Newsweek-
អាមេរិកនិងសម្ព័ន្ធមិត្តតម្រូវតែទទួលនូការទទួលខុសត្រូវចំពោះទំនាក់ទំនងរវាងរដ្ឋ NATO និងទីក្រុងមូស្គូ បើយោលទៅតាមមន្ត្រីការទូតជាន់ខ្ពស់នៅអ.ស.ប.។ រងទី១នៃតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ Dmitry Polyansky បានចោទប្រកាន់អាមេរិកនិង NATO ក្នុងការស្វែងរកភាពចំណេញនៃការបែកបាក់នៃអតីតសហភាពសូវៀតនៅក្នុងទស្សវត្យរ៍ឆ្នាំ១៩៩០និងបានព្យាយាមកំទេចសហព័ន្ធរុស្សីដែលទើបតែចេញមកថ្មី។
អ្នកការទូតរុស្សីបានចង្អុលបង្ហាញជាសាធារណៈវាយលុកប្រឆាំងទៅនឹងអាមេរិកនិង សម្ព័ន្ធមិត្ត NATO សម្រួចខ្នាយដោយបង្កើតឲ្យមានភាពតានតឹងសារជាថ្មីនៅតាមព្រំប្រទល់អ៊ុយក្រែនដែលជាកន្លែងប្រមូលផ្តុំកងទ័ពរាប់រយពាន់នាក់របស់រុស្សីដែលកំពុងតែរៀបចំការឈ្លានពាន។ វិបត្តិបានអូសបន្លាយជាច្រើនខែជាមួយនឹងទីក្រុង Kyiv និងការគាំទ្រពីបស្ចឹមប្រទេស បានអំពាវនាវចំពោះរុស្សីឲ្យបន្ធូបន្ថយនូវភាពតានតឹង,ប៉ុន្តែវិមានក្រឹមឡាំងបានទាមទារឲ្យមានការធានាថា អ៊ុយក្រែននឹងមិនត្រូវបានអនុញ្ញាតិឲ្យចូលជាសមាជិក NATO ។ ការជជែកគ្នារួមរវាង NATOនិងរុស្សីត្រូវបានគ្រោងនឹងធ្វើនៅពាក់កណ្តាលខែមករា។
មន្ត្រីរុស្សីបានបន្ទរតាមទឡ្ហីករណ៍របស់លោកប្រធានាធិបតី Vladimir Putin ថាលោកខាងលិច មិនមែនរុស្សី ដែលត្រូវស្តីបន្ទោសលើរឿងតានតឹងនៃភូមិសាស្ត្រនយោបាយ។ ការពង្រីករបស់ NATO ទៅកាន់ភាគខាងកើតបន្ទាប់ពីសហភាពសូវៀតដួលរលំគឺជាភ័ស្តុតាង នៃភាពវៀចវេររបស់បស្ចឹមប្រទេសនិងជាគំរោងការដើម្បីឡោមព័ទ្ធនិងខ្ទប់ដង្ហើមរុស្សី។ "មនុស្សគ្រប់គ្នាបានគិតថាមនុស្សនៅលោកខាងលិចគីជាមិត្តរបស់យើង ដែលប្រាកដជាគេនឹងជួយយើង ហើយយើងនឹងរស់នៅក្នុងកន្លែងមួយដ៏ល្អប្រសើរ ក្នុងពិភពលោកដ៏សុខស្រួល ហើយនឹងគ្មានអ្នកណាមួយនឹងនឹកឃើញនូវសង្រ្គាមត្រជាក់ រវាងខាងលិចនិងខាងកើត”។ Polyansky បានប្រាប់អ្នកយកព័ត៌មាន។
"ប៉ុន្តែនៅទីបំផុតរឿងវាបានកន្លងទៅតាមរបៀបមួយផ្សេងទៀតយ៉ាងឆាប់រហ័ស " “យើងមើលឃើញថាការចង់បានរបស់សហសេវិករបស់យើងមិនមែនជាមនុស្សដែលគ្មានកំហុស ដូចដែលគេបានបង្ហាញចាប់តាំងតែពីដំបូង” Polyansky និយាយ “យើងមើលឃើញថា ជនជាតិអាមេរិកាំងនិងអឺរ៉ុបបានកេងចំណេញលើប្រទេសយើង ព្យាយមបំបែកយើង កំទេចយើង បំបែករុស្សីបន្តទៀតនិងជំរុញឲ្យមានការបំបែករដ្ឋនៅក្នុងរុស្សីនិងរដ្ឋដែលរួបរួមគ្នាជាថ្មី”។Polyansky បានផ្តល់យោបល់ថាមិនមានមូលដ្ឋាននៃមនោគមវិជ្ជាសំរាប់ទំនាស់នោះទេ។