BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឆ្នាំ២០២១ធនាគារជាតិនៃកម្ពុជាបញ្ចេញប្រាក់៥០០លានដុល្លារអាមេរិក ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅលើទីផ្សារ

ថ្ងៃអង្គារ, 04 ខែមករា 2022 11:18  ថូ សិរីវឌ្ឍន៍

photo_2022-01-04_10-20-21c (1)

ភ្នំពេញ៖ ក្នុងឆ្នាំ ២០២១កន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍ទៅលើទីផ្សារប្តូរប្រាក់ដោយបញ្ចេញថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ផ្អែកតាមមូលដ្ឋាននៃការប្រែប្រួលសេដ្ឋកិច្ច។ នេះបើតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ ២០២១ និងទស្សនវិស័យឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា។

របាយការណ៍ដដែលនេះបញ្ជាក់ថា ការបញ្ចេញប្រាក់ដុល្លារអាមេរិកនេះ បានជួយរក្សាអត្រាប្តូរប្រាក់ទីផ្សារឲ្យមានស្ថិរភាព ក្នុងរង្វង់ ៤០៩៩រៀលក្នុងមួយដុល្លារអាមេរិក ដែលបានថយថ្លៃប្រមាណ១% បើធៀបនឹងឆ្នាំ២០១៩។ 

របាយការណ៍បន្តថា ការបង្កើនចំណាយសាធារណៈ គួបផ្សំនឹងការថយចុះតម្រូវការប្រាក់រៀល បានដាក់សម្ពាធលើប្រាក់រៀលឱ្យថយថ្លៃ ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជា មានកម្រិតដុល្លារូបនីយកម្មខ្ពស់។ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល ដែលរួមចំណែកការពារអំណាចទិញរបស់ប្រជាជន ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍ស្រូបយកប្រាក់រៀលពីទីផ្សារជាបន្តបន្ទាប់ ប្រមាណជាង ៥០០លានដុល្លារអាមេរិក និងបានរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យ មានស្ថិរភាពក្នុងរង្វង់ ៤០៩៩រៀលក្នុងមួយដុល្លារអាមេរិក ដោយបានថយថ្លៃប្រមាណ ១%ធៀបនឹងឆ្នាំ២០១៩។

photo_2022-01-04_09-43-01m

ស្ថិរភាពអត្រាប្តូរប្រាក់ និងការគ្រប់គ្រងបរិមាណសាច់ប្រាក់ ក្នុងសេដ្ឋកិច្ចសមស្រប បានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណាមានកម្រិតទាប ២,៩%។ អតិផរណានៅឆ្នាំ២០២១ រួមចំណែកដោយការងើបឡើងវិញនៃថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ខណៈដែលថ្លៃម្ហូបអាហារ និងអតិផរណាស្នូលបានថយល្បឿនមកវិញ។ 

ផ្អែកលើទស្សនវិស័យខាងលើនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា បន្តងើបឡើងបន្ថែមទៀត ក្នុងអត្រាប្រមាណ ៥% នៅឆ្នាំ ២០២២។ អតិផរណារួមសម្រាប់ឆ្នាំ ២០២២ ត្រូវបានធនាគារជាតិនៃកម្ពុជាព្យាករថា នឹងមានអត្រា ២,៦ភាគរយ ដោយសារកំណើនទាប នៃក្រុមម្ហូបអាហារ ដែលជំរុញដោយភាពប្រសើរឡើងនៃការផ្គត់ផ្គង់ និងការថមថយកំណើនថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ហើយអត្រាប្តូរប្រាក់ផ្លូវការបន្តមានស្ថិរភាព ក្នុងរង្វង់ ៤០៧៥រៀលក្នុងមួយដុល្លារអាមេរិក។

ធនាគារជាតិនៃកម្ពុជា នឹងបន្តដាក់ចេញគោលនយោបាយគាំទ្រនានា សំដៅបន្តពង្រឹងការចូលរួមរបស់ប្រព័ន្ធធនាគារក្នុងការគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច ព្រមទាំងរក្សាស្ថិរភាពថ្លៃ និងហិរញ្ញវត្ថុ៕


ថ្ងៃអង្គារ, 04 ខែមករា 2022 11:18  ថូ សិរីវឌ្ឍន៍