Moscow-
កងទ័ពរុស្សីច្រើនជាង១០,០០០បានវិលត្រឡប់ទៅកាន់មូលដ្ឋានអចិន្ត្រៃយ៍របស់គេវិញ បន្ទាប់ពីបានធ្វើសមយុទ្ធអស់រយៈពេល១ខែនៅជិតអ៊ុយក្រែន ,ទីភ្នាក់ក់ងារសារព័ត៌មាន Interfax បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដែលបានឲ្យដឹងដោយយោធារុស្សី។ Interfaxបានឲ្យដឹងថា សមយុទ្ធបានធ្វើនៅក្នុងតំបន់ជាច្រើននៅជិតអ៊ុយក្រែន រួមទាំង Crimea ដែលរុស្សីបានភ្ជាប់យកតាំងពីឆ្នាំ២០១៤ ក៏ដូចជានៅក្នុងតំបន់ភាគខាងត្បូងរុស្សីនៃ Rostovនិប Kuban ។ ការដាក់ពង្រាយកងទ័ពរុស្សីជាច្រើនរយពាន់នាក់ទៅកាន់ទិសខាងជើង ខាងកើតនិងខាងត្បូងអ៊ុយក្រែនបានធ្វើឲ្យមានការភ័យខ្លាចនៅក្នុងទីក្រុង Kyiv និងរដ្ឋធានីនៃប្រទេសលោកខាងលិចថាទីក្រុងមូស្គូរៀបចគំរោងផែនការនឹងវាយប្រហារ។
រុស្សីបានប្រកែកនូវផែនការអស់ទាំងនេះ ដោយបាននិយាយថាគេត្រូវការអំណះអំណាងពីលោកខាងលិច រួមបញ្ចូល ទាំងការសន្យាពីអង្គការសទ្ធិសញ្ញាអាត្លង់ទិចខាងជើង ( NATO) មិនត្រូវពង្រីកសម្ព័ន្ធមិត្តឆ្ពោះទៅកាន់ទិសខាងកើតជាប់នឹងព្រំប្រទល់រុស្សី ពីព្រោះសន្តិសុខរបស់ពួកគេត្រូវបានគំរាមកំហែងដោយសារទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសម្ព័ន្ធមិត្តលោកខាងលិច។ទីក្រុងមូស្គូក៏បាននិយាយផងដែរថា គេអាចដាក់ពង្រាយកងទ័ពរបស់គេនៅក្នុងទឹកដីរបស់គេបើសិជាគេយល់ថាត្រូវធ្វើ។
ការប៉ាន់ប្រមាណនៃចំនួនកងទ័ពរុស្សីថ្មីៗនេះដែលបានខិតទៅជិតអ៊ុយក្រែនមានចំនួយប្រហែលជា៦០,០០០ទៅ៩០,០០០នាក់ ដែលឯកសាររបស់ក្រុមស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានបញ្ចេញឲ្យដឹងថា ចំនួយនេះអាចនឹងកើនឡើងដល់យ៉ាងខ្ពស់រហូតដល់១៧៥,០០០នាក់។ ”ឈុតឆាកមួយនៃកងពលក្នុងកិច្ចសហប្រតិបត្តិកាណ៍ប្រយុទ្ធ អង្គភាពជាង និងអង្គភាពរថក្រោះ ត្រូវបានរៀបចំនិងចំនួននៃកងយោធា នឹងធ្វើដំណើរទៅកាន់ទីតាំងអចិន្ត្រៃយ៍ពីកន្លែងដែលធ្វើសមយុទ្ធ” Interfaxបានដកស្រង់សម្តីយោធាបាននិយាយ។
កិច្ចពិភាក្សារវាងរុស្សី-អាមេរិក និងជាមួយសម្ព័ន្ធមិត្ត NATO ផងដែរនឹងចាប់ផ្តើមពីដើមឆ្នាំក្រោយនេះដាច់ដោយឡែកពីគ្នា នៅចំពេលរុស្សីបានប្រមូលផ្តុំកងទ័ពប្រមាណជា១០០,០០០ នាក់នៅជុំវិញប្រទេសអ៊ុយក្រែនក្នុងតំបន់ Crimea និងនៅក្នុងតំបន់ដែលកានកាប់ដោយក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សីផងដែរ ។ រុស្សីបានទាមទារឲ្យមានការធានាពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត NATO មិនឲ្យនាំអ៊ុយក្រែននិងអតីតរដ្ឋសហភាពសូវៀតដ៏ទៃទៀតចូលជាសមជិក NATO ព្រមទាំងដកចេញនូវការពង្រាយអាវុធទំនើបៗនៅក្នុងប្រទេសអស់ទាំងនោះ ជាពិសេសអឺរ៉ុបខាងកើត ដែលសមាជិក NATO និងអាមេរិកទំងជាមិនយល់ព្រមដោយនិយាយថាវាប៉ះពាល់ទៅដល់តម្លៃនៃប្រទេសលោកខាងលិច ដែលរុស្សីគ្មានសិទ្ធទាល់តែសោះ។