BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជនជាតិកូរ៉េខាងត្បូងរត់ឆ្លងកាត់ព្រំប្រទល់ ចុះចូលជាមួយកូរ៉េខាងជើង

ថ្ងៃអាទិត្យ, 02 ខែមករា 2022 14:59  គុន ច័ន្ទរដ្ឋា

2022-01-02 14.51.13 (1)

Reuters- 

ជនជាតិកូរ៉េខាងត្បូងម្នាក់បានឆ្លងកាត់ព្រំប្រទល់ដែលមានការយាមកាមដ៏តឹងរុឹងនៅក្នុងការចុះចូលដោយកម្រជាមួយកូរ៉េខាងជើង យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យ។ សេនាធិការរួមបាននិយាយថាខ្លួនបានធ្វើប្រតិបត្តិការស្រាវជ្រាវបន្ទាប់ពីមានការចុះចូលប្រហែលជាវេលាម៉ោង៩និង២០នាទីល្ងាចកាលពីថ្ងៃសៅរ៍នៅភាគខាងកើតនៃតំបន់គ្មានកងទ័ពដែលបែងចែករវាងប្រទេសទាំង២។ "យើងបានបញ្ជាក់ថាមនុស្សដែលឆ្លងកាត់ខ្សែរបន្ទាត់នៃព្រំប្រទល់ដែលបែងចែកយោធានៅវេលាម៉ោង១០និង៤០នាទីហើយបានចុះចូលជាមួយកូរ៉េខាងជើង" ។

សេនាធិការរួម (JCS) បាននិយាយថាខ្លួនមិនអាចបញ្ជាក់ថាតើមនុស្សនោះនៅរស់ឬយ៉ាងណា ប៉ុន្តែបានបញ្ជូននូវការប្រកាសឲ្យដឹងទៅកាន់កូរ៉េខាងជើងតាមរយៈខ្សែរទូរស័ព្ទទាក់ទងបន្ទាន់យោធាដើម្បីសុំឲ្យមានការជួយការពារ។ ការឆ្លងកាត់ព្រំប្រទល់ដែលជារឿងខុសច្បាប់នៅកូរ៉េខាងជើង បនលេចចេញមកនៅពេលដែលកូរ៉េខាងជើងបានអនុវត្តិន៍វិធានការណ៍ដ៏ម៉ឺងម៉ាត់ប្រឆាំងនឹងកូវីដ-19 ចាប់តាំងពីមានការបិទព្រំប្រទល់នៅឆ្នាំ២០២០ ទោះបីជាពុំមានការបញ្ជាក់ថាមានការឆ្លងណាមួយក៏ដោយ។

ការផ្ទុះឡើងជាសាធារណៈនិងជាផ្នែកនយោបាយបានលេចចេញមកបន្ទាប់ពីកងទ័ពកូរ៉េខាងជើងបានបាញ់ស្លាប់មន្ត្រីជលផលកូរ៉េខាងត្បូងម្នាក់ ដែលបានបាត់ខ្លួននៅក្នុងសមុទ្ទក្នុងខែកញ្ញា២០២០ ដែលកូរ៉េខាងជើងបានដាក់ការស្តីបន្ទោសទៅនឹងបទបញ្ញត្តិប្រឆាំងកូវីដ-19ហើយក៏បានសុំទោស។ ២ខែក្រោយមក មេដឹកនាំ Kim Jung Un បានប្រកាសច្បាប់ប្រជាជាតិក្នុងគ្រាមានអាសន្ននិងបានបិទទីក្រុងនៅតាមព្រំប្រទល់ បន្ទាប់ពីអ្នកចុះចូលម្នាក់ដែលបានរត់ពីកូរ៉េខាងត្បូងឆ្លងកាត់តាមព្រំប្រទល់ចូលមកកូរ៉េខាងជើងមានរោគសញ្ញាកូវីដ-19។

ការបន្តបិទរាំងខ្ទប់និងហាមឃាត់អន្តរសកម្មភាពតាមខេត្តដែលនៅជាប់នឹងព្រំប្រទល់ បានជំរុញឲ្យចំនួនអ្នករត់ទៅចុះចូលរបស់កូរ៉េខាងជើងចូលទៅកូរ៉េខាងត្បូងបានថមថយចុះ។ ទំនាក់ទំនងតាមព្រំប្រទល់បានធ្លាក់ចុះបន្ទាប់ពីការពិភាក្សារក្នុងការមិនឲ្យមានអាវុធនុយគ្លេអ៊ែររវាងទីក្រុងវ៉ាស៊ិនតោននិងទីក្រុងព្យុងយ៉ាងបានជាប់គាំងចាប់តាំងពីមានការបរាជ័យជំនួបកំពូលក្នុងឆ្នាំ២០១៩។

កងទ័ពកូរ៉េខាងត្បូងនិងអាមេរិកដែលដឹកនាំដោយ UN ដែលជាបច្ចេកទេសនៅតែស្ថិតនៅក្នុងសង្រ្គាមជាមួយនឹងកូរ៉េខាងជើងចាប់តាំងពីសង្រ្គាមកូរ៉េឆ្នាំ១៩៥០-៥៣បានបញ្ចប់ នូវក្នុងបទឈប់បាញ់គ្នាមួយដែលមិនមែនជាសទ្ធិសញ្ញាសន្តិភាព។


ថ្ងៃអាទិត្យ, 02 ខែមករា 2022 14:59  គុន ច័ន្ទរដ្ឋា