Thaiger-
ខណៈដែលមានការតវ៉ាប្រឆាំងនិងប្រយុទ្ធដើម្បីឲ្យមានការលុបចោល ឬក៏កែរទម្រង់ច្បាប់របស់ថៃចំពោះការប្រមាឋបំពានទៅលើព្រះមហាក្សត្រ ដែលគេដឹងថាស្ថិតនៅក្នុងជំពូក១១២ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់ អូចា បានយល់ព្រមចំពោះផែនការដែលស្នើរសុំដោយគណបក្សដែលនិយមរាជានិយម KLA ដើម្បីឲ្យមានការកោះប្រជុំក្រុមការងារដើម្បីពិនិត្យមើលឡើងវិញនូវរាល់បណ្តឹងដែលស្នើរឡើងមុនពេលអនុវត្តិន៍និតិវិធីនៃការចោទប្រកាន់។ ក្រុមការងារនឹងមានការចូលរួមពីអ្នកជំនាញ ដើម្បីធ្វើការវាយតម្លៃនូវរាល់ពាក្យបណ្តឹងទាំងឡាយដែលដាក់ចូលមកប៉ូលីស និងសម្រេចថានឹងត្រូវធ្វើការចោទប្រកាន់ឬក៏ទម្លាក់ចោលនូវករណីនោះ។
គំនិតនេះគឺជាលើកទី១ដែលត្រូវលើកឡើងនៅក្នុងអម្លុងពេលដែលមានកិច្ចពិភាក្សារដ៏ស្វិតស្វាញក្នុងការកែរទម្រង់ច្បាប់ដែលទាក់ទងទៅនឹងព្រះមហាក្សត្រដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៥ខែវិច្ឆិការ។អគ្គលេខាធិការនៃគណបក្ស KLA បានទាញយកទឡ្ហីករណ៍ប្រឆាំងទៅនឹងការកែរទម្រង់ ដោយបាននិយាយថា ជំពូក១១២នៅក្នុងច្បាប់ វាមានសារៈសំខាន់ណាស់នៅក្នុងការការពារប្រទេសថៃនិងរបបរាជានិយម។
សំណើរសុំដែលបានទទួលនូវការគាំទ្រពីលោកនាយករដ្ឋមន្ត្រី នឹងទម្លាក់ចោលទាំងស្រុងនូវគំនិតក្នុងការកែរទម្រង់ជំពូក១១២នៅក្នុងច្បាប់ ដែលនឹងជំនួសមកវិញដោយបញ្ជូនរាល់ការចោទប្រកាន់ទៅកាន់ក្រុមការងារពិសេសមួយដែលមានសមាជិក៧រូបជាអ្នកវាយតម្លៃ។ សមាជិកនៃក្រុមការងារពិសេសនេះមានការចូលរួមពី សមាជិកម្នាក់មកពីអគ្គភូមិន្ទប៉ូលីសថៃ ,តុលារការកំពូល, ការិយាល័យនៃអគ្គព្រះរាជអញ្ញារ, អ្នកជំនាញការវិទ្យាសាស្ត្រនយោបាយ២រូប ,និងអ្នកជំនាញការច្បាប់២រូបទៀត។
ក្នុងខណៈដែលច្បាប់បច្ចុប្បន្នកំពុងស្ថិតនៅជាធរមាន ជនជាតិថៃគ្រប់រូបអាចដាក់ពាក្យបណ្តឹងដែលមានចែងនៅក្នុងជំពូក១១២ ដើម្បីប្តឹងទាស់ទៅនឹងអ្នកទាំងឡាយណាដែលបានប្រព្រឹត្តិនូវអ្វីមួយដែលប្រឆាំងទៅនឹងព្រះមហាក្សត្រនៃប្រទេសថៃ ហើយប៉ូលីសថៃត្រូវបានទាមទារឲ្យដោះស្រាយនូវរាល់ពាក្យបណ្តឹងនោះ។ ជំនួសឲ្យប៉លីស ក្រុមការងារថ្មីនឹងពិចារណារទៅលើពាក្បបណ្តឹងដែលប្រឆាំងទៅនឹងទៅនឹងអ្នកណាម្នាក់នៅក្រោមច្បាប់ក្នុងជំពូក១១២ បើសិនជាមានការវាយតម្លៃថាបណ្តឹងនេះពុំមាននៅក្នុងស្មារតីច្បាប់ដើម្បីចាត់ការនោះទេ ការចោទប្រកាន់នោះនឹងត្រូវទម្លាក់ចោល។