BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទ័ពអាកាសអុីស្រាអែលនិយាយថាឧទ្ធម្ភាគចក្របានធ្លាក់ដោយគ្មានការព្រមាន ហើយបានលិចទៅក្នុងទឹកបន្ទាប់ពីបានធ្លាក់

ថ្ងៃអង្គារ, 04 ខែមករា 2022 13:23  គុន ច័ន្ទរដ្ឋា

photo_2022-01-04_11-59-52 (1) (1)

Timesofisrael-

ឧត្តមសេនីយ៍ម្នាក់នៃកងទ័ពអាកាសអុីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារ៍ថាឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅប៉ែកខាងជើងនៃកោះអុីស្រាអែល សម្លាប់អាកាសយានិក២នាក់ និងគ្មានការព្រមានជាមុន។ ឧទ្ធម្ភាគចក្របានធា្លក់នៅជិតកោះ Haifa កាលពីយប់ថ្ងៃច័ន្ទ ក្នុងអម្លុងពេលហាត់ហ្វឹកហ្វឺនហោះហើរ។អាកាសយានិក២រូបបានបាត់បង់ជីវិតនៅក្នុងឧប្បទ្ទវហេតុនេះនិងមន្ត្រីនាវីម្នាក់ដែលនៅលើឧទ្ធម្ភាគចក្រនោះដែរបាននៅរស់រានមានជីវិត។

ក្រុមស្រាវជ្រាវនិងសង្រ្គោះនៃក្រសួងការពារប្រទេសអុីស្រាអែល (IDF) រួមទាំងអង្គភាពលេខ៦៦៩នៃIDF, អង្គភាពកងកុម៉្មង់ដូជើងទឹកពិសេសលេខ១៣និងអង្គភាពនាវី Yaltam Scuba បានទៅដល់ទីកន្លែងកើតហេតុ។​ ឧត្តមសេនីយ៍ត្រី Amir Laza បាននិយាយថា អាកាសយានិកត្រូវបានគេរកឃើញនៅក្នុងបន្ទប់បើកបរបន្ទាប់ពីឧទ្ធម្ភាគចក្របានលិចចុះទៅក្នុងទឹក ប្រតិបត្តិការណ៍នៃការរុករកនេះមានលក្ខណៈស្មុគស្មាញដោយសារតែត្រូវរុករកនៅក្នុងភាពងងិតឈឹង។ ដំបូងក្រុមអ្នករុករកប៉ុនប៉ងនឹងសង្រ្គោះជីវិតប៉ុន្តែមិនអាចសង្រ្គោះពួកគេបាន។

“មិនមានទំនាក់ទំនង តាមទូរស័ព្ទមុនពេលដែលឧប្បទ្ទវហេតុនេះបានកើតឡើងទេ វាបានបាត់រូបភាពចេញពីកញ្ចក់ទូរទស្សន៍ដែលតាមដាន និងមានរបាយការណ៍មួយថាមានឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ចុះទៅក្នុងទឹកនិងបានធ្វើសកម្មភាពគ្រប់ប្រព័ន្ធរួមទាំងកំលាំងសង្រ្គោះ”។ Lazar បាននិយាយ ដោយយោងទៅតាមស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ១២។ មិនមានការថតសម្លេងនៃទូរស័ព្ទក្នុងការហៅពីភាពអាសន្នក្រោយពីឧទ្ធម្ភាគចក្របានធ្លាក់។ សារព័ត៌មាន Walla បានរាយការណ៍។

ឧទ្ធម្ភាគចក្រស្ថិតនៅក្នុងទឹកហើយការសង្រ្គោះបានប្រប្រាស់រយៈពេលយ៉ាងយូរ។ អាកាសយានិកនៅទីបំផុតបានរកឃើញដោយក្រុមអ្នកមុជទឹក ឧទ្ធម្ភាគចក្រនេះមានយន្តការអាចដំណើរការបណ្តែតទឹកបាន។​ យើងមិនដឹងថាតើវាដំណើរការឬអត់ ប៉ុន្តែឧទ្ធម្ភាគចក្របានលិចចូលទៅក្នុងទឹក។ Lazar និយាយ។ Lazar បានបន្ថែមទៀតថា ឧទ្ធម្ភាគចក្របានធ្លាក់ចុះទៅក្នុងទឹកក្នុងការធ្វើដំណើរត្រឡប់មកពីហាត់ហ្វឹកហ្វឺនវិញ និងអាកាសយានិកទាំង២រូបសុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ជ្រៅជ្រះ។


ថ្ងៃអង្គារ, 04 ខែមករា 2022 13:23  គុន ច័ន្ទរដ្ឋា