The guardian-
រុស្សីទំនងជានឹងឈ្លានពានអ៊ុយក្រែន តែអាចនឹងអាចរុញរា បើសិនជាមានការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ប្រធានគណៈកម្មាធិការស៊ើបការសម្ងាត់នៃរដ្ឋសភាបាននិយាយកាលពីថ្ងៃអាទិត្យ។ Adam Schaffer បាននិយាយផងដែរថាការឈ្លានពាននឹងអាចជះឥទ្ធិពលត្រឡប់ទៅលើទីក្រុងមូស្គូវិញ ដោយវានឹងនាំឲ្យប្រទេសជាច្រើនសម្រុកចូលទៅក្នុងសមាជិកភាពនៃបក្សសម្ព័ន្ធ NATO។ “ខ្ញុំគិតផងដែរថា ការញញើតញញើមដ៏ធំបំផុតគឺត្រូវតែយល់ថាបើសិនជាពួកគេឈ្លានពានអ៊ុយក្រែន វានឹងនាំឲ្យ NATO ខិតកាន់តែកៀកទៅជិតរុស្សី មិនមែនរុញច្រានទៅឲ្យឆ្ងាយទេ” លោកនិយាយ។ បន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យនៃរដ្ឋ California និយាយ ។
សេតវិមានបាននិយាយថា លោកប្រធានាធិបតី Joe-Biden បានសន្ទនាតាមទូរស័ព្ទទៅកាន់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ។ Jen Psaki រដ្ឋមន្ត្រីព័ត៌មានប្រចាំសេតវិមាន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា: "ប្រធានាធិបតី Biden បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនិងដៃគូរនឹងឆ្លើយតបដោយហ្មឺងម៉ាត់ បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន"។ នៅលើ Twitter លោកប្រធានាធិបតី Zelensky បាននិយាយថា: ការជជែកគ្នាលើកទី១ ជាលក្ខណៈអន្តរជាតិប្រចាំឆ្នាំជាមួយ Biden បានបង្ហាញពីចរិតធម្មជាតិដ៏ពិសេសនៃទំនាក់ទំនងរបស់យើង។
លោកក៏បាននិយាយផងដែរថា “សកម្មភាពរួមគ្នានៃអ៊ុយក្រែន សហរដ្ឋអាមេរិក និងដៃគូរក្នុងការថែររក្សារសន្តិភាពនៅអឺរ៉ុប ការពារនូវការកើនឡើងកំដៅ ការកែរទម្រង់ ការបំបាត់នូវអត្តាធិបតេយ្យត្រូវបានយកមកពិភាក្សារ, យើងអបអរសាទរនូវការគាំទ្រអ៊ុយក្រែនដោយឥតងាករេ”។ រុស្សីបានប្រមូលផ្តុំកងទ័ពប្រហែលជា ១០០,០០០នាក់ នៅតាមព្រំប្រទល់ជិតអ៊ុយក្រែន។ នាដើមសប្តាហ៍នេះ Biden បានប្រាប់ Putin ថា អាមេរិកនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបើរុស្សីវាយប្រហារ។
ការជជែកគ្នាត្រូវបានរៀបចំធ្វើឡើងនៅទីក្រុងហ្សឺណែវ ថ្ងៃទី៩-១០ ខែមករា ប៉ុន្តែទន្ទឹមគ្នានឹងភាពតានតឹងកាន់តែកើនឡើងដោយសារភាគីទាំងសងខាងជាភាគីដែលមានអាវុធនុយគ្លេអ៊ែរ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov បាននិយាយថា “បើសិនជាបស្ចឹមប្រទេសនៅតែបន្តគោលនយោបាយក្នុងការឈ្លានពាន រុស្សីនឹងត្រូវបង្ខំដើម្បីចាត់វិធានការណ៍គ្រប់បែបយ៉ាង ក្នុងការធានាឲ្យមានតុល្យភាពយុទ្ធសាស្ត្រនិងច្រានចោលនូវការគំរាមកំហែងដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិរបស់យើង”។