BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

“ការវិនិច្ឆ័យរបស់អ្នកដទៃ មិនប្រាកដថាមានន័យសម្រាប់ជីវិតរបស់អ្នក” Taylor Swift

ថ្ងៃសៅរ៍, 01 ខែមករា 2022 14:28  BeeTube News

 

អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាតារាល្បីៗ មានភាពរឹងមាំខ្លាំង ព្រោះនៅក្នុងជីវិតរបស់ពួកគេតែងតែជួបនូវរឿងលំបាកជាច្រើន ដូចជាការបាក់ទឹកចិត្ត ការបដិសេធ ឬការវាយប្រហារពីអ្នករិះគន់ជាដើម។ ដូច្នេះ មកស្តាប់ពីជីវិតរបស់ Taylor Swift ទាំងអស់គ្នាថា តើជីវិតរបស់នាងធ្លាប់ឆ្លងកាត់ឧបសគ្គយ៉ាងណាខ្លះ រហូតដល់នាងមានភាពល្បីល្បាញខ្លាំងបែបនេះ? 

Taylor Swift តែងតែចូលចិត្តតន្ត្រីតាំងពីនៅក្មេង ហើយនៅពេលនាងមានអាយុ 10 ឆ្នាំ នាងបានច្រៀងនៅក្នុងកម្មវិធីក្នុងស្រុកជាច្រើនរួចទៅហើយ។ ប៉ុន្តែ​ជីវិតកុមារភាពរបស់នាងមិនមានភាពស្រស់ស្អាតទាំងអស់នោះទេ ព្រោះនាង​មិន​សូវ​មាន​ប្រជាប្រិយ​ភាព​នៅ​សាលា ហើយថែមទាំងតែងតែ​ត្រូវ​បាន​ក្មេងៗ​ដទៃទៀតធ្វើបាបផងដែរ។ ពួកគេតែងតែមើលឃើញនាង​ជា​ក្មេងចម្លែកម្នាក់ ដែល​ចូល​ចិត្ត​តន្ត្រីប្រភេទ Country ខុសពីក្មេងៗផ្សេងទៀតនៅក្នុងសាលា ដូច្នេះ​គេ​លេង​សើច​នឹង​នាង។ Taylor ពិត​ជា​ពិបាកចិត្តខ្លាំង​ណាស់ ​ព្រោះ​នាង​មិនមានមិត្ត​ភក្តិលេងជាមួយដូចគេនោះទេ។

"មានវិធីពីរយ៉ាងដែលអ្នកដោះស្រាយជាមួយការឈឺចាប់ គឺអ្នកបណ្តោយឲ្យវាបំផ្លាញអ្នក ឬអ្នកអាចប្រើវាជាថាមពលបន្ថែម ដើម្បីជំរុញអ្នកឲ្យបន្តទៅមុខ។"

395f827dc25179c7db78cbe12a166805b6-11-child-taylor-swift-detroit-pistens.2x.h473.w710

ដូច្នេះ ​នៅ​អាយុ 11 ឆ្នាំ នាង​បាន​ចាប់​ផ្ដើម​និពន្ធ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន ​ដែល​មានការបំផុស​គំនិត​ដោយ​អារម្មណ៍​របស់​នាងផ្ទាល់។ នាងក៏ធ្លាប់ធ្វើដំណើរទៅទីក្រុងញូវយ៉ក ដើម្បីរៀនច្រៀងនិងសម្តែងព្រមទាំងបានទទួលការសម្តែងក្នុងកម្មវិធីជាច្រើន ក្នុងអំឡុងពេលចុងសប្តាហ៍ផងដែរ។ នាង​ក៏ធ្លាប់​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ទេពកោសល្យ​ផ្សេងៗជាច្រើនកន្លងមក ប៉ុន្តែ​មិនដែលបានទទួលលទ្ធផលល្អនោះទេ​។ តាំងពីក្មេងមក Taylor បានដឹងខ្លួនឯងច្បាស់ថា នាងត្រូវការកិច្ចព្រមព្រៀងថតសម្លេងមួយ ដូច្នេះហើយទើបនាងបានផ្ញើខ្សែអាត់សម្លេងរបស់នាងទៅកាន់ក្រុមហ៊ុនថតសម្លេងជាច្រើនហើយពួកគេសុទ្ធតែនិយាយថា ទេ ពីព្រោះតែពួកគេមិនបានឃើញអ្វីពិសេសនៅក្នុងខ្លួននាងឡើយ ហើយក៏មាន​យុវជន​ជា​ច្រើន​ដែល​ធ្វើ​រឿងដូច​គ្នានេះដែរ។ នាងមានការខកចិត្តជាខ្លាំង ប៉ុន្តែនាងមិនឈប់ ឬបោះបង់នោះទេ។

"កុំជឿនរណាម្នាក់ដែលប្រាប់អ្នកថា អ្នកមិនសមនឹងទទួលបានអ្វីដែលអ្នកចង់បាន"

បន្ទាប់​ពី​ត្រូវ​បាន​គេ​បដិសេធ​ជា​ច្រើន​ដង នាង​បាន​តាំង​ចិត្ត​ថា​នឹង​ធ្វើ​ឱ្យ​ខ្លួន​នាង ជាមនុស្សដែល​មិន​អាច​ជំនួស​បាន និងមានលក្ខណៈពិសេសផ្ទាល់ខ្លួន។

"គ្រប់ពេលដែលនរណាម្នាក់ប្រាប់ខ្ញុំថា ខ្ញុំមិនអាចធ្វើអ្វីមួយបាន ខ្ញុំចង់ធ្វើវាកាន់តែខ្លាំង"

HONL26WOQNDJNJQ4SK5FC6EKRA

ដូច្នេះ​នៅ​អាយុ 12 ឆ្នាំ នាង​បាន​រៀន​លេង​ហ្គីតា ហើយ​ចាប់ផ្តើម​បង្កើត​តន្ត្រី​ផ្ទាល់ខ្លួន​។ Taylor Swift បានទទួលយកលក្ខណៈពិសេស​របស់នាង ហើយទីបំផុតនាងទទួលបានកិច្ចព្រមព្រៀងថតសម្លេង​មួយ។ ចាប់តាំងពីពេលនោះមក នាងទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ នាងបានឈ្នះពានរង្វាន់ Grammys ចំនួន 11 ហើយនាងថែមទាំងបានបំបែកកំណត់ត្រាពិភពលោក Guinness ជាច្រើនផងដែរ។ Taylor បាន​លក់​អាល់ប៊ុម​បានច្រើន​ជាង ១០០ លាន​អាល់ប៊ុម ហើយ​បាន​ក្លាយ​ជា​ Best Selling Musicians នៅ​ក្នុង​ពិភពលោក។ ហើយនាងត្រូវបានគេស្រលាញ់ និងសរសើរពីអ្នកគាំទ្រជាច្រើន ប៉ុន្តែនាងក៏ជាជនរងគ្រោះនៃការអាម៉ាស់មុខជាសាធារណៈផងដែរ។ នាងត្រូវបានគេរិះគន់ឥតឈប់ឈរអំពីជីវិតឯកជនរបស់នាង។ ជាច្រើនឆ្នាំមកនេះ នាងបានទទួលការនិយាយអវិជ្ជមានលើរាងកាយរបស់នាង ជីវិតស្នេហារបស់នាង និងអ្វីៗផ្សេងៗជាច្រើនទៀត។ នាងថែមទាំងត្រូវបានគេហៅថាជាពស់ទៀតផង។ ហេតុនេះហើយ ទើបនាងធ្លាប់បានបង្អត់អាហារខ្លួនឯង និងធ្វើលំហាត់ប្រាណឥតឈប់ឈរ ដើម្បីកុំឲ្យមនុស្សទាំងនោះមានរឿងនិយាយអវិជ្ជមានណាមួយអំពីរូបរាងកាយរបស់នាង។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ ការធ្វើបែបនេះបាន​បណ្ដាល​ឲ្យ​នាងមាន​ជំងឺការញ៉ាំ​ភាពមិនប្រក្រតី ។ ខណៈពេលដែលនាងកំពុងទទួលបានពានរង្វាន់សម្រាប់ Best Female Video មានតារាចម្រៀងម្នាក់ទៀតបានយកមីក្រូហ្វូនពីដៃរបស់នាង ហើយនិយាយថា នាងមិនសាកសមនឹងទទួលបានពានរង្វាន់នោះទេ។ វាបានវាយប្រហារផ្លូវចិត្តរបស់នាងយ៉ាងខ្លាំង ហើយអ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ ព្រោះនាងធ្លាប់ជាមនុស្សរឹងមាំ ប្រែក្លាយជាមនុស្សទន់ខ្សោយចាប់ពីនោះមក ដូច្នេះហើយទើបនាងមានអារម្មណ៍ថា ដល់ពេលដែលនាងត្រូវសម្រាកពីអ្វីៗទាំងអស់ហើយ។

“គ្មាន​នរណាបាន​ឃើញ​​ខ្ញុំនៅខាងក្រៅ​ពេញ​មួយ​ឆ្នាំ​។ ខ្ញុំ​គិត​ថា ​នេះគឺជាអ្វីដែលពួក​គេ​ចង់​បាន"។

នាង​បាន​​ចំណាយពេលគិតឡើងវិញ​ថា ​នាង​មិនដែល​សប្បាយ​ចិត្តអស់រយៈពេលជាច្រើន​ឆ្នាំ​មក​នេះ ដោយ​សារ​តែ​នាង​ត្រូវ​ការការអាណិតស្រលាញ់ពីមនុស្សជុំវិញខ្លួនរបស់នាង​ខ្លាំងពេក។

“ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​គ្រប់​គ្នា​ចង់បានហើយ” ។

taylor-swift-timeline

នាងបានភ្លេចអ្វីដែលជារបស់ខ្លួននាងនៅពេលនោះ "នៅពេលដែលអ្នកត្រូវការការយល់ព្រមពីអ្នកដទៃ ដើម្បីធ្វើអ្វីមួយក្នុងជីវិតរបស់អ្នក រឿងអាក្រក់មួយកើតឡើង អាចធ្វើឱ្យអ្វីៗគ្រប់យ៉ាងទាំងអស់ដួលរលំនៅក្នុងជីវិតរបស់អ្នក" ។

ប៉ុន្តែដល់ពេលនាងត្រឡប់មកវិញ នាងលែងត្រូវការការយល់ព្រមពីអ្នកណាទៀតឡើយ។ នាងស្គាល់អ្វីជារបស់ខ្លួននាងច្បាស់ជាងមុន ហើយឈប់ខ្វល់ពីអ្វីដែលអ្នកដទៃគិតទៀតហើយ។ នាង​បាន​ផ្ដោត​លើ​ការ​ធ្វើ​អ្វីមួយ​ដែល​នាង​ធ្វើ​បាន​ល្អ​បំផុត គឺការបង្កើតតន្ត្រី ហើយ​នាង​មិនដែលមានពេលណា​​សប្បាយ​ចិត្ត​ជាង​នេះនោះទេ។ យើងទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ថា វាជារឿងធម្មជាតិនោះទេ ដែលមនុស្សម្នាក់ៗចង់ត្រូវការការអាណិតស្រលាញពីមនុស្សជុំវិញខ្លួនរបស់ពួកគេ ដូច្នេះហើយ ទើបយើងរស់នៅក្នុងភាពភ័យខ្លាចនៃការមិនពេញចិត្តរបស់អ្នកដទៃ។ យើងព្យាយាមបំភ្លេចពីក្តីសុបិន និងគំនិតរបស់យើង ហើយទីបញ្ចប់យើងបានបាត់បង់ខ្លួនឯងនៅក្នុងទីដ៏ងងឹតមួយ ដែលមិនដឹងដើរទៅផ្លូវណា។ អញ្ចឹង ពួកយើងចង់ប្រាប់អ្នកថា អ្នកនឹងមិនអាចបញ្ឈប់មនុស្សពីការវិនិច្ឆ័យអ្នកបានទេ ហើយនោះជាការពិត។ ប៉ុន្តែអ្នកអាចបញ្ឈប់វាមិនឱ្យមានឥទ្ធិពលដល់អ្នកបាន ព្រោះមិនមាននរណាម្នាក់ពិសេស ហើយល្អឥតខ្ចោះនោះទេ។ ជារៀងរាល់ថ្ងៃ យើងតែងតែបារម្ភថា មានអ្នកដ៏ទៃអាចវិនិច្ឆ័យយើង ប៉ុន្តែការពិត គឺនៅក្នុងជីវិតដ៏មមាញឹកនាពេលបច្ចុប្បន្ននេះ គ្មាននរណាម្នាក់មានពេលគិតដល់យើងលើសពី 5 វិនាទីនោះទេ។ នៅពេល​ពួកគេ​ចូល​គេង ពួកគេ​មិនមានពេល​គិត​ពី​អ្នកនោះ​ទេ ព្រោះពួកគេត្រូវការគិតអំពីបញ្ហារបស់ពួកគេផងដែរ ដូច្នេះកុំព្យាយាមយកការគិតច្រើនរបស់អ្នកលាយលំជាមួយជីវិតពិតនោះ។ ត្រូវជឿជាក់លើខ្លួនឯង ហើយឈប់ខ្វល់ពីអ្វីដែលអ្នកដទៃគិត។ អ្នក​មាន​ជីវិត​តែ​មួយ​គត់ដើម្បី​រស់​នៅ សូម​ព្យាយាម​ធ្វើ​វាឲ្យមានន័យបំផុតសម្រាប់អ្នក​។ មនុស្សនឹងនៅតែវិនិច្ឆ័យអ្នកដដែល ហេតុអ្វីអ្នកត្រូវខ្លាចក្នុងការធ្វើអ្វីដែលអ្នកចង់បាន។ តែត្រូវចាំថា ធ្វើអ្វីដែលអ្នកស្រលាញ់ ចង់បាន ដើម្បីសម្រេចបំណងរបស់អ្នក ប៉ុន្តែកុំឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នកដទៃ៕

0x0

taylor-swift-grammys-2021-1-696x442

 


ថ្ងៃសៅរ៍, 01 ខែមករា 2022 14:28  BeeTube News