Hongkon-CNN
រដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន និងជប៉ុនកាលពីថ្ងៃច័ន្ទ បានយល់ព្រមបង្កើតប្រព័ន្ធទំនាក់ទំនងក្នុងគ្រាមានអាសន្នរួមគ្នានៅចុងឆ្នាំ២០២២ ដែលជាព័ត៌មានមួយដែលបញ្ចេញដោយក្រសួងការពារជាតិជប៉ុន នៅចំពេលដែលមានភាពតានតឹងរវាងប្រទេសអាស៊ីខាងកើត និងជិតខាង។ ក្រសួងការពារជាតិចិនបានបញ្ជាក់បន្ថែមលើកិច្ចព្រមព្រៀងនៃទំនាក់ទំនងនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបានផ្តល់នូវកាលបរិច្ឆេទសំរាប់ការអនុវត្តិន៍នោះទេ។
កិច្ចព្រមព្រៀងនេះបានឈានទៅដល់ការព្រមព្រៀងនៅក្នុងការជជែកគ្នា២ម៉ោង តាមរយៈការប្រជុំតាមវីឌីអូរវាងជប៉ុនលោក Nobuo Kishinev និងចិន លោក Wei Fenghe ។ រដ្ឋមន្ត្រីបានជជែកពីការខ្វែងគំនិតគ្នានៅក្នុងកិច្ចប្រជុំ រួមបញ្ចូលទាំងការអះអាងដែលប្រជែងគ្នាលើជួរកោះដែលគ្មានមនុស្សរស់នៅក្នុងសមុទ្ទចិនខាងកើត ដែលកាន់កាប់ដោយជប៉ុន ហើយដែលចិនបានអះអាងថា ជាអធិបតេយ្យរបស់ខ្លួន។ ជប៉ុនបានគ្រប់គ្រងលើកោះដែលឲ្យឈ្មោះថា សេនកាគូរ ជាភាសារជប៉ុន និង ឌៀវយូ ជាភាសាចិនតាំងពីឆ្នាំ១៩៧២។ ប៉ុន្តែភាពតានតឹងនៅលើជួរកោះដែលមានប្រវែង១៩០០គីឡូម៉ែត្រ នៅភាគនិរតីនៃទីក្រុងតូក្យូ បានពុះកញ្ជ្រោលអស់ជាច្រើនឆ្នាំ។
ចិនបានបញ្ជូននាវារបស់រដ្ឋាភិបាល រួមបញ្ចូលទាំងនាវាល្បាតកោះទៅកាន់ខ្សែកាះនោះជាញឹកញាប់ ដែលជារឿងមួយដែលជប៉ុនមើលឃើញថាជាការប្រកួតប្រជែងទៅលើបូរណៈភាពដែនកោះរបស់ខ្លួន ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ “លោករដ្ឋមន្ត្រី Kishi បានបញ្ជូនសំដីថា ជប៉ុនប្រឆាំងទៅនឹងការប៉ុនប៉ងជាឯកតោភាគីក្នុងការផ្លាសប្តូរនូវសភាពការណ៍បច្ចុប្បន្ន ដោយការចាប់យកដែនកោះទាំងនោះ ហើយជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីទង្វើរទាំងនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីការប្រជុំ ចិនបានឈរលើអំណះអំណាងនៃបូរណៈភាពដែនដីកោះរបស់ខ្លួន។ "ចិននឹងការពារដាច់ខាតនូវអធិបតេយ្យភាពបូរណៈភាពដែនដីរបស់ខ្លួន សិទ្ធដែនសមុទ្ទហើយ និងផលប្រយោជន៍។ ភាគីទាំងសងខាងគួរតែផ្តោតទៅលើផលប្រយោជន៍នៃទំនាក់ទំនងទ្វេរភាគី និងថែរក្សាស្ថិរភាពនៅសមុទ្ទចិនខាងកើត៕