BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប៉ូលីសហុងកុងចាប់ខ្លួនមនុស្ស៦នាក់ពីការិយាល័យសារព័ត៌មានក្រុមអ្នកនិយមប្រជាធិបតេយ្យ

ថ្ងៃពុធ, 29 ខែធ្នូ 2021 09:54  គុន ច័ន្ទរដ្ឋា

photo_2021-01-06_11-55-52 (1) (1)

France24-

ប៉ូលីសបាននិយាយថា ប៉ូលីសដែលគ្រងឯកសណ្ឋាននិងខ្លះស្លៀកពាក់ជាស៊ីវិលចំនួន២០០នាក់បានដាក់ពង្រាយដើម្បីស្រាវជ្រាវនិងត្រួតពិនិត្យការិយាល័យបោះពុម្ភផ្សាយកាសែត ដែលនិយមប្រជាធិបតេយ្យនៅក្នុងស្រុក Kwun Tong។ អ្នកយកព័ត៌មាន AFP បានឃើញនិពន្ធនាយកកាសែត Patrick Lam ត្រូវបានគេបណ្តើរចូលទៅក្នុងអគារនៃការិយាល័យសារព័ត៌មានដោយដៃជាប់ខ្នោះ។ Stand News គឺជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានទី២ ដែលជាមុខសញ្ញារបស់ប៉ូលីសសន្តិសុខជាតិបន្ទាប់ពី Apple Daily ដែលត្រូវបានបិទទ្វារបន្ទាប់ពីអាជ្ញាធរបានបង្កប់ទ្រព្យសម្បត្តិនៅក្រោមច្បាប់សន្តិសុខជាតិដែលដាក់ចេញទីក្រុងប៉េកាំងដើម្បីបង្ក្រាបក្រុមប្រឆាំង។

តារាចម្រៀង Denise Ho ដែលធ្លាប់បម្រើការជាជាក្រុមប្រឹក្សារ Stand News ប៉ុន្តែបានលាលែងពីការងារកាលពីខែវិច្ឆិការ ក៏ត្រូវបានចាប់ខ្លួនផងដែរ ដោយយោលទៅតាមទំព័រ Facebook របស់នាង។ ក្នុងរយៈពេលដ៏ខ្លីមុនថ្ងៃលិច Stand News បានបង្ហោះនៅក្នុង Facebook ដោយផ្សាយផ្ទាល់ថា ប៉ូលីសសន្តិសុខជាតិ បានស្ថិតនៅខាងក្រៅមាត់ទ្វារនៃនិពន្ធនាយករង Ronson Chan ។ នៅក្នុងឃ្លីបវីឌីអូខ្លីមួយ មន្ត្រីប៉ូលីសបានប្រាប់ Chan ថាគេមានដីការពីតុលាការដើម្បីស៊ើបអង្កេតពីការចោទប្រកាន់ពីបទផ្សំគំនិតដើម្បីបោះពុម្ភផ្សព្វផ្សាយការបោះបោរ ដូច្នេះ Chan ត្រូវតែបញ្ឈប់ការថតវីឌីអូ។

Chan ដែលជាប្រធានសមាគមអ្នកកាសែតនៅហុងកុងផងដែរ ត្រូវបានរាយការណ៍មកថា ប៉ូលីសបានសុំឲ្យជួយសហការណ៍ក្នុងការស្រាវជ្រាវនិងស៊ើបអង្កេតប៉ុន្តែមិនត្រូវបានចាប់ខ្លួននោះទេ។ អ្នកត្រូវចាប់ខ្លួនដ៏ទៃទៀត គឺមានមេធាវី និងអតីតអ្នកច្បាប់ដែលនិយមប្រជាធិបតេយ្យ Margaret Ng និងអតីត និពន្ធនាយក Stand News  Chung Pui-Kuen បើយោលទៅតាម ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ទង្វើរនេះបានបង្ហាញថាអាជ្ញាធរបានពង្រឹងច្បាប់សន្តិសុខដើម្បីរាយសំណាញ់សំរាប់អ្នកទាំងឡាយដែលដើរតួរជាអ្នកប្រឆាំងទៅនឹងរដ្ឋាបាល។

ច្បាប់សន្តិសុខជាតិដែលរដ្ឋាភិបាលចិនបានដាក់ចេញកាលពីខែមិថុនា  ត្រូវបានគេមើលឃើញថាជាឧបករណ៍ដ៏មានអំណាចដើម្បីបង្រ្កាបទៅលើការប្រឆាំងដ៏ខ្លាំងក្លាទៅលើក្រុងប៉េកាំង ដែលធ្វើឲ្យទីក្រុងហុងកុងមានការរំជើបរំជួលអស់រយៈពេលជាច្រើនខែ។ ចាប់តាំងពីពេលនោះមក អាជ្ញាធរហុងកុង បានឃាត់ខ្លួនមេដឹកនាំ ដែលនិយមប្រជាធិបតេយ្យ ឆ្មក់ចូលទៅក្នុងការិយាល័យសារព័ត៌មាននិងបានបណ្តេញសមាជិកសភាប្រឆាំងផងដែរ។ "នេះគឺជាការបោសសំអាតមេដឹកនាំនិងក្រុមប្រឆាំងទាំងអស់" Victoria Hui សាស្ត្រាចារ្យវីទ្យាសាស្ត្រនយោបាយ នៃមហាវិទ្យាល័យ Notre Dame ដែលបានសិក្សារពីហុងកុងបាននិយាយ។


ថ្ងៃពុធ, 29 ខែធ្នូ 2021 09:54  គុន ច័ន្ទរដ្ឋា