មហារីកសុដន់ អាចកើតមាននៅកន្លែងមិនដូចគ្នា លូតលាស់តាមរបៀបខុសគ្នា និងត្រូវការការព្យាបាលផ្សេងៗគ្នា។ ហើយអាហារខាងក្រោមនេះ អាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងរបបអាហាររបស់អ្នកដែលផ្តល់មកនូវសុខភាពល្អ ហើយពួកវាក៏អាចជួយការពារការវិវត្តនៃជំងឺមហារីកសុដន់ផងដែរ៖
ផ្លែឈើ និងបន្លែ
ការសិក្សាមួយ ដែលមានស្ត្រីចូលរួមចំនួន 91,779 នាក់ បានរកឃើញថា របបអាហារដែលមានបន្លែនៅក្នុងនឹង អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់បាន 15% ។ រួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀតរបស់ពួកវា ផ្លែឈើ និងបន្លែក៏សម្បូរទៅដោយសារធាតុ flavonoids និង carotenoids ដែលមានអត្ថប្រយោជន៍ផ្នែកវេជ្ជសាស្ត្រជាច្រើន។
ការសិក្សាបានបង្ហាញថា អាហារខាងក្រោមអាចជួយការពារមហារីកសុដន់បាន៖
- បន្លែបៃតង ដូចជាខាត់ណា និងប្រូខូលី
- ផ្លែឈើ ជាពិសេសផ្លែប៊ឺរី និងផ្លែប៉ែស
- សណ្តែក ត្រី ស៊ុត និងសាច់មួយចំនួន
អ្នកស្រាវជ្រាវ រកឃើញថា សារធាតុ beta carotene ដែលមាននៅក្នុងបន្លែដូចជាការ៉ុត ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់បានផងដែរ ព្រោះអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា វាអាចរំខានដល់ដំណើរការលូតលាស់នៃកោសិកាមហារីក។ ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានណែនាំឱ្យទទួលទានផ្លែឈើ និងបន្លែស្រស់ៗចន្លោះពីប្រាំទៅប្រាំបួនដងក្នុងមួយថ្ងៃ។
ការស្រាវជ្រាវលើសារជាតិសរសៃនៃចំណីអាហារ និងឥទ្ធិពលរបស់វាទៅលើជំងឺមហារីកសុដន់ មិនទាន់អាចធ្វើការសន្និដ្ឋានណាមួយបាននៅឡើយទេ ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញថា វាអាចជួយការពារប្រឆាំងនឹងជំងឺនេះបាន។
អរម៉ូនអ៊ឹស្ត្រូសែនលើស អាចជាកត្តាមួយក្នុងការវិវត្តន៍ និងការរីករាលដាលនៃប្រភេទជំងឺមហារីកសុដន់មួយចំនួន។ ការព្យាបាលមួយចំនួន មានគោលបំណងរក្សាអ័រម៉ូន estrogen ពីកោសិកាមហារីកសុដន់។ ការទទួលទានអាហារដែលមានជាតិសរសៃខ្ពស់ អាចគាំទ្រដំណើរការនេះ និងពន្លឿនការលុបបំបាត់អរម៉ូនអ៊ឹស្ត្រូសែន។
សារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយការពារជំងឺជាច្រើន ដោយកាត់បន្ថយចំនួនរ៉ាឌីកាល់សេរី ដែលជាសារធាតុកាកសំណល់ដែលរាងកាយផលិតដោយធម្មជាតិ។ ការវិភាគមេតា (meta-analysis) ក្នុងឆ្នាំ 2013 បានរកឃើញថា អ្នកដែលញ៉ាំគ្រាប់ធញ្ញជាតិច្រើនអាចនឹងមានហានិភ័យទាបនៃជំងឺមហារីកសុដន់។
គោលការណ៍ណែនាំអំពីរបបអាហារសម្រាប់ជនជាតិអាមេរិកឆ្នាំ 2015-2020 ណែនាំឱ្យទទួលទានជាតិសរសៃរហូតដល់ 33.6 ក្រាមក្នុងមួយថ្ងៃ ដែលអាស្រ័យលើអាយុ និងភេទរបស់មនុស្សម្នាក់ៗ។
ខ្លាញ់ល្អ
អាហារដែលមានជាតិខ្លាញ់អាចនាំឱ្យធាត់ ហើយអ្នកដែលមានជំងឺធាត់ ហាក់ដូចជាមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីក រួមទាំងមហារីកសុដន់ផងដែរ។ ខ្លាញ់ដែលមាននៅក្នុងរបបអាហារមួយចំនួន គឺជាការចាំបាច់សម្រាប់រាងកាយ ប៉ុន្តែវាជាការល្អ បើយើងទទួលទានប្រភេទខ្លាញ់ដែលត្រឹមត្រូវ។
ខ្លាញ់ polyunsaturated និង monounsaturated អាចមានប្រយោជន៍ក្នុងកម្រិតមធ្យម សម្រាប់មនុស្សម្នាក់ៗ។ ពួកវាមានវត្តមាននៅក្នុង៖
- ប្រេងអូលីវ
- ផ្លែបឺរ
- គ្រាប់ធញ្ញជាតិ
- គ្រាប់ផ្លែឈើ
ត្រីសាម៉ុង និងត្រីងៀត មានផ្ទុកជាតិខ្លាញ់ polyunsaturated ដែលមានសុខភាពល្អហៅថា អូមេហ្គា-3។ យោងតាមការសិក្សាមួយ ដែលពាក់ព័ន្ធនឹងស្ត្រីជាង 3,000 នាក់ ដែលបង្ហាញថា អ្នកដែលទទួលទានកម្រិតខ្ពស់នៃអូមេហ្គា 3 មានការថយចុះហានិភ័យនៃការកើតឡើងវិញនៃជំងឺមហារីកសុដន់ 25% ក្នុងរយៈពេល 7 ឆ្នាំខាងមុខ។
សណ្តែកសៀង
សណ្ដែកសៀង ជាប្រភពអាហារដែលអាចផ្តល់នូវសុខភាពល្អ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។ វាសម្បូរទៅដោយប្រូតេអ៊ីន ខ្លាញ់ដែលមានសុខភាពល្អ វីតាមីន និងសារធាតុរ៉ែ ប៉ុន្តែមានកាបូអ៊ីដ្រាតទាប។ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលគេស្គាល់ថាជា isoflavones ។
សណ្តែកសៀង ក៏អាចជួយកាត់បន្ថយកម្រិតនៃ lipoprotein ដង់ស៊ីតេទាប (LDL) ឬកូលេស្តេរ៉ុល "អាក្រក់" និងបន្ថយហានិភ័យនៃជំងឺបេះដូង។ រួមជាមួយនឹងការធាត់ លក្ខខណ្ឌទាំងនេះ គឺជាកត្តាហានិភ័យដែលរួមចំណែកដល់រោគសញ្ញាមេតាបូលីស ដែលពាក់ព័ន្ធនឹងការរលាក។
ការរលាក អាចដើរតួនាទីក្នុងការបង្កជំងឺមហារីកសុដន់ ទោះបីជាតួនាទីដែលវាដើរតួមិនច្បាស់លាស់ក៏ដោយ៕