ឯកឧត្តមហ៊ុន ម៉ាណែត ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសគាំទ្រជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននេះកាលពីពេលថ្មីៗកន្លងទៅនេះ។ ក្រោយការប្រកាសគាំទ្រនេះ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ព្រឹទ្ធសភា និងតុលាការ ព្រមទាំង មហាជនកម្ពុជា សុទ្ធតែបានចេញញត្តិគាំទ្រយ៉ាងច្រើន។ ពួកគេ បានលើកឡើងស្រដៀងៗគ្នា ថា ឯកឧត្តម ហ៊ុន ម៉ាណែត មានលក្ខណៈសម្បតិ្ត និងគុណសម្បត្តិស័ក្តិសមជានាយករដ្ឋមន្រ្តីកម្ពុជាពេលអនាគតដែលមិនមានអ្នកណាអាចប្រជែងបាន។
ក៏ប៉ុន្តែ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងថា ហ៊ុន ម៉ាណែត នេះមិនមែនជាបេក្ខភាពតែមួយនោះទេ។ សម្តេចតេជោ ក៏មានបេក្ខភាព៤រូបផ្សេងទៀតនៅក្នុងចិត្តសម្តេចផងដែរសម្រាប់តំណែងនាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគតនេះ។ ប៉ុន្តែ សម្តេច មិនបានបង្ហើបឱ្យដឹងថា ជាអ្នកណាខ្លះនោះទេ៕