BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនគំរាមអាមេរិកជាមួយនឹងតម្លៃ ដែលមិនអាចទទួលយកបានលើរឿងតៃវ៉ាន់

ថ្ងៃសុក្រ, 31 ខែធ្នូ 2021 08:47  គុន ច័ន្ទរដ្ឋា

photo_2021-12-31_08-45-41

Amricanmilitarynews-

នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងទូរទស្សន៍រដ្ឋចិន CCTV និងកាសែតរដ្ឋផ្លូវការ Xinhua, លោករដ្ឋមន្ត្រីក្រសួងការបរទេស Wan Yi បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រឈមទៅ "តម្លៃមួយដែលមិនអាចទទួលយកបានដែលជាការចោទប្រកាន់ក្នុងការបណ្តោយឲ្យ និងលើកទឹកចិត្ត កំលាំងឯករាជ្យរបស់តៃវ៉ាន់"។ Wang និយាយថា “អាមេរិកបានវិលត្រឡប់ ទៅរកការប្តេជ្ញាចិត្តរបស់ខ្លួននៅពេលដែលបានរៀបចំទំនាក់ទំនងការទូតជាមួយចិន, បណ្តោយនិងលើកទឹកចិត្តកំលាំងឯករាជ្យតៃវ៉ាន់ និងបានព្យាយាមធ្វើឲ្យខុសពីទម្រង់ដើមនៃគោលការណ៍នយោបាយចិនតែមួយ"។

យោលទៅតាមកាសែត Xinhua, Wang បាននិយាយថា “ការបង្រួបបង្រួមចិនគឺជារឿងដែលមិនអាចបញ្ឈប់បាន” ហើយតៃវ៉ាន់គ្មានជំរើសទេ ត្រូវតែទទួលយកនូវការខិតខំប្រឹងប្រែងដើម្បីបង្រួបបង្រួម។ ខណៈដែលតៃវ៉ាន់ពិចារណាថា ខ្លួនឯងជាប្រជាជាតិឯករាជ្យមួយ ចិននៅតែនិយាយថាតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានបង្កើននូវការនិយាយបញ្ឆិតបញ្ឆៀងចំពោះការបង្រួបបង្រួមនេះ។ ចាប់តាំងពីឆ្នាំ១៩៧២ សហរដ្ឋអាមេរិកបានទទួលស្គាល់ចិន និងតៃវ៉ាន់ថាជាប្រទេសតែមួយ ចំពោះអ្វីដែលគេហៅថា "នយោបាយចិនតែមួយ" តែបានរក្សានូវយុទ្ធសាស្ត្រដែលមិនច្បាស់លាស់មួយចំពោះជំហររបស់ខ្លួនទៅលើតៃវ៉ាន់ បន្តនូវអន្តរសកម្មភាពជាមួយមន្ត្រីតៃវ៉ាន់ និងបានផ្តល់នូវគ្រឿងយុទ្ធោបករណ៍សំរាប់ការពារខ្លួនទៅកាន់កោះនេះតាមរយៈ “ច្បាប់ទំនាក់ទំនងតៃវ៉ាន់”។

កាលពីថ្ងៃព្រហស្បតិ៍ Wang បាននិយាយថា មានចិនតែមួយទេនៅលើពិភពលោកនេះហើយតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។ "នេះគឺជាការពិតនៃប្រវត្តិសាស្ត្រដែលស្របច្បាប់មិនអាចប្រកែកបាន" Wang និយាយថាខណៈដែលមាន “នយោបាយបង្កជំលោះ” រវាងចិនដីគោក និងតៃវ៉ាន់ដែលជាលទ្ធផលចេញពីសង្រ្គាមស៊ីវិលចិន, ចិននៅតែថែរក្សាអធិបតេយ្យភាពបូរណៈភាពដែនដី ទោះបីជាចិនជាតិនិយមបានចាកចេញពីដីគោកមកបង្កើតជាសាធារណរដ្ឋចិន ដែលជាឈ្មោះផ្លូវការនៃរដ្ឋាភបាលតៃវ៉ាន់។ Wang និយាយថាតៃវ៉ាន់មិនដែលបំបែកខ្លួនជាផ្លូវការចេញពីចិន ហើយនៅតែជាទឹកដីរបស់សាធារណរដ្ឋប្រជាមានិតុចិន។

ទោះបីជាលោកនៅតែនិយាយថា តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនដីគោក Wang បានរិះគន់គណបក្សគណបក្សប្រជាធិបតេយ្យអភិវឌ្ឍន៍ (DPP) ដែលគ្រប់គ្រងរដ្ឋាភិបាលតៃវ៉ាន់។ Wang និយាយថា “DPP គឺជាអ្នកដែលទទួលខុសត្រូវចំពោះភាពតានតឹងនៅច្រកចេញចូលតៃវ៉ាន់”។ នៅក្នុងអាណត្តិលោកប្រធានាធិបតី Joe- Biden សហរដ្ឋអាមេរិកនៅតែបន្តការអនុវត្តិន៍ក្នុងការលក់គ្រឿងសព្វាវុធទៅឲ្យតៃវ៉ាន់ ហើយកងនាវាចរណ៍អាមេរិកបានបើកបរឆ្លងកាត់ច្រកចេញចូលតៃវ៉ាន់ដោយសំអាងហេតុផលលើអ្វីដែលគេហៅថា “ប្រតិបត្តិការណ៍សេរីភាពក្នុងការធ្វើនាវាចរណ៍ (FONOPS)”៕


ថ្ងៃសុក្រ, 31 ខែធ្នូ 2021 08:47  គុន ច័ន្ទរដ្ឋា