BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើល បន្តជាប់គាំង

ថ្ងៃសុក្រ, 24 ខែធ្នូ 2021 11:36  BeeTube News

ភ្នំពេញ៖ ក្រុមអ្នកតវ៉ា និងក្រុមហ៊ុនណាហ្គាវើល នៅពុំទាន់រកដំណោះស្រាយឃើញនៅឡើយទេ ទោះបីពួកគេបានជួបប្រជុំក្រោមការសម្របសម្រួលដោយក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ជាច្រើនលើកក៏ដោយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា កិច្ចប្រជុំកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ គឺភាគីទាំងពីរនៅពុំទាន់យល់ព្រមបញ្ចប់វិវាទគ្នានៅឡើយទេ ដោយសារទី១-តំណាងក្រុមហ៊ុន នឹងពិចារណាលើរូបមន្តក្នុងការគណនាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូន កម្មករនិយោជិតចំនួន ៨៥នាក់ ដែលបានឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ ក្រោមការសម្របសម្រួលរបស់ក្រសួង ប៉ុន្តែក្រុមហ៊ុនមិនព្រមទទួលយកកម្មករនិយោជិត ដែលកំពុងតវ៉ាផ្សេងទៀតឱ្យចូល ធ្វើការវិញទេ។

ទី២-តំណាងកម្មករនិយោជិតទាមទារឱ្យដោះស្រាយជាកញ្ចប់ ដោយតម្រូវឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិត ដែលកំពុងតវ៉ាឱ្យចូលធ្វើការជាមុន ទើបកម្មករនិយោជិតចំនួន ៨៥នាក់ផ្សេងទៀត ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់។

សូមមបញ្ជាក់ថា ការតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើល បានកើតឡើងក្រោយពីក្រុមហ៊ុនបានកាត់បុគ្គលិក ចំនួន៣៦៥នាក់ ចេញពីការងារនៅអំឡុងដើមឆ្នាំ និងពាក់កណ្តាលឆ្នាំ២០២១កន្លងទៅ។ ពួកគេបានទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកទាំង៣៦៥នាក់ ចូលធ្វើការវិញ និងទាមទារលក្ខខណ្ខការងារមួយចំនួនផងដែរ ។

ក្រុមហ៊ុនណាហ្គាវើល ធ្លាប់បានបញ្ជាក់ថា ការកាត់បន្ថយ និងបញ្ឈប់បុគ្គលិកមួយចំនួន គឺបន្ទាប់ពីក្រុមហ៊ុនជួបវិបត្តិដោយសារការរាតត្បាតជំងឺកូវីដ-១៩។

អាជ្ញាធររាជធានីភ្នំពេញ បានជំរុញដល់អ្នកតវ៉ា និងអ្នកពាក់ព័ន្ឋទាំងអស់ ត្រូវរកដំណោះស្រាយជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបានចាត់ទុកការធ្វើបាតុកម្ម និងកូដកម្ម របស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលថា ជារឿងខុសច្បាប់ ៕

photo_2021-12-24_09-33-34

អត្ថបទ ៖ លាង ឡា


ថ្ងៃសុក្រ, 24 ខែធ្នូ 2021 11:36  BeeTube News