DW-
អង្គការមនុស្សធម៌ Save the Children បាននិយាយកាលពីថ្ងៃសៅរ៍ថា បុគ្គលិក២នាក់របស់ខ្លួនត្រូវបានបាត់ខ្លួន ដំណឹងបន្ទាប់ពីពួកយោធារដ្ឋាភិបាលមីយ៉ាន់ម៉ាត្រូវបានគេរាយកាណ៍មកថា បានឡើមព័ទ្ធភូមិ អ្នកខ្លះជឿថាភាគច្រើនជាស្រ្តីនិងកូនក្មេង ត្រូវបានបាញ់សម្លាប់ដែលមានចំនួននៅជិតភូមិ Mo SO ក្នុងរដ្ឋ Kayan ។ ក្រុមអ្នកតាមដាននិងកាសែតក្នុងស្រុកបានបន្ទោសការវាយប្រហារនេះ ដែលបានឡើងដល់កំរិតខ្ពស់បំផុតរហូតដល់ទៅដុតមនុស្សទាំងរស់ ទៅលើពួកយោធា។
សាកសពដែលឆេះរោលខ្លាចដែលជាសមាជិកនៃជនជាតិភាគតិចការ៉ែន ត្រូវបានគេរកឃើញនៅភាគខាងកើតនៃប្រទេស ដែលស្ថិតនៅក្រោមអំពើហឹង្សាមិនចេះចប់ តាំងពីយោធារដ្ឋប្រហារបានចាប់យកអំណាចកាលពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២១។ អ្នកទាំងឡាយដែលត្រូវស្លាប់នៅក្នុងការសម្លាប់ បានព្យាយាមប៉ុនប៉ងរត់គេចចេញពីការប្រយុទ្ធ រវាងយោធាមីយ៉ាន់ម៉ា និងក្រុមជីវពលប្រឆាំងនឹងយោធានៅក្នុងភូមិ សមាជិកម្នាក់នៃក្រុមសិទ្ធមនុស្សការ៉ែនបានប្រាប់សារព័ត៌មាន DPA កាលពីថ្ងៃសៅរ៍។
"មនុស្សប្រហែលជា៣៥នាក់ បានព្យាយាមរត់គេចចេញពីផ្ទះរបស់ពួកគេ ប៉ុន្តែគេបានជួបជាមួយនឹងកងកម្លាំងយោធាមីយ៉ាន់ម៉ា ហើយត្រូវបានចាប់ខ្លួន បន្ទាបមកត្រូវបានដុតសម្លាប់" ពួកការ៉ែនបាននិយាយ។ ខាងរដ្ឋាភិបាលមិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីរបាយការណ៍ ខណៈដែលប្រព័ន្ធផ្សព្វផ្សយរដ្ឋបាននិយាយថា កងទ័ពបានបាញ់ទៅលើពួកភេវរករដែលកាន់អាវុធនៅកន្លែងនោះ។ របាយការណ៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ានម៉ា Alina បាននិយាយថាការប៉ទង្គិចបានផ្ទុះឡើងនៅជិត Mao So នៅពេលដែលកងទ័ពព្រៃការ៉ែនបានបើករថយន្តគួរឲ្យសង្ស័យហើយបដិសេធមិនព្រមឈប់នៅពេលដែលប្រឈមជាមួយនឹងពួកយោធា។
អង្គការមនុស្សធម៌អន្តរជាតិ Save the Children បានរាយការណ៍កាពីថ្ងៃសៅរ៍ថា បុគ្គលិក២រូបរបស់ពួកគេបានបាត់ខ្លួនបន្ទាប់ពីការប្រយុទ្ធបានចាប់ផ្តើមឡើង។ ក្រុមការងារដែលធ្វើការនៅតាមភូមិបានធ្វើដំណើរទៅកាន់គេហដ្ឋានរបស់គេ បន្ទាប់ពីបានបំពេញបេសកកម្មនៅក្នុងតំបន់ នៅពេលដែលរថយន្តរបស់ពួកគេរងការវាយប្រហារ និងដុតបំផ្លាញចោល។ Save the Children បាននិយាយ។
"បុគ្គលិក២រូបរបស់យើង ដែលបានធ្វើដំណើរទៅផ្ទះសំរាប់ការឈប់សំរាកបន្ទាប់ពីបានធ្វើការងារមនុស្សធម៌នៅក្បែរសហគមន៍ យើងបានតាមដាននូវឧប្បទ្ទវហេតុនេះ ប៉ុន្តែនៅតែបាត់ខ្លួន យើងបានទទួលដំណឹងបន្ថែមទៀតថា រថយន្តឯកជនរបស់ពួកគេត្រូវបានរងនូវការវាយប្រហារនិងដុតចោល"៕