France24-
“សហរដ្ឋអាមេរិកកំពុងសម្លឹងមើលទៅមុខដើម្បីតតាំងជាមួយរុស្សី” អ្នកនាំពាក្យនៃក្រុមប្រឹក្សារសន្តិសុខជាតិបាននិយាយនៅក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះ។ "នៅពេលដែលយើងអង្គុយចុះដើម្បីជជែកគ្នា រុស្សីអាចដាក់ការខ្វាយខ្វល់របស់គេនៅលើតុហើយយើងនឹងដាក់ការព្រួយបារម្ភរបស់យើងនៅលើតុជាមួយនឹងសកម្មភាពែបស់រុស្សីផងដែរ"។ ការជជែកទ្វេរភាគីនឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ខែមករា អ្នកនាំពាក្យបាននិយាយ។
ទីក្រុងមូស្គូនិងតំណាង NATO បន្ទាប់មកគេនឹងរំពឹងថានឹងជួនគ្នានៅថ្ងៃទី១២ខែមករា ខណៈដែលរុស្សីនិងអង្គការសំរាប់សន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) រួមបញ្ចូលទាំងសហរដ្ឋអាមេរិកផងដែរ នឹងជួបប្រជុំគ្នានៅថ្ងៃទី១៣ខែមករា អ្នកនាំពាក្យបានបន្ថែម។ ការប្រជុំថ្ងៃទី១០ខែមករា វានឹងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសន្ទនាអំពីសន្តិសុខនិងយុទ្ធសាស្ត្រ ដែលរៀបចំឡើងដោយ Joe- Biden ហើយនិងសមភាគីរុស្សី Vladimir Putinនៅក្នុងទីក្រុងហ្សឺណែវកាលពីខែមិថុនាឆ្នាំមុន។
ខណៈដែលទម្រង់នៃការប្រជុំភាគច្រើនជាការឧទ្ទិសចំពោះការធ្វើឲ្យរស់ឡើងវិញនូវសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយគ្លេអ៊ែរសម័យក្រោយសង្រ្គាមត្រជាក់, ការជជែកគ្នានឹងគ្របដណ្តប់ទៅលើរឿងអ៊ុយក្រែនផងដែរ ដែលរុស្សីបានដាក់ពង្រាយកងទ័ពនៅតាមព្រំប្រទល់ ,មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយដោយសុំមិនបញ្ចេញឈ្មោះផងដែរ។កិច្ចប្រជុំក្រុមប្រឹក្សារ NATO -រុស្សីហើយនឹងការប្រជុំរវាងរុស្សីនិង ក្រុមប្រឹក្សារអចិន្ត្រៃយ៍ OSCEs នឹងផ្តោតអារម្មណ៍ទៅលើអ៊ុយក្រែន។ អ្នកនាំពាក្យក្រុមប្រឹក្សារសន្តិសុខជាតិ បាននិយាយថាផលប្រយោជន៍របស់អ៊ុយក្រែននឹងមិនត្រូវបានព្រងើយកន្តើយនោះឡើយក្នុងការកាត់ផ្តាច់ចេញទំនាក់ទំនងណាមួយជាមួយរុស្សី។
ការពិភាក្សារនឹងរួមបញ្ចូល “គ្មានអ្វីដែលពាក់ព័ន្ធទៅនឹងសម្ព័ន្ធមិត្តនិងដៃគូរហើយគ្មានសម្ព័ន្ធមិត្តនិងដៃគូរយើងឡើយ ,រួមបញ្ចូលទាំងអ៊ុយក្រែន” អ្នកនាំពាក្យបាននិយាយ។ វិធីសាស្ត្ររបស់លោកប្រធានាធិបតីចំពោះ អ៊ុយក្រែន គឺច្បាស់លាស់ណាស់និងមិនប្រែប្រួល បង្រួបបង្រួមសម្ព័ន្ធមិត្តតាមរបៀប២យ៉ាង ទប់ទល់និងការទូត។ យើងនឹងរួបរួមគ្នាជាសម្ព័ន្ធមិត្តតែមួយឈរលើផលវិបាកដែលរុស្សីនឹងប្រឈមបើសិនជាហ៊ានធ្វើទង្វើរណាមួយលើអ៊ុយក្រែន។ អ្នកនាំពាក្យបានបន្ថែម។ ប៉ុន្តែយើងក៏នឹងរួបរួមគ្នាផងដែរនៅក្នុងឆន្ទះរបស់យើងដើម្បីតតាំងជាមួយរុស្សីក្នុងគោលការណ៍ការទូត។