Barron’s-
មីយ៉ាន់ម៉ា "មានគ្រឿងផ្សំគ្រប់មុខសំរាប់សង្រ្គាមស៊ីវិល" កម្ពុជាដែលជាប្រធាននៃប្លុកអាស៊ាន បានធ្វើការព្រមានមុនពេលដែលមានទស្សនកិច្ចមួយដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ទៅកាន់ប្រទេសដែលកំពុងតែមានវិបត្តិមួយនេះ។ មីយ៉ាន់ម៉ាកំពុងស្ថិតនៅក្នុងភាពច្របូកច្របល់ចាប់តាំងពីមានរដ្ឋប្រហារកាលពីឆ្នាំមុន ដែលបណ្តាលឲ្យមានមនុស្សជាង ១,៤០០នាក់ បានស្លាប់ក្នុងការបង្រ្កាបទៅលើអ្នកប្រឆាំងដោយក្រុមយោធា, បើយោលទៅតាមក្រុមអ្នកសង្កេតការណ៍ក្នុងស្រុក។
សម្តេច ហ៊ុន សែន ដែលឆ្នាំនេះប្រទេសត្រូវកាន់តំណែងបន្តវេនជាប្រធាននៃប្រទេសប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍ ដែលហៅកាត់ថា ASEAN នឹងទៅធ្វើទស្សនកិច្ចនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ក្នុងកិច្ចខំប្រឹងប្រែងបន្ធូរបន្ថយនូវវិបត្តិ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានព្រមានថា វាជាទស្សនវិស័យហាក់ដូចជាធ្ងន់ធ្ងរណាស់។ យើងមានអារម្មណ៍ថា "គ្រប់គ្រឿងផ្សំសំរាប់សង្រ្គាមស៊ីវិលកំពុងតែស្ថិតនៅលើតុ"។ ឥឡូវនេះកំពុងតែមានរដ្ឋាភិបាល២, មានកងកំលាំងប្រដាប់អាវុធជាច្រើនក្រុម, ប្រជាពលរដ្ឋកំពុងតែបន្តស្ថិតនៅក្នុងចលនាស៊ីវិលមិនស្តាប់បង្គាប់, និងចលនាទ័ពព្រៃពាសពេញប្រទេស។
លោកបានថ្លែងនៅក្នុងបាឋកថាមួយកាលពីថ្ងៃច័ន្ទ ដែលរៀបចំឡើងដោយក្រុមអ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងសឹង្ហបុរី វីទ្យាស្ថាន ISEAS ។ព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅក្រោមបទបញ្ញត្តិមួយដែលហៅថា Chatham House Rule ដែលមានន័យថា វាគ្មិនត្រូវតែផ្តល់ការអនុញ្ញាតិ មុនពេលដែលពាក្យសំដីរបស់លោកត្រូវបានយកទៅចុះផ្សាយដោយឥតលាក់លៀម។ ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃអង្គារ៍ បានផ្តល់ការអនុញ្ញាតិដល់ AFP ដើម្បីរាយការណ៍អត្ថាធិប្បាយរបស់លោក។
ឯកឧត្តម ប្រាក់សុខុន បានច្រានចោលនូវការរិះគន់ថាទស្សកិច្ចរបស់សម្តេច ហ៊ុន សែន នឹងផ្តល់នូវភាពស្របច្បាប់ដល់របបយោធា និងបាននិយាយថា “ការចូលរួមភ្លាមៗនៃព្រះរាជាណាចក្រមួយនេះ គឺដើម្បីធ្វើឲ្យស្ថានការណ៍នៅក្នុងមីយ៉ាន់ម៉ាមានភាពរីកចម្រើន”។ កិច្ចខិតខំប្រឹងប្រែងនឹងនៅតែផ្តោតទៅលើផែនទីចង្អុលបង្ហាញផ្លូវសន្តិភាព និង៥ចំណុច កុងសង់ស៊ិសដែលឯកភាព និងយល់ព្រមដោយមេដឹកនាំអាស៊ានកាលពីឆ្នាំមុន, លោកនិយាយ។ ទស្សនកិច្ចមានគោលបំណងនឹងក្រាលផ្លូវដើម្បីការរីកចម្រើន ដោយបង្កើតនូវបរិយាកាសក្នុងន័យស្ថាបនា សំរាប់ការចូលរួមសន្ទនា និងទំនុកចិត្តនយោបាយក្នុងចំណោមគ្រប់ភាគីដែលពាក់ព័ន្ធ៕