Tokyo-
សហរដ្ឋអាមេរិកនិងជប៉ុនបានពង្រាងផែនការសំរាប់គ្រាមានអាសន្ននៃប្រតិបត្តិការណ៍យោធារួមក្រែងលោមានទំនាស់រវាងចិននិងតៃវ៉ាន់កើនឡើង នេះបើយោលទៅតាមទីភ្នាក់ងារសារព័ត៌មានជប៉ុនដែលនាំមុខ។ នៅក្នុងផែនការ អង្គភាពម៉ារីនអាមេរិកនឹងរៀបចំមូលដ្ឋានបណ្តោះអាសន្នក្នុងកន្លែងណាមួយតាមបណ្តោយខ្សែរកោះ Nansei ដែលលាតសន្ធឹងទៅកាន់តៃវ៉ាន់ចេញពីកោះមួយរបស់ជប៉ុន ក្នុងអម្លុងពេលណាមួយដែលតៃវ៉ាន់ប្រកាសភាពអាសន្ន សារព័ត៌មាន Kyoto បានរាយការណ៍កាលពីថ្ងៃព្រហស្បត៍ ដោយមិនបានបញ្ជាក់ពីប្រភពនៃរដ្ឋាភិបាលជប៉ុន។
របាយការណ៍កាលពីថ្ងៃសុក្រកាសែត The Guardian បាននិយាយថា កងម៉ារីននឹងរៀបចំមូលដ្ឋានជាច្រើននៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយ សេណារីយ៉ូរបៀបនេះនឹងទាមទារឲ្យជប៉ុនធ្វើការប្តេជ្ញាចិត្តថានឹងមានការគំរាមកំហែងចំពោះសន្តិភាពនិងសន្តិសុខ បើសិនជាមិនមានការត្រួតពិនិត្យ បើយោលទៅតាមរបាយការណ៍របស់ Kyodo ។ ជាលទ្ធភាពមូលដ្ឋានប្រហែលជា៤០កន្លែង ត្រូវបានកំណត់នៅតាមជួរកោះ Nansei ដែលមានចំនួនប្រហែលជា២០០កោះទាំងមានមនុស្សនិងគ្មានមនុស្សរស់នៅ បើយោលទៅតាមរបាយការណ៍។
ជួរកោះនោះបានលាតសន្ធឹងទៅទិសនិរតីពីកោះ Kyushu ដែលជាកោះធំជាងគេទី៣ កាត់តាម OKnawa និង Yonaguni ដែលស្ថិតនៅ៦៩ម៉ាយពីកោះតៃវ៉ាន់ភាគខាងកើត។ រដ្ឋមន្ត្រីក្រសួងការពារជប៉ុន មិនបានបញ្ជាក់ ឬបដិសេធផែនការដែលមានចំពោះអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ ,ទោះជាយ៉ាងណាក៍ដោយលោកបាននិយាយថាបើសិនជាផែនការក្នុងគ្រាមានអាសន្នត្រូវបានពង្រាង វានឹងត្រូវប្រតិបត្តិការណ៍នៅក្រោមកិច្ចព្រមព្រាងដែលធ្វើដោយគណៈកម្មាធិការរួមអាមេរិជប៉ុន។
“នៅក្រោមគោលការណ៍ណែនាំ ដែលបានរៀបចំកាលពីឆ្នាំ២០១៥រដ្ឋាភិបាលអាមេរិកនិងជប៉ុនអាចគូសវាសនិងធ្វើបច្ចុប្បន្នភាពផែនការរួមមួយ ដូច្នេះកងកម្លាំងដែលការពារខ្លួនឯងនិងកងកម្លាំងសហរដ្ឋអាមេរិក អាចប្រតិបត្តិការរួមគ្នាយ៉ាងជិតស្និទ្ធនិងចាត់វិធានការណ៍ដ៏សមស្របក្នុងគ្រាមានអាសន្ន ដែលពាក់ព័ន្ធទៅនឹងសន្តិសុខនិងស្ថិរភាពរបស់ប្រទេសយើង”លោកនិយាយ។ នៅពេលដែលគេសួរថា តើកងម៉ារីននឹងរៀបចំមូលដ្ឋាននៅកោះ Nansei , Kishinev បាននិយាយថា “ជប៉ុននិងអាមេរិកបានធ្វើការផ្លាសប្តូរទស្សនៈជាច្រើនដែលជាមូលដ្ឋានបន្តទៅទៀត” ប៉ុន្តែលោកបានប្រកែកមិនជជែកបន្ថែមពីការលំអិត។
គួរជំរាបផងដែថា ជប៉ុននិងសហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណូមពរស្វែងរកការអត្ថាធិប្បាយកាលពីថ្ងៃច័ន្ទ។