BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កូរ៉េខាងជើងបាញ់កាំជ្រួច ដែលគេសង្ស័យថាជា បាលីស្ទីកមីស៊ីលចូលទៅក្នុងសមុទ្ទ

ថ្ងៃពុធ, 05 ខែមករា 2022 10:53  គុន ច័ន្ទរដ្ឋា

6-1

AP-

កូរ៉េខាងជើងបានបាញ់កាំជ្រួចដែលគេសង្ស័យថា ជាបាលីស្ទីលមីស៊ីលចូលទៅក្នុងសមុទ្ទកាលពីថ្ងៃពុធ, យោធាកូរ៉េខាងត្បូងនិងជប៉ុនបាននិយាយ, វាជាការបាញ់ជាសាធារណៈក្នុងរយៈពេលប្រហែលជា២ខែ និងជាសញ្ញាដែលថាទីក្រុងព្យុងយ៉ាងមិនចាប់អារម្មណ៍ក្នុងការចូលរួមឡើងវិញ ក្នុងការជជែកពីការដែលគ្មានការរីកសាយភាយអាវុធនុយគ្លេអ៊ែរក្នុងពេលណាមួយឆាប់ៗខាងមុខនេះទេ ដែលបែរជាផ្តោតទៅលើការប្រឹងពង្រីកឃ្លាំងអាវុធរបស់ខ្លួន។

ការបាញ់ជាចុងក្រោយនេះបានលេចចេញមក បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង Kim Jung Un បានប្តេជ្ញាចិត្តថានឹងពង្រីកនូវសមត្ថភាពរបស់កងទ័ពខ្លួនបន្ថែមទៀត នៅក្នុងកិច្ចប្រជុំដ៏ធំក្នុងមហាសន្និបាតរបស់បក្សកាលពីសប្តាហ៍មុនជាមួយមន្ត្រីជាន់ខ្ពស់នៅក្នុងបក្ស ដោយមិនបានបញ្ចេញឲ្យដឹងពីគោលនយោបាយទៅកាន់សហរដ្ឋអាមេរិកឬកូរ៉េខាងត្បូង។ សេនាធិការរួមកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងជើងបានបាញ់កាំជ្រួចដែលគេសង្ស័យថាជាបាលីស្ទីកមីស៊ីល ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតកាលពីព្រឹកថ្ងៃពុធ ព្រមទាំងបាននិយាយថា អាជ្ញាធរផ្នែកចារកម្មសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងតែព្យាយាមវិភាគព័ត៌មានបន្ថែមទៀតអំពីការបាញ់នេះ។

ក្រសួងការពារប្រទេសជប៉ុនក៏បានស៊ើបអង្កេតផងដែរអំពីការបាញ់របស់កូរ៉េខាងជើង ដោយបាននិយាយថាប្រទេសនេះបានបាញ់មីស៊ីល។ "យើងប្រាកដជាបានឃើញ និងគួរឲ្យសោកស្តាយដែលកូរ៉េខាងជើងបានបន្តបាញ់មីស៊ីលទៀតបន្ទាប់ពីឆ្នាំមុន" នាយករដ្ឋមន្ត្រីជប៉ុន Fumo Kishida បានប្រាប់អ្នកយកព័ត៌មាន។ Kishida បាននិយាយទៀតថា ការលំអិតអំពីការបាញ់របស់កូរ៉េខាងជើងមិនអាចធ្វើបានភ្លាមៗក្នុងពេលនេះទេ រួមបញ្ចូលទាំង តើមីស៊ីលនោះបានធ្លាក់ចំកន្លែងណា និងថាតើមានការខូចខាតដែរឬទេ?។ លោកនិយាយថា លោកបានបញ្ជាមន្ត្រីឲ្យបញ្ជាក់ពីសុវត្តិភាពនៃនាវា និងយន្តហោះនៅក្នុងកន្លែងដែលមីស៊ីលបានហោះនិងធ្លាក់ចុះ។

រដ្ឋការលោក Biden បាននិយាយហើយនិយាយទៀតថា នឹងបើកចំហរដើម្បីបន្តនូវការជជែកជាមួយកូរ៉េខាងជើងអំពីគោលនយោបាយនុយគ្លេអ៊ែរនៅកន្លែងណាមួយ និងក្នុងពេលណាមួយដោយគា្មនលក្ខ័ណទុកជាមុន។ រហូតមកទល់ពេលនេះកូរ៉េខាងជើងនៅតែច្រានចោលនូវការបើកចំហរនេះ ដោយនិយាយថាអរិភាពរបស់សហរដ្ឋអាមេរិកនៅតែឥតផ្លាស់ប្តូរ។ ប្រធានាធិបតីដែលនឹងចេញពីតំណែង Moon Jae-in បាននិយាយនៅក្នុងការថ្លែងសុន្ទរកថា ឆ្នាំថ្មីរបស់លោកកាលពីថ្ងៃអង្គារ៍ថា លោកនឹងបន្តនូវការស្វែងរកមធ្យោបាយ ដើម្បីធ្វើឲ្យមានឡើងវិញនូវចំណងទាក់ទងជាមួយកូរ៉េខាងជើង និងជំរុញឲ្យមានសន្តិភាពនៅលើឧបទ្វីបកូរ៉េរហូតដល់ចប់អាណត្តិរបស់លោកក្នុងខែឧសភា៕


ថ្ងៃពុធ, 05 ខែមករា 2022 10:53  គុន ច័ន្ទរដ្ឋា