BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រជាជាតិនៃប្រទេសដែលមានឥទ្ធិពលខ្លាំងជាងគេទាំង៥ បានអះអាងថា នឹងបញ្ចៀសសង្រ្គាមនុយគ្លេអ៊ែរ

ថ្ងៃអង្គារ, 04 ខែមករា 2022 08:30  គុន ច័ន្ទរដ្ឋា

photo_2022-01-04_08-28-28

Thrguardian-

ប្រជាជាតិនៃប្រទេសដែលមានឥទ្ធិពលខ្លាំងជាងគេទាំង៥ បានយល់ព្រមថា “សង្រ្គាមនុយគ្លេអ៊ែរមិនអាចឈ្នះបានទេ ហើយក៏មិនត្រូវច្បាំងផងដែរ” នៅក្នុងការអះអាងរួមគ្នាដោយកម្រមួយ ដើម្បីកាត់បន្ថយនូវហានិភ័យនៃទំនាស់ដូចនេះ ដែលធ្លាប់កើតមាន។ ការអះអាងនេះបានចុះហត្ថលេខាដោយ អាមេរិក រុស្សី ចិន អង់គ្លេស បារាំង, រដ្ឋដែលមានអាវុធនុយគ្លេអ៊ែរទាំង៥ ដែលបានទទួលស្គាល់ដោយសន្ធិសញ្ញា មិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ (NPT) ក្នុងឆ្នាំ១៩៦៨ ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលគេស្គាល់ថាជា P5 ឬ N5 ។

សេចក្តីថ្លែងការណ៍រួមដូចនេះនៅលើរឿងធំមួយនៃសន្តិសុខពិភពលោកបានក្លាយទៅជារឿងដ៏កម្រមួយ នៅក្នុងពេលដែលការកើនឡើងនៃការរង្កៀសចិត្តរវាងរុស្សី ចិន និងបស្ចឹមប្រទេស។ ជាមួយនឹងការគំរាមកំហែងរបស់រុស្សីក្នុងការវាយលុកអ៊ុយក្រែន ហើយនិងចិនបានផ្តល់សញ្ញាថា ខ្លួនបានប្រុងប្រៀបរួចជាស្រេចនឹងប្រើកំលាំង ដើម្បីប្រឆាំងនឹងតៃវ៉ាន់ សេចក្តីថ្លែងការណ៍រួមជាតំណាងឲ្យការប្តេជ្ញាចិត្តជាថ្មីដើម្បីការពារ ការប្រឈមមុខណាមួយដែលនឹងអាចក្លាយទៅមហន្តរាយនៃសង្រ្គាមនុយគ្លេអ៊ែរ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសបាននិយាយថា ពាក្យពេជន៍ក្នុងសេចក្តីថ្លែងការណ៍បានរៀបចំទម្រង់នៅក្នុងការប្រជុំ P5 ជាច្រើនខែកន្លងមកហើយ ទោះបីជាមានបរិយាកាសតឹងតែង។ "នៅក្នុងកំរិតមូលដ្ឋាន យើងអាចនិយាយបានថា នេះគឺជារបៀបដែលយើងគិតអំពីហានិភ័យ ហើយនេះវាជាការទទួលស្គាល់មួយថា មានរឿងខ្លះដែលយើងចង់ជៀសវាង ជាពិសេសនៅក្នុងគ្រាមួយដ៏លំបាក ហើយខ្ញុំគិតថាវាមានតម្លៃគួរឲ្យកត់សម្គាល់” មន្ត្រីបាននិយាយ។ ការបញ្ចេញសេចក្តីថ្លែងការណ៍ នៅក្នុងពេលដែលកើតឡើងទន្ទឹមគ្នាជាមួយនឹងការប្រជុំសើរើពិនិត្យឡើងវិញនៃ NPT ក្នុងរយៈពេល៥ឆ្នាំម្តង។

“យើងបញ្ជាក់ថា សង្រ្គាមនុយគ្លេអ៊ែរមិនអាចមានឈ្នះទេ ហើយក៏មិនត្រូវធ្វើដែរ” សេចក្តីថ្លែងការណ៍បាននិយាយ ដែលជាការបន្ទរតាមសេចក្តីប្រកាសរួមដោយលោកប្រធានាធិបតី Ronald Reagan និងលោកប្រធានាធិបតី Mikhail Gorbachev នៅក្នុងកិច្ចប្រជុំកំពូលក្នុងឆ្នាំ១៩៨៥ នាទីក្រុងហ្សឺណែវ។ សំរាប់ប្រទេសដ៏ទៃទៀតដែលមានអាវុធនុយគ្លេអ៊ែរដែលមិនទទួលស្គាល់ដោយសន្ធិសញ្ញា NPT ដូចជា អុីស្រាអែល ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង មិនបានបង្ហាញនូវសញ្ញានៃការបន្ថយនៃអាវុធរបស់ពួកគេទេ។


ថ្ងៃអង្គារ, 04 ខែមករា 2022 08:30  គុន ច័ន្ទរដ្ឋា