BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អគារ ២៣០លានដុល្លា «ជីប ម៉ុង ថៅវើ» សម្រេចបាន៦០% ហើយនឹងបង្ហាញខ្លួនជាផ្លូវការដើម្បីចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជា

ថ្ងៃអង្គារ, 04 ខែមករា 2022 08:44  BeeTube News

Thumbnail

អគារកំពស់៤៥ជាន់ ជីប ម៉ុង ថៅវើ របស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមការវិនិយោគទុនប្រមាណ ២៣០លានដុល្លារសហរដ្ឋអាមេរិក បានសម្រេចការសាងសង់៦០%ហើយ និងកំពុងត្រៀមខ្លួនឈានទៅដល់ការបង្អួតខ្លួនជាផ្លូវការនាចុងឆ្នាំ២០២២នេះ។

ក្រុមហ៊ុន ជីប ម៉ុង បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ ជីប ម៉ុង ថៅវើ កាលពីដើមឆ្នាំ២០១៩ ដែលមានផ្ទៃក្រឡាសរុប ១៤ ០៤២ ម៉ែត្រការ៉េ។ ទោះជាពិភពលោករងនូវវិបត្តិកូវីដ-១៩ក្ដី ដំណើរការសាងសង់របស់អគារ ជីប ម៉ុង ថៅវើ នៅតែ​បន្តឥតឈប់ឈរ ដែលបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការបង្កើតអគារពាណិជ្ជកម្មចម្រុះអន្តរជាតិប្រកបដោយគុណភាពនិងសក្ដានុពលខ្ពស់នេះ ដើម្បីបំពេញតួនាទីក្នុងការបម្រើវិស័យធុរកិច្ចជាតិនិងអន្តរជាតិស្របនឹងការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ផងដែរ អគារ ជីប ម៉ុង ថៅវើ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស៥ មករា ដែលជាតំបន់សេដ្ឋកិច្ចនិងប្រកបទៅដោយការអភិវឌ្ឍ ដែលនឹងអនុញ្ញាតឲ្យ អគារពាណិជ្ជកម្មចម្រុះនេះ រួមចំណែកពង្រីកសក្ដានុពលរាជធានីភ្នំពេញកាន់តែខ្លាំងឡើងមួយកម្រិតទៀត៕

DJI_0098

Tower_update

 


ថ្ងៃអង្គារ, 04 ខែមករា 2022 08:44  BeeTube News