BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យានយន្តផ្ទុកលើសទម្ងន់ នឹងរងការអនុវត្តច្បាប់គ្មានការលើកលែង

ថ្ងៃអង្គារ, 28 ខែធ្នូ 2021 10:11  លាង ឡា

photo_2021-12-28_08-35-17

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរម្លឹកសារថ្មី ដល់បណ្តាអ្នកដឹកជញ្ជូនទំនិញផ្លូវគោកទាំងអស់ ត្រូវត្រួតពិនិត្យយានយន្តរបស់ខ្លួនឱ្យបានតាមកម្រិតកំណត់ ដើម្បីជៀសវាងការឃាត់ទុករយៈពេល ១ឆ្នាំ និងការពិន័យផ្សេងៗ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា នាពេលកន្លងទៅ ក្រសួងបានផ្សព្វផ្សាយ អប់រំណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងបន្តបន្ទាប់ ស្តីពីការពង្រឹងវិធានការតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ក៏ដោយ ក៏នៅតែសង្កេតឃើញថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនតូច នៅតែព្រងើយកន្តើយ និងមិនព្រមចូលរួមអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យបានត្រឹមត្រូវនៅឡើយទេ។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ចូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ត្រូវចូលរួមអនុវត្តតាមឱ្យបានម៉ឺងម៉ាត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមរម្លឹកថា កាលពីថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានដោះលែងរថយន្តចំនួន ២២៩គ្រឿង ដែលបានឃាត់ទុកដោយសារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់២០ភាគរយ ។

photo_2021-12-28_08-35-15

photo_2021-12-28_08-35-16

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ ត្រង់ចំណុច៥ បានចែងថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកលើសពី២០ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១ឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៣សែនរៀល ក្នុងទម្ងន់១តោន,ដកបណ្ណបើកបរ និងព្យួរទុកចំនួន ២ឆ្នាំ ។

ក្នុងករណីមានអំពើល្មើសលើការផ្ទុកទម្ងន់សរុប ថែមទាំងអំពើល្មើសលើការផ្ទុកទម្ងន់អតិបរិមា នៃភ្លៅនោះ ត្រូវធ្វើការពិន័យទាំងពីរករណី ។ 

ក្នុងករណីដែលទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀតត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង និងបញ្ឈប់អាជីកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន ចំនួន១ឆ្នាំហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញដោយខ្លួនឯង៕

អត្ថបទ៖លាង ឡា


ថ្ងៃអង្គារ, 28 ខែធ្នូ 2021 10:11  លាង ឡា