BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហោរាសាស្រ្តសម្រាប់ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១

ថ្ងៃចន្ទ, 27 ខែធ្នូ 2021 10:02  BeeTube News
A1

ឆ្នាំជូត (រាសីឡើងខ្ពស់ត្រដែត)

វាប្រហែលជាល្អក្នុងការសរសេរគំនិតរបស់លោកអ្នកនៅលើក្រដាសមួយនៅថ្ងៃនេះ។ មិនថាលោកអ្នកកំពុងថ្លែងសុន្ទរកថាធំមួយ ឬគ្រាន់តែស្វែងរកវិធីធ្វើឱ្យយល់អំពីបញ្ហាផ្លូវចិត្តនោះទេ ចូរសរសេរវាចុះ។ ដំណើរការនេះ គួរតែផ្តល់ឱ្យលោកអ្នកនូវភាពច្បាស់លាស់ និងការយល់ដឹងកាន់តែច្រើនអំពីអ្វីដែលលោកអ្នកកំពុងធ្វើការ។

A2

ឆ្នាំឆ្លូវ (រាសីស្រុតចុះ)

សូមចាំថា ពិភពលោកនឹងមិនបញ្ចប់ទេ បើលោកអ្នកមិនបានធ្វើកិច្ចការនៅថ្ងៃនេះទេ។ សម្រាកបន្តិចទៅ។ សម្ពាធដែលលោកអ្នកកំពុងមាន គឺប្រហែលមកពីខ្លួនលោកអ្នកប៉ុណ្ណោះ។ កុំ​ដាក់​ការ​រំពឹង​ខ្ពស់​ទៅលើអ្វីមិន​ចាំ​បាច់​នៅ​ថ្ងៃនេះ ​​បើ​លោកអ្នក​ដឹង​ថា​ លោកអ្នក​មិន​អាច​ធ្វើវា​បាន។

A3

ឆ្នាំខាល (រាសីល្អជាមធ្យម)

តើ​លោកអ្នក​រវល់​នឹង​ការងារ​ផ្ទាល់ខ្លួន​​ខ្លាំង​ណាស់​ ដែល​បណ្តាលឲ្យលោកអ្នក​មិន​អើពើ​នឹង​នរណាម្នាក់​ដែល​កំពុងត្រូវ​ការលោក​អ្នកមែនទេ? មិនថាលោកអ្នករួមការងារដែលអាចប្រើការណែនាំខ្លះពីលោកអ្នក ឬដៃគូរបស់លោកអ្នកដែលអាចប្រើពេលខ្លះតែពីរនាក់នោះទេ សូមប្រាកដថា លោកអ្នកមិនមែនជាមនុស្សអាត្មានិយមនៅថ្ងៃនេះទេ។ លោកអ្នកគួរតែមានពេលគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នានៅក្នុងជីវិតរបស់លោកអ្នក។

A4

ឆ្នាំថោះ (រាសីស្រុតចុះ)

តើ​ការ​ខ្វះ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​អាចនាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​នៅ​ថ្ងៃ​នេះ​? វាអាចនឹងមានអារម្មណ៏មិនល្អកើតឡើង ប្រសិនបើលោកអ្នកមិនដោះស្រាយបញ្ហាភ្លាមៗ។ សូមប្រយ័ត្នចំពោះការអនុញ្ញាតឲ្យអ្នកដ៏ទៃបកស្រាយខុស ឬបង្វែរអ្វីដែលលោកអ្នកបាននិយាយ។

A5

ឆ្នាំរោង (រាសីស្រុតចុះ)

លោកអ្នកប្រហែលជាមានអារម្មណ៍ខុស ចំពោះលុយកាក់ដែលលោកអ្នកបានចំណាយលើការទិញដ៏ធំណាមួយ។ ប្រសិនបើមានអ្វីដែលលោកអ្នកបានទិញ ដែលលោកអ្នកពិតជាមិនត្រូវការ វាជាការល្អបំផុតក្នុងការផ្លាស់ប្តូរលុយមកវិញ។ វាអាចដាក់បន្ទុកធំលើថវិការបស់លោកអ្នក ប្រសិនបើលោកអ្នកមិនវាយតម្លៃឡើងវិញនូវអ្វីដែលលោកអ្នកពិតជាត្រូវការ ហើយអាចមានលទ្ធភាពទិញវានៅពេលនេះ។

A6

ឆ្នាំម្សាញ់ (រាសីស្រុតចុះ)

តើលោកអ្នកត្រូវធ្វើការសម្រេចចិត្តមែនទេ? លោកអ្នកប្រហែលជាត្រូវប្រើការគិតពិចារណា និងភាពជាក់ស្តែងនៅលើបញ្ហាមួយនេះ។ កុំបណ្តោយឱ្យអារម្មណ៍របស់លោកអ្នករាំងស្ទះលើការសម្រេចចិត្តរបស់លោកអ្នក។

A7

ឆ្នាំមមី (រាសីល្អជាមធ្យម)

តើ​ស្ត្រេស​ធ្វើ​ឱ្យ​លោកអ្នក​មាន​អារម្មណ៍​មិនល្អមែនទេ? ខណៈពេលដែលលោកអ្នកប្រហែលជាកំពុងគិតអំពីការដើរលេងនៅពេលយប់ជាមួយមិត្តភ័ក្តិ វាជាការប្រសើរក្នុងការនៅផ្ទះវិញ ហើយយកពេលសម្រាកខ្លះៗ។ សម្រាកជាមួយដៃគូរបស់លោកអ្នក រៀបចំអាហារឆ្ងាញ់ៗ និងបញ្ចេញនូវអ្វីដែលបានរំខានដល់លោកអ្នក។

A8

ឆ្នាំ​មមែ (រាសីល្អជាមធ្យម)

សុបិន​មិនល្អអំពី​មនុស្ស​ជា​ទី​ស្រឡាញ់របស់លោកអ្នក ​អាច​នឹង​ធ្វើ​ឱ្យ​លោកអ្នកមិនស្ងប់ចិត្តនៅ​ពេលដែល​លោកអ្នក​ភ្ញាក់​ពី​ដំណេក​ថ្ងៃ​នេះ។ តើវាមានន័យដូចម្តេច? ប្រហែលដល់ពេលហើយ ដើម្បីចាប់ផ្តើមយកចិត្តទុកដាក់លើអ្វីដែលខ្លួនលោកអ្នកកំពុងព្យាយាមប្រាប់លោកអ្នក។

A9

ឆ្នាំវក (រាសីស្រុតចុះ)

លោកអ្នកប្រហែលជាមានអារម្មណ៍ដូចជាទំនាក់ទំនងរបស់អ្នក ស្រលាញ់គេតែម្ខាងបន្តិចនៅថ្ងៃនេះ ប៉ុន្តែប្រហែល​ជា​លោកអ្នក​មាន​អារម្មណ៍​ងប់ងល់ ​ខណៈ​ពេល​ដែល​ដៃគូ​របស់​លោកអ្នក​កំពុង​តែ​ឃ្លាត​ឆ្ងាយ ឬ​ក៏ផ្ទុយ​មក​វិញ​។ ដូច្នេះ ព្យាយាមជៀសវាងជម្លោះណាមួយ ហើយរង់ចាំដល់អារម្មណ៍ទាំងនេះរលាយបាត់ទៅ។

A10

ឆ្នាំរកា (រាសីស្រុតចុះ)

កុំទទួលយកអ្វីដោយមិនបានគិតនៅថ្ងៃនេះ ព្រោះប្រហែលជាមានរឿងជាច្រើនដែលលោកអ្នកមិនអាចដឹងដោយគ្រាន់តែការមើលឃើញ។ ពិនិត្យមើលឲ្យបានច្បាស់លាស់ មុននឹងទទួលយកអ្វីមួយ។

A11

ឆ្នាំច (រាសីស្រុតចុះ)

កុំចូលរួមក្នុងគម្រោងប្រថុយប្រថានណាមួយ បើទោះបីជាវាហាក់ដូចជានរណាម្នាក់អាចដឹងពីអ្វីដែលពួកគេកំពុងនិយាយក៏ដោយ។ ការដើរខុសអាចធ្វើឲ្យលោកអ្នកចំណាយពេលវេលា និង/ឬថវិកាយ៉ាងច្រើនបានផងដែរ។

A12

ឆ្នាំកុរ (រាសីល្អជាមធ្យម)

និយាយជាមួយមនុស្សដែលដឹងពីអ្វីដែលពួកគេកំពុងធ្វើ ជំនួសឱ្យការស្តាប់មនុស្សគ្រប់គ្នាដែលបានគ្រាន់តែនិយាយនោះ។ ការភ្នាល់ដ៏ល្អបំផុតរបស់លោកអ្នក គឺស្វែងរកអ្នកជំនាញលើបញ្ហានេះ។ ប្រសិនបើលោកអ្នកមិនធ្វើទេ លោកអ្នកអាចជួបការបោកប្រាស់ ឬអាចឈានដល់គ្រោះថ្នាក់ណាមួយ។


ថ្ងៃចន្ទ, 27 ខែធ្នូ 2021 10:02  BeeTube News