Taipei- Taiwan
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានថ្លែងនៅក្នុងឆ្នាំថ្មីជាមួយនឹងសារ១សំរាប់ចិន ដោយនិយាយថា ទំនាស់យោធាមិនមែនជាចម្លើយទេ។ "យើងត្រូវតែរំលឹកអាជ្ញាធរប៉េកាំងមិនត្រូវវិនិច្ឆ័យខុស និងត្រូវការពារនូវការពង្រីកនៃការផ្សងព្រេងយោធាផ្ទៃក្នុង" Tsai និយាយកាលពីថ្ងៃសៅរ៍ទី១ ខែមករា នៅក្នុងសុន្ទរកថាឆ្នាំថ្មីដែលផ្សាយក្នុង Facebook ។ ចិនបានអះអាងថា តៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងដោយប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួននិងបានបង្កនូវសម្ពាធនយោបាយនិងយោធា ដើម្បីគាំទ្រអំណះអំណាងរបស់ខ្លួនកាលពី២ឆ្នាំមុន។
នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកប្រធានធិបតី Xi Jing Ping ១ថ្ងៃមុន លោកបាននិយាយថា ការធ្វើឲ្យបានសម្រេចនូវការបង្រួបបង្រួមមាតុភូមិវាជាសេចក្តីប៉ងប្រាថ្នារបស់ប្រជាជនទាំងសងខាងនៃច្រកចេញចូលតៃវ៉ាន់។ តៃវ៉ាន់បាននិយាយថា ខ្លួនជាប្រទេសឯករាជ្យមួយ និងបានប្រកាសម្តងហើយម្តងទៀតថា និងការពារនូវសេរីភាពនិងប្រជាធិបតេយ្យរបស់ខ្លួន។ "យោធាប្រាកដជាមិនមែនជាជំរើស ដើម្បីដោះស្រាយនូវការមិនយល់ព្រមគ្នានោះទេ ទំនាស់យោធានឹងធ្វើឲ្យមានផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ច" Tsai បាននិយាយ "យើងទាំងសងខាងគឹជាអ្នកដែលទទួលខុសត្រូវរួមគ្នាក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់”។
ជំហររបស់តៃវ៉ាន់ជានិច្ចជាកាលគឺតែងតែ “មិនអោនលំទោននៅពេលដែលជួបប្រទះនឹងសម្ពាធ និងមិនប្រញ៉ាប់ប្រញ៉ាល់ស្ទុះទៅមុខ នៅពេលដែលមានការគាំទ្រ” Tsai និយាយ។ ដើម្បីបន្ថយនូវភាពតានតឹងនៅក្នុងតំបន់ ប៉េកាំងនិងតៃបុី ត្រូវតែប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែងរកនូវដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាទាំងអស់គ្នាយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបន្ទន់នូវចិត្តគំនិតរបស់ពួកគេ។ Tsai ក៏បាននិយាយទៀតថា “តៃវ៉ាន់នឹងបន្តតាមដាននូវស្ថានការណ៍នៅទីក្រុងហុងកុង ដោយបានបន្ថែមថាការលូកដៃចូលទៅក្នុងការបោះឆ្នោតសភាៗនេះថ្មី ហើយនឹងការចាប់ខ្លួនក្នុងសប្តាហ៍នេះនៃបុគ្គលិកជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Stand news។
“យើងនឹងលើកកម្ពស់អធិបតេយ្យភាពរបស់យើង ទ្រទ្រង់ង់និងលើកតម្កើងនូវតម្លៃនៃសេរីភាពនិងប្រជាធិបតេយ្យ ការពារអធិបតេយ្យភាពនិងបូរណៈភាពដែនដីនិងសន្តិសុខជាតិ ព្រមទាំងថែរក្សាសន្តិភាពនិងស្ថិរភាពនឋោក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក៕