BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកជំនាញការបាននិយាយថា គ្មានដំណោះស្រាយយោធាចំពោះទំនាស់រុស្សី-អ៊ុយក្រែននោះទេ

ថ្ងៃអង្គារ, 04 ខែមករា 2022 09:37  គុន ច័ន្ទរដ្ឋា

photo_2022-01-04_09-35-44

Commondreams-

"ក្រុមអ្នកដែលចូលចិត្តសង្រ្គាមបានស្រែកអំពាវនាវឲ្យមានការដាក់ទណ្ឌកម្ម បន្ថែមអាវុធ បញ្ចូលអ៊ុយក្រែនជាសមាជិក NATO និងប្រកាន់យកជំហរប្រឈមមុខជាមួយរុស្សីវាជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយក៏មិនមែនស្ថិតនៅក្នុងផលប្រយោជន៍នៃសន្តិសុខឬផលប្រយោជន៍របស់ជាតិយើងនោះទេ" Katrina Vanden Heuvel ប្រធានគណកម្មាធិការសំរាប់កិច្ចព្រមព្រៀងរុស្សី-អាមេរិកបាននិយាយ ដោយយោងទៅលើអង្គការ NATO ដែលបានបង្កើតឡើងនៅក្នុងសម័យសង្រ្គាមត្រជាក់។

សេចក្តីថ្លែងការណ៏ដែលចេញដោយ Heuvel ដែលជាអ្នកបោះពុម្ភផ្សាយ និងជានិពន្ធនាយកនៃកាសែត Nation បានចេញមក១ថ្ងៃបន្ទាប់ពីការធានាក្នុងន័យបង្កហេតុ របស់លោកប្រធានាធិបតី បន្ទាប់ពីលោកបានសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្សី។ Biden បាននិយាយប្រាប់ Putin តាមទូរស័ព្ទថា "យើងនឹងមានទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ យើងនឹងបង្កើនវត្តមានរបស់យើងនៅអឺរ៉ុបជាមួយនិងសម្ព័ន្ធមិត្ត NATO " បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន។

ជាការឆ្លើយតបត្រឡប់មកវិញ មន្ត្រីរុស្សីបានព្រមានថាទង្វើដូចនេះអាចនឹងនាំឲ្យប្រេះឆាទាំងស្រុងនូវទំនាក់ទំនងរវាងមូស្គូ និងវ៉ាស៊ិនតោន។ "ខណៈដែលគ្មានសំណួរថា តើរុស្សីបានធ្វើវិភាគទានចំពោះភាពតានតឹងនេះដែឬទេ ក្រុមបស្ចឹមប្រទេសគួរតែយល់ថាការប៉ុនប៉ងណាមួយ ដើម្បីនាំអ៊ុយក្រែនចូលជាសមាជិក NATO វានឹងរាលដាលចូលយ៉ាងជ្រៅ និងការបែងចែកជាប្រវត្តិសាស្ត្រនៅក្នុងអ៊ុយក្រែន និងការព្រួយបារម្ភរបស់រុស្សីដែលកំពុងតែកើនឡើង" Heuvel បាននិយាយ។ "អ្វីដែលជារឿងសំខាន់សង្រ្គាមស៊ីវិល វានឹងក្លាយទៅជាសង្រ្គាមកូនអុក ដែលជាកន្លែងមួយដ៏មានគ្រោះថ្នាក់សំរាប់ភូមិសាស្ត្រនយោបាយដែលគួរឲ្យយកចិត្តទុកដាក់"។

អ្នកជំនាញបានព្រមានជាយូរមកហើយថា ក្នុងផ្នត់គំនិតរបស់រុស្សី ការពង្រីកខ្លួនរបស់ NATO ទៅទិសខាងកើត ដែលបច្ចុប្បន្ននេះ រដ្ឋ១០នៃអតីតសហភាពសូវៀតឬ បក្សសម្ព័ន្ធវ៉ាសូវីទៅក្នុងសម្ព័ន្ធមិត្ត រាប់បញ្ចូលទាំងរដ្ឋ៤ ដែលមានព្រំប្រទល់ដីគោកជាមួយរុស្សី បានបង្កើតឲ្យមានការគំរាមកំហែងដែលមើលឃើញយ៉ាងច្បាស់ដោយមេដឹកនាំរុស្សី។ "កំណត់សំគាល់ដែលក្រុមបស្ចឺមប្រទេសអាចនឹងស្វែងរកការពង្រីក NATO ទៅទិសខាងកើតដោយគ្មានការរុញច្រានត្រឡប់មកវិញ វាជាកំហុសដែលខ្វះការពិចារណា"៕


ថ្ងៃអង្គារ, 04 ខែមករា 2022 09:37  គុន ច័ន្ទរដ្ឋា