Bangkok-AP
តុលាការមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយពួកយោធាបានផ្អាកសោវនាការជាលើកទី២របស់ខ្លួនកាលពីថ្ងៃច័ន្ទចំនួន២ករណី ប្រឆាំងទៅនឹងមេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង អ្នកស្រីអូងសាន ស៊ូជី ដែលត្រូវបានចោទប្រកាន់ពីបទនាំចូលនិងកាន់កាប់វិទ្យុទាក់ទងដោយគ្មានច្បាប់អនុញ្ញាតិ មន្ត្រីតុលាការដែលពាក់ព័ន្ធនឹងរឿងនេះបាននិយាយ។ ករណីនៅក្នុងតុលាការនៃរដ្ឋធានី ណៃពិដោរ ស្ថិតនៅក្នុងចំណោមករណីជាច្រើនដែលគេបាននាំមកប្រឆាំងនឹងជ័យលាភីរង្វាន់ណូបែលអាយុប៧៦ឆ្នាំ ចាប់តាំងពីពួកយោធាបានចាប់យកអំណាចដោយការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភះ បណ្តេញរដ្ឋាភិបាលដែលចេញពីកាលបោះឆ្នោតនិងបានចាប់ខ្លួនសមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី។
តុលាការមិនបានផ្តល់នូវហេតុផលក្នុងការពន្យារពេលសោវនាការរហូតដល់ថ្ងៃទី១០ខែមករា បើយោលទៅតាមមន្ត្រីតុលាការ ដែលបានបញ្ជាក់ក្នុងលក្ខ័ណអានាមិកដោយសារខ្លាចទទួលនូវទណ្ឌកម្មពីអាជ្ញាធរ ដែលបានហាមឃាត់ក្នុងការបញ្ចេញព័ត៌មានអំពី ៨ការកាត់ក្តីអ្នកស្រី ស៊ូជី។ គណបក្សអ្នកស្រីបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី កាលពីការបោះឆ្នោតជាសកលឆ្នាំមុន ប៉ុន្តែពួកយោធាបាននិយាយថាមានការបន្លំសន្លឹកឆ្នោតនិងបាននិយាយការពារថាអ្នកឃ្លាំមើលការបោះឆ្នោតគួរឲ្យសង្ស័យ។ អ្នកគាំទ្រអូងសាន ស៊ូជី និងអ្នកវិភាគឯករាជ្យបាននិយាយថា រាល់ការចោទប្រកាន់ប្រឆាំងទៅនឹងអ្នកស្រីអូងសាន ស៊ូជី វាជារឿងនយោបាយនិងមានការប៉ុនប៉ងបង្ខូចកិត្តិយសអ្នកស្រីនិងធ្វើឲ្យការចាប់យកអំណាចរបស់ពួកយោធាឲ្យមានភាពស្របច្បាប់ ខណៈដែលកំពុងខាឃាំងអ្នកស្រីកុំឲ្យវិលត្រឡប់ចូលទៅក្នុងនយោបាយវិញ។
បើសិនជារកឃើញនូកំហុសលើរាល់ការចោទប្រកាន់ដែលអ្នកស្រីប្រឈម អ្នកស្រីនឹងត្រូវជាប់ពន្ធនាគារជាង១០០ឆ្នាំ។ ការចោទប្រកាន់បន្ថែម ដោយគណកម្មាធិការបោះឆ្នោតមីយ៉ាន់ម៉ាប្រឆាំងទៅនឹងអ្នកស្រីស៊ូជីនិងអ្នកនយោបាយផ្សេងទៀតចំនួន១៥នាក់ក្នុងខែវិច្ឆិការក្នុងការលួចបន្លំសន្លឹកឆ្នោតកាលពីការបោះឆ្នោតឆ្នាំមុន។ ការចោទប្រកាន់ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតដែលគាំទ្រដោយពួកយោធាអាចនឹងផ្តល់លទ្ធផលឲ្យគណបក្សលោកស្រីអូងសា ស៊ូជីត្រូវរំលាយ និងមិនអាចចូលរួមក្នុងការបោះឆ្នោតដែលពួកយោធាបានសន្យាថានឹងរៀបចំឲ្យមានការការបោះឆ្នោតឡើងវិញក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីខ្លួនកាន់អំណាច។
ការចាប់យកអំណាចរបស់ពួកយោធា បានប្រឈមទៅបាតុកម្មដោយអហឹង្សារទូទាំងប្រទេស ដែលសន្តិសុខយោធាបានបង្រ្កាបដោយហឹង្សារសម្លាប់ជីវិតមនុស្សដែលជាជនស៊ីវិលជិត១៤០០នាក់ បើយោលទៅតាមបញ្ជីរលំអិតដែលប្រមូលដោយសមាគមទ្រទ្រង់អ្នកទោសនយោបាយ។ ការតវ៉ាដោយសន្តិវិធីបានបន្ត ប៉ុន្តែនៅក្នុងការបង្រ្កាបយ៉ាងឃោឃៅ ការតស៊ូដោយអាវុធក៏បានរីកធំឡើងនដែលឈានទៅដល់ចំណុច១ដែល អ្នកជំនាញUN បានព្រមានថាប្រទេសអាចនឹងធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។