BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អូស្ត្រាលីនិងជប៉ុន នឹងចុះហត្ថលេខាលើការការពារជាប្រវត្តិសាស្រ្ត, សន្ធិសញ្ញាសន្តិសុខ

ថ្ងៃពុធ, 05 ខែមករា 2022 15:22  គុន ច័ន្ទរដ្ឋា

7-1

Sydney-AP

អូស្ត្រាលីនិងជប៉ុននឹងចុះហត្ថលេខាលើសន្ធិសញ្ញាមួយនៅថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការណ៍សន្តិសុខ និងកិច្ចការពារក្នុងទង្វើមួយដែលចាត់ទុកជាប្រវត្តិសាស្ត្រ ប៉ូន្តែអាចនឹងធ្វើឲ្យចិនខឹង។ លោកនាយករដ្ឋមន្ត្រី Scott Morrison នៃប្រទេសអូស្ត្រាលីនិង Fumio Kishida នៃប្រទេសជប៉ុននឹងជួបប្រជុំគ្នាតាមវីឌីអូ ដែលជាកិច្ចប្រជុំកំពូល ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ដែល Morrison បាននិយាយថា "នឹងចង្អុលបង្ហាញនូវភ័ស្តុតាងនៃកិច្ចព្រមព្រៀងដ៏ស្មុគ្រស្មាញ និងអស្ចារ្យរវាងកងកំលាំងអូស្ត្រាលី និងកងកំលាំងដែលការពារខ្លួនឯងជប៉ុន"។

"អូស្ត្រាលីនិងជប៉ុនគឺជាមិត្តដ៏ជិតស្និទ្ធ" Morrison បានបន្ថែម។ "ភាពជាដៃគូរយុទ្ធសាស្ត្រដ៏ពិសេសរបស់យើងរឹងមាំខ្លាំងណាស់ តាំងតែពីមុនមក ឆ្លុះបញ្ចាំងនូវតម្លៃរួម និងការប្តេជ្ញាចិត្តរបស់យើង ដើម្បីប្រជាធិបតេយ្យនិងសិទ្ធមនុស្ស និងផលប្រយោជន៍រួមរបស់យើងនៅក្នុងភាពសេរី និងបើកចំហរនិងមិនទ្រុឌទ្រោមនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វីក"។ នៅក្នុងខែកញ្ញា អូស្ត្រាលីបានចុះហត្ថលេខា នៅលើអ្វីដែលគេហៅថា កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (AUKUS) ជាមួយនឹងសហរដ្ឋអាមេរិក និងអង់គ្លេស ដែលនៅក្នុងនោះប្រទេសទាំង២បានអះអាងថា នឹងជួយអូស្ត្រាលីឲ្យទទួលបាននូវនាវាមុជទឹកដែលដើរដោយកម្លាំងនុយគ្លេអ៊ែរ។

កិច្ចព្រមព្រៀងនេះបានធ្វើឲ្យចិនមានការអាក់អន់ចិត្តដោយនិយាយថា AUKUS "បានគាស់រំលើងនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់" រឹតបន្តឹងនូវការរត់ប្រណាំងផ្នែកសព្វាវុធ និងគាស់រំលើងនូវកិច្ចខិតខំប្រឹងប្រែងការមិនឲ្យរីកសាយភាយអាវុធនុយគ្លេអ៊ែរជាលក្ខណៈអន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ Morrison បានពិពណ៌នាថា កិច្ចព្រមព្រៀងជាចុងក្រោយជាមួយជប៉ុនគឺជាប្រវត្តិសាស្ត្រនិងថា "ជាលើកទី១ វានឹងផ្តល់នូវរចនាសម្ព័ន្ធមួយដ៏ច្បាស់សំរាប់ពង្រីកនូវអន្តរប្រតិបត្តិកាណ៍ និងសហប្រតិបត្តិការណ៍រវាងប្រទេស និងកងកម្លាំងទាំង២"។

"កិច្ចព្រមព្រៀងនេះវាជាសេចក្តីថ្លែងការណ៍មួយនៃការប្តេជ្ញាចិត្តរបស់ប្រជាជាតិយើងទាំង២ ដើម្បីធ្វើការជាមួយគ្នាក្នុងការពើបប្រទះទៅនឹងយុទ្ធសាស្ត្រសន្តិសុខរួមដែលយើងប្រឈមនិងជាការធ្វើវិភាគទាន ដើម្បីថែរក្សាសន្តិសុខ និងស្ថិរភាពក្នុងឥណ្ឌូ-ប៉ាស៊ីហ្វីក Morrison បាននិយាយ។ សហរដ្ឋអាមេរិកនិងអូស្ត្រាលីរួមជាមួយឥណ្ឌានិងជប៉ុនក៏ជាសមាជិកនៃកិច្ចសន្ទនាជាយុទ្ធសាស្ត្រមួយដែលគេស្គាលថាជា "Quad", ហើយ Morrison បាននិយាយកាលពីថ្ងៃពុធថា អូស្ត្រាលីនឹងធ្វើវិភាគទាន ក្នុងការពង្រីករបៀបវារៈទៅលើកិច្ចព្រមព្រៀងនេះផងដែរ៕


ថ្ងៃពុធ, 05 ខែមករា 2022 15:22  គុន ច័ន្ទរដ្ឋា