BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទេសចរណ៍១រូបបាននិយាយថាបុរសម្នាក់បានវាយរូបនាង បន្ទាប់ពីនាងមិនព្រមបង់លុយចំនួន៥០បាតដើម្បីចូលមើលកោះសាមុយ

ថ្ងៃអង្គារ, 04 ខែមករា 2022 14:28  គុន ច័ន្ទរដ្ឋា

photo_2022-01-04_11-56-00 (1) (1)

thaiger-

បុរសជនជាតិថៃម្នាក់រងនូវការចោទប្រកាន់ថាបានវាយទៅលើទេសចរជនជាតិរុស្សីម្នាក់ក្នុងអម្លុងពេលដែលមានការទាស់សំដីគ្នាយ៉ាងខ្លាំងក្លា នៅពេលដែលនារបានបដឹសេធមិនព្រមបង់លុយថ្លៃចូលមើលទស្សនីយភាពក្នុងកោះសាមុយ ដែលជាកោះមួយនៅក្នុងឈូងសមុទ្ទថៃ ក្បែរកោះស៊ូរ៉ាត ថានី។ ស្ត្រីដែលមានអាយុ៣៣ឆ្នាំនិងដៃគូររបស់នាងបានធ្វើដំណើរទីស្ថានីយ៍ប៉ូលីសនិងបានរាយការណ៍ថា បុរសម្នាក់បានវាយនាងចំថ្ពាល់និងឆ្អឹងជំនីរ។ ឃ្លីបវីឌីអូរដែលថតបានដោយអ្នកឈរមើលហេតុការណ៍នោះបានបង្ហាញថា ស្ត្រីដែលជាអ្នកទេសចរបាននិយាយស្រែកខ្លាំងៗទៅកាន់បុរសជនជាតិថៃដែលមានអាយុ៥៧ឆ្នាំ ខណៈដែលដៃគូរបានព្យាយាមបញ្ឍប់នូវជម្លោះ។

អ្នកទេសចរនោះបានជិះម៉ូតូមួយជុំវិញកោះហើយបានសំរេចចុះទៅមើលទស្សនីយ៍ភាពដែលមានប្រជាប្រីយ៍ភាពដែលគេឲ្យឈ្មោះថា ថ្មត្រួតលើគ្នា ដើម្បីថតរូបនិងទស្សនាព្រះអាទិត្យអស្តង្គត។ បុរសថៃដែលឈរយាមនៅមាត់ច្រកចូលនៃទស្សនីយ័ភាពនោះបានស្នើរសុំឲ្យអ្នកទេសចរនោះបង់ថ្លៃ ៥០បាត (១ដុល្លារកន្លះ)។ សេចក្តីរាយការណ៍បាននិយាយថាស្រ្តីរូបនោះបាននិយាយថា វ៉ែនតានិងខ្សែរករបស់នាងដែលមានតម្លៃ៣០,០០០ បាត ត្រូវបានខូចខាតក្នុងអម្លុងពេលដែលមានឧប្បត្តិហេតុនោះ នាងបានបន្ថែមទៀតថាតម្លៃដែលនាងចំណាយទៅលើថ្នាំពេទ្យដែលព្យាបាលនិងថត X-ray លើមុខរបួស ថ្ពាល់ ច្រមុះនិងឆ្អឹងជំនីរអស់៥៩២០បាត។

បុរសជនជាតិថៃ ដែលបំរើការជាអ្នកថែររក្សារទីកន្លែងសំរាប់គយគន់ទេសភាពដែលជាកម្មសិទ្ធឯកជន បាននិយាយថា មានដាក់ស្លាកសញ្ញាដើម្បីជូនដំណឹងដល់អ្នកដែលមកទស្សនាថាថ្លៃចលមើលមានតម្លៃ៥០បាត។ របាយការណ៍បាននិយាយផងដែរថា បុរសនោះគ្រាន់តែនិយាយចំអកឲ្យនាង ស្រាប់តែនាងបានទះកំភ្លៀងបុរសនោះមុន។ បុរសនោះបាននិយាយថាខ្លួនប្រតិកម្មតបតវិញដោយសុភាវគតិតែប៉ុណ្ណោះ។

បុរសជនជាតិថៃដែលជាអ្នកលក់សំបុត្រនៅមាត់ច្រកចូល ដែលមានឈ្មោះ Mangkhorn Hinmai អាយុ៥៧ឆ្នាំ បាននិយាយថាលោកបានស្នើរសុំឲ្យអ្នកទេសចររុស្សីនិងដៃគូរចាកចេញពីពីកន្លែងដែលជាកម្មសិទ្ធរបស់លោកបន្ទាប់ពីស្រ្តីទេសចរទាង២រូបព្រងើយកន្តើយទៅនឹងស្លាកសញ្ញាដែលសរសេរជាភាសារអង់គ្លេសនិងថៃដែលដាក់ថាថ្លៃចូលមើល ៥០បាត។ ជនជាតិរុស្សីទាំង២នៅតែបន្តថតរូប អញ្ចឹងលោកបានគៀសដៃនាងចេញ ហើយនាងក៏បានឆ្លើយតបដោយស្រែកដាក់លោកខ្លាំងៗហើយយកដៃទះក្បាលលោក Mangkhorn តបតរវិញ ការប្រវាយប្រតប់ក៏ចាប់ផ្តើមឡើង។


ថ្ងៃអង្គារ, 04 ខែមករា 2022 14:28  គុន ច័ន្ទរដ្ឋា