BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនហ្វឹកហ្វឺន,ចល័តជនស៊ីវិលដើម្បីប្រយុទ្ធការពារប្រទេសចំពេលដែលព្រួយបារម្ភពីការឈ្លានពានរបស់រុស្សី

ថ្ងៃព្រហស្បតិ៍, 30 ខែធ្នូ 2021 08:47  គុន ច័ន្ទរដ្ឋា

photo_2021-12-29_19-45-07 (1) (1)

Republicworld-

អ៊ុយក្រែនបានចល័តជនស៊ីវិលទៅកាន់រោងចក្រ asphalt ដែលបោះបង់ចោលតាំងពីអតីតសហភាពសូវៀតនៅចុងសប្តាហ៍នេះ ដើម្បីហ្វឹកហ្វឺនពួកគេឲ្យត្រៀមប្រយុទ្ធ បើសិនជាសត្រូវរុស្សីឈ្លានពានប្រទេសរបស់ពួកគេ។ រួមបញ្ចូលទាំងជនជាតិអ៊ុយក្រែនចំនួន៥០នាក់ ដែលបានទៅដល់ព្រំប្រទល់នៅចុងសប្តាហ៍នេះ មនុស្សជាច្រើននាក់ទៀតត្រូវបានបញ្ជូនទៅមណ្ឌលយោធាបម្រុងដើម្បីហ្វឹកហ្វឺន ខណៈដែលរុស្សីបានបោះទីតាំងកងទ័ពចំនួយ១០០,០០០នាក់ នៅតាមព្រំប្រទល់ជាមួយនឹងរុស្សី យោងទៅតាមរបាយការណ៍ពីប្រភពជាច្រើន។

រុស្សីបានរៀបចំគំរោងដើម្បីធ្វើការវាយលុកជាច្រើនមុខព្រួញក្នុងទ្រង់ទ្រាយធំលើទីក្រុង Kyiv ដែលកងទ័ពមានចំនួយប្រហែល១៧៥,០០០នាក់ក្នុងដើមឆ្នាំ២០២២ របាយការណ៍ក្រុមស៊ើបការណ៍សម្ងាត់អាមេរិកបានព្រមានកាលពីដើមខែនេះ។ ខណៈដែលរុស្សីបានប្រមូលផ្តុំកងទ័ពនិងអាវុធនៅតាមព្រំប្រទល់អ៊ុយក្រែនរុស្សីនិងបានភ្ជាប់យក Crimea , អាមេរិកនិងសម្ព័ន្ធមិត្ត NATO មិនបានពិចារណាររឿងនេះថាជាការនិយាយកម្លាទេ។ អ្នកភូមិ Nevelske ភាគពាយ័ព្យនៃក្រុងដែលកាន់កាប់ដោយពួកឧទ្ទាម Donetsk ដែលស្ថិតនៅចម្ងាយ៣គីឡូម៉ែត្រពីខ្សែរត្រៀមរវាងក្រុមបំបែករដ្ឋនិងពួកយោធាអ៊ុយក្រែន បានប្រាប់អ្នកយកព័ត៌មាន AP ថា ពួកគេបានលឺសូរកាំភ្លើងដៃ កាំភ្លើងផ្លោង និងកាំភ្លើងត្បាល់ ជាញឹកញយ ។

អ្នកដែលរស់រានមានជីវិតសេសសល់ពីសង្រ្គាមបានទស្សន៍ទាយថា នឹងមានការប្រទូស្តរាយជាទ្រង់ទ្រាយធំ ហើយភ័យខ្លាចថាសង្រ្គាមដ៏ធំនឹងចាប់ផ្តើម “ភាពអាក្រក់អាក្រីនៃទំនាក់ទំនងរវាងរុស្សីនិងអ៊ុយក្រែនកាន់តែកើនឡើង  ភាពវេទនានៃប្រជាពលរដ្ឋសាមញ្ញកាន់តែវេទនា”  Momot បុរសវ័យចំណាស់ម្នាក់ដែលមានអាយុ៦៨ឆ្នាំ ដែលបច្ចប្បន្នគ្មានទីជំរកបាននិយាយ “អ្នកណាអាចស្រមៃឃើញដល់រឿងនេះ ខ្ញុំបានប្រុងប្រៀបសំរាប់រដូវរងារ ត្រៀមធ្យូងហើយនិងអុស”។

ក្នុងពេលថ្មីៗនេះខណៈដែលកងទ័ពទាំងសងខាងបានប្រមូលផ្តុំនៅតាមបណ្តោយព្រំដែននៃប្រទេសទាំង២ គ្រាប់កាំភ្លើងត្បាល់បានធ្លាក់ចំផ្ទះរបស់ Momot ,គាត់បានរត់គេចទៅជំរកអ្នកជិតខាង មានភាពអន្ទះអន្ទែងទៅនឹងឈុតឆាកនៃសង្រ្គាមនៅក្នុងខេត្ត Donbas ដែលបានផ្ទុះឡើងក្នុងឆ្នា២០១៤ និងបានសម្លាប់ជីវិតមនុស្សជាង១៤,០០០ នាក់ក្នុងការប្រយុទ្ធ។ កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥ដែលផ្តួចផ្តើមឡើងដោយបារាំងនិងអាល្លឺម៉ង់បានបញ្ចប់ទំនាស់ដែលមានទ្រង់ទ្រាយធំនេះ ,ប៉ុន្តែការប៉ះទង្គិចរប៉េះរប៉ោះនៅតែបន្តមានតាមខ្សែរត្រៀម។ ការរីកសាយភាយនៃការឈ្លានពានរបស់យោធារុស្សី បានធ្វើឲ្យមានការភ័យខ្លាចនៃសង្រ្គាមសារជាថ្មី។


ថ្ងៃព្រហស្បតិ៍, 30 ខែធ្នូ 2021 08:47  គុន ច័ន្ទរដ្ឋា