eurasiaviews-
ឥណ្ឌូណេស៊ីបានអញ្ជើញមន្រ្តីដែលទទួលខុសត្រូវផ្នែកសន្តិសុខសមុទ្ទពីប្រទេសចំនួន៥នៅក្នុងសមាគមប្រជាជាតិអាស៊ីប៉ែកអគ្នេយ៍ (ASEAN) ដើម្បីជួបប្រជុំនៅដើមឆ្នាំក្រោយដើម្បីពិភាក្សារថា តើត្រូវឆ្លើយតបដោយរបៀបណាទៅនឹងការវាតទីរបស់ចិននៅក្នុងសមុទ្ទចិនខាងត្បូង។ ប្រធានអង្គការផ្នែកសន្តិសុខសមុទ្ទ ឧត្តមសេនីយ៍ Aan Kurnia ត្រូវបានគេដកស្រង់សម្តីនៅក្នុងកាសែតឥណ្ឌូណេស៊ីដោយបាននិយាយប្រាប់អ្នកយកព័ត៌មានថា លោកនឹងអញ្ជើញសមភាគីមកពីប្រទេស Brunei , Malaysia ,Philippine , Singapore,និង Viet Nam ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយក្នុងខែកុម្ភះឆ្នាំ២០២២ ដើម្បី "ចែករំលែកនូវបទពិសោធន៍ និងពង្រឹងភាពជាបងប្អូននៅក្នុងចំណោមប្រទេសដែលជួបប្រទះទៅនឹងភាពប្រឈមស្រដៀងគ្នាដែលកើតឡើងដោយសារចិន"។
អង្គការសមុទ្ទមកពី៦ប្រទេសដែលចូលរួមនៅក្នុងវេទិការឆ្មាំសមុទ្ទអាស៊ានកាលពីខែតុលាឆ្នាំមុនបានផ្តល់សញ្ញានៃឆន្ទះក្នុងកិច្ចសហប្រតិបត្តិការណ៍។ កាសែតហ្សាកាតារប៉ុស្តិ៍បានដកស្រង់សំដី An ដែលបាននិយាយថាវាមានសារៈសំខាន់ណាស់ “ក្នុងការបង្ហាញនូវវិធីសាស្ត្ររួមគ្នាមួយ”ក្នុងរឿងដែលទាក់ទងទៅនឹងសមុទ្ទចិនខាងត្បូងនិង “តើយើងត្រូវឆ្លើយតបដោយរបៀបណានៅលើទីលាន នៅពេលដែលយើងជួបប្រទះទៅនឹងការរំខានដូចគ្នា” លោកឧត្តមនាវីរងមិនបានបញ្ចេញឈ្មោះចិនឲ្យចំ។ ការផ្តួចផ្តើមគំនិតនេះបានទទួលនូវការសសើរដោយអ្នកវិភាគខ្លះ។
“ឆ្មាំសមុទ្ទនៅក្នុងអាស៊ីអគ្នេយ៍មានប្រវត្តិមិនល្អនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការណ៍” ពួកគេមើលគ្នាទៅវិញទៅមកថាជាគូរប្រជែង ដែលសូម្បីតែនៅក្នុងក្រុមនាវា ដែលបានរៀនធ្វើសហប្រតិបត្តិការណ៍ឭក៏យល់ថាជាការប្រកួតប្រជែង វិទ្យាស្ថានសិក្សារពីយុទ្ធសាស្ត្រអន្តរជាតិម៉ាលេស៊ីលោក Thomas Daniel បាននិយាយ។ សំណើររបស់អាស៊ាននេះ មានសារៈប្រយោជន៍និងពោរពេញទៅដោយសេចក្តីក្លាហាន យ៉ាងហោចណាស់ក៏ជាការព្យាយាមដើម្បីធ្វើអ្វីមួយ Daniel និយាយ។
ចិនបានអះអាងស្ទើរតែទាំងមូលនៃសមុទ្ទចិនខាងត្បូងថាជារបស់ខ្លួនរួមបញ្ចូលទាំងដែនទឹកនៅក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅរបស់តៃវ៉ាន់និងរដ្ឋ ជាសមាជិកអាស៊ាន Brunei ,Malaysia , Philippine និង Viet Nam។ ក្នុងខណៈដែលឥណ្ឌូណេស៊ីមិនបានចាត់ទុកខ្លួនថាជាភាគីមួយនៅក្នុងជម្លោះសមុទ្ទចិនខាងត្បូង ទីក្រុងប៉េកាំងបានអះអាងពីសិទ្ធជាប្រវត្តិសាស្ត្រចំពោះផ្នែកខ្លះនៅក្នុងសមុទ្ទ ដែលត្រួតសុីគ្នានៅក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅរបស់ឥណ្ឌូណេស៊ីផងដែរ។