BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក ស ថេត ៖ កម្លាំងជាង១០០០នាក់ នឹងពង្រាយក្នុងពិធីជួបជុំចុងឆ្នាំ២០២១

ថ្ងៃចន្ទ, 27 ខែធ្នូ 2021 11:52  លាង ឡា

photo_2021-12-27_11-18-55c

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកងកម្លាំងចំនួនជាង១០០០នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដើរកម្សាន្តក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ដែលនឹងចូលមកដល់នាពេលខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាពេលថ្មីៗនេះ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២១ ចូល២០២២ សមត្ថកិច្ចរបស់លោក នឹងប្រើប្រាស់កម្លាំងចំនួន១១៦៥នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ឱ្យបានសប្បាយរីករាយ។

photo_2021-12-27_11-18-56m

នៅក្នុងកិច្ចប្រជុំនេះដែរ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹង សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ប្រទេសទាំងមូលជាប្រក្រតីឡើងវិញ ពិសេសកងកម្លាំង និងអាជ្ញាធរ ត្រូវរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបុណ្យ Christmas និងបុណ្យចូលឆ្នាំសកល ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

លោកអភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងមានសមត្ថកិច្ចទាំងពីរប្រភេទ និងអាជ្ញាធរខណ្ឌទាំងអស់ ត្រូវពង្រឹងឡើងវិញ ពិសេសបង្ក្រាបឲ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងជាដើម ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាព៕

photo_2021-12-27_11-18-56 (2)m

photo_2021-12-27_11-18-57m

photo_2021-12-27_11-18-56 (3)m

អត្ថបទ ៖ លាង ឡា


ថ្ងៃចន្ទ, 27 ខែធ្នូ 2021 11:52  លាង ឡា