រថានរបស់កម្ពុជានៅក្នុងជម្លោះភូមានឹងធ្វើឱ្យអាស៊ានឯកោ” (Cambodia’s “cowboy diplomacy’ in Myanmar isolates ASEAN) ។  

កម្ពុជាបានលូកទៅក្នុងជម្លោះផ្ទៃក្នុងដ៏ធ្ងន់ធ្ងរដែលកំពុងកើតឡើងនៅភូមា ដែលបានអូសបន្លាយរយៈពេលជិតមួយឆ្នាំមកហើយ ហើយដែលពុំមានប្រទេសណាមួយចូលជួយអន្តរាគមន៍បាននៅឡើយរួមទាំងមហាអំណាចធំៗផង។ ការលូកចូលរបស់កម្ពុជាត្រូវបានមតិខាងក្រៅខ្លះលើកឡើងថា ដំណោះស្រាយនៅក្នុងប្រទេសភូមាមិនអាចទទួលបានជោគជ័យឡើយ បើគ្មានមហាអំណាចនៃប្រទេសពីរ “ចិននិងរុស្ស៊ីចូលរួម!”។ សម្រាប់កម្ពុជាវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងម្តងហើយម្តងទៀតថា សូមទុកពេលវេលាឱ្យកម្ពុជាធ្វើការបន្តិចសិនមុននឹងវាយតម្លៃ។ ត្រង់ចំណុចនេះ ពលរដ្ឋខ្មែរជាច្រើនបានយល់ឃើញថា ក្នុងតួនាទីជាប្រធានអាស៊ាន និងជាអ្នកធ្លាប់ឆ្លងកាត់នូវសង្រ្គាមផ្ទៃក្នុងប្រទេសរាប់ទសវត្សរ៍វាមិនចម្លែកពេកទេដែលកម្ពុជាអាចចែករំលែកបទពិសោធន៍ចរចារកសន្តិភាពក្នុងបំណងដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះនៅប្រទេសភូមា។ ប៉ុន្តែចំងល់ជាទូទៅសួរថា កម្ពុជាជួយដោយវិធីណា? នរណាជាតួអង្គសំខាន់ (សម្តេច ហ៊ុន សែន ជាមួយ មីង អោងឡាំង? លោករដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ជាមួយរដ្ឋមន្រ្តីការបរទេសភូមាបច្ចុប្បន្ន លោក វូណា? (លោកទាំងពីរធ្លាប់ធ្វើជាប្រមុខទូតប្រចាំនៅប្រទេសបារាំងជំនាន់ជាមួយគ្នា) ឬមានតួអង្គផ្សេងទៀតដែលកម្ពុជាមិនទាន់បញ្ចេញ? 

កម្ពុជាប្រើការទូតអ្វី?

ក្នុងវិស័យការទូត ជាពិសេសការស្វែងរកការចរចា គេតែងផ្តល់រហ័សនាមការទូតផ្សេងៗគ្នា ដូចជា៖ ការទូតប៉េងប៉ុង (Ping-pong Diplomacy); ការទូតឌីមសាំ (Dimsum Diplomacy); ការទូតដុល្លារ (Dollar Diplomacy); ការទូតប្រថុយប្រថាន (Cowboy Diplomacy); ការទូតដោយពឹងផ្អែកលើអន្តរការី (Shuttle Diplomacy) ជាដើម។ សម្រាប់កម្ពុជា មានអតីតអ្នកការទូតខ្មែរសម័យលោក អេង រ៉ូឡង់ បានប្រើ “ការទូតនំបញ្ចុក” (Noodle Diplomacy) ប៉ុន្តែនៅពេលនេះខ្ញុំពុំទាន់បានឮ សម្តេច ហ៊ុន សែន បង្ហើបនៅឡើយទេថាកម្ពុជានឹងប្រើឈ្មោះការទូតអ្វីក្នុងបរិបទទៅកាន់ភូមា ប៉ុន្តែខ្ញុំសូមសាកល្បងប្រើពាក្យថា “ការទូតឈ្នះ-ឈ្នះ” (Win-win diplomacy) ដែលជាពាក្យពេញនិយមរបស់ថ្នាក់ដឹកនាំកម្ពុជានៅក្នុងសម័យតេជោ បើទោះបីជាគ្មាននរណាម្នាក់ហ៊ានអះអាងថានឹងបាន “ឈ្នះ-ឈ្នះ” ឬជោគជ័យមែនឬយ៉ាងណានោះ។ យ៉ាងណាក៏ដោយ ចាប់តាំងពីមុនពេលកម្ពុជាក្លាយជាប្រធានអាស៊ាននៅថ្ងៃ១ ខែមករា ឆ្នាំ២០២២ កម្ពុជាបានធ្វើការទូតជាច្រើនទាំងចំហនិងមិនចំហជាមួយបណ្តាប្រទេសក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ដែលរួមមានជប៉ុន និងចិន និងធ្លាយទៅដល់បញ្ចឹមប្រទេសឯណោះ។ 

នរណាខ្លះអមដំណើរជាមួយនាយករដ្ឋមន្រី្ត?

សម្រាប់ទស្សនៈកិច្ចនៅថ្ងៃស្អែកទៅកាន់ភូមា អ្វីដែលជាការកត់សម្គាល់គឺប្រតិភូអមដំណើរដែលបានបញ្ចូលតួអង្គ លោក ចម ប្រសិទ្ធ ដែលស្ទើរតែបាត់ឈ្មោះបោះសម្លេង (ទោះជាលោកនៅជារដ្ឋមន្រ្តីឧស្សាហកម្មក៏ដោយ)។ លោកជាអតីតជំនួយការដ៏ជំនិតបំផុតមួយរូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពីទសវត្សរ៍៨០ ហើយក៏ជាអ្នកធ្វើកំណត់ត្រាដ៏ល្អទាក់ទងទៅនឹងកិច្ចប្រជុំជាច្រើនដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា។ រីឯការកត់សម្គាល់ទី២៖ ក្នុងចំណោមកូនប្រុស ៣រូប កូនប្រុសច្បងនិងកូនប្រុសពៅ (លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី) នឹងអមដំណើរទៅជាមួយឪពុកក្នុងនាមជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងក្នុងនាមជាប្រធានកម្មការមួយរបស់រដ្ឋសភា។ ទី៣៖ ការនាំទៅជាមួយនូវសម្ភារៈនិងបរិក្ខាពេទ្យជាច្រើនដែលជាជំនួយក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

ទំនាក់ទំនងកម្ពុជានិងភូមា?

កាលពីខែមេសា ឆ្នាំ២០២១ នៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី គេសង្កេតឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការសំណេះសំណាលយ៉ាងសិទ្ធស្នាលជាមួយមេដឹកនាំយោធាភូមា លោក មីង អោងឡាំង។ ការជួបគ្នានៅពេលនោះ និងជាបន្តបន្ទាប់មកទៀតតាមទម្រង់និងកម្រិតផ្សេងៗគ្នា ប្រហែលជាទំពក់មិនសាមញ្ញពេកទេ ទម្រាំមានការប្រកាសជាផ្លូវការពីឆន្ទៈរបស់កម្ពុជាក្នុងការជួយរកដំណោះស្រាយនៅភូមា៕
ដកស្រង់អត្ថបទ របស់លោកពុយ គា ប្រធានឆ្លើយឆ្លងទីភ្នាក់ងារសារព័ត៌មានក្យូដូ។


ថ្ងៃសុក្រ, 07 ខែមករា 2022 08:14  ហេង សំណាង