BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីមិនទាន់ប្រុងប្រៀប ដើម្បីឈ្លានពានទៅលើអ៊ុយក្រែននៅឡើយទេ : ពីអ្នកការទូតរុស្សី

ថ្ងៃព្រហស្បតិ៍, 23 ខែធ្នូ 2021 15:58  គុន ច័ន្ទរដ្ឋា

photo_2021-12-23_15-52-05 (1)

aawsat-

រុស្សីមិនទាន់ប្រុងប្រៀបដើម្បីឈ្លានពានអ៊ុយក្រែននៅឡើយទេ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំសហគមន៍អឺរ៉ុបត្រូវបានគេដកស្រង់សម្តីដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមូស្គូបានធ្វើឲ្យបស្ចឹមប្រទេសវិលវល់ជាមួយនឹងការប្រមូលផ្តុំកងទ័ពនៅលើទឹកដីរបស់ខ្លួន ដែលនៅជិតព្រំប្រទល់អ៊ុយក្រែន។ Vladimir Chizov បានប្រាប់កាសែតអាល្លឺម៉ង់ Diet Welt នៅក្នុងបទសម្ភាសន៍មួយថា រុស្សីចង់គាំទ្រពលរដ្ឋដែលនិយាយភាសាររុស្សី និងជនរួមជាតិដែលរស់នៅក្នុងប្រទេសដ៏ទៃ, ប៉ុន្តែបាននិយាយថា ទីក្រុងមូស្គូមិនដែលបាននិយាយថា ខ្លួនចង់ប្រើប្រាស់មធ្យោបាយយោធាក្នុងរឿងនេះទេ។

“រុស្សីមិនមានផែនការវាយប្រហារទៅលើប្រទេសណាមួយទេ, ខ្ញុំអាចធានាចំពោះអ្នកថា គ្មានកងទ័ពរុស្សីបច្ចុប្បន្ន ដែលបានប្រុងប្រៀបរៀបចំដើម្បីឈ្លានពានអ៊ុយក្រែននោះទេ” Chizhov ត្រូវបានគេដកស្រង់សម្តីដែលបាននិយាយ, Reuters បានរាយការណ៍។ ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្សីគ្មានកន្លែងដែលត្រូវដកថយ នៅក្នុងការជាប់គាំងជាមួយ និងសហរដ្ឋអាមេរិកនៅលើរឿងអ៊ុយក្រែន ហើយនឹងត្រូវបង្ខំឲ្យឆ្លើយតបដោយស្វិតស្វាញបំផុត លុះត្រាណាតែបស្ចឹមប្រទេសទម្លាក់ចោលនូវនយោបាយឈ្លានពាន។

Putin បានថ្លែងយ៉ាងដូច្នេះទៅកាន់មន្ត្រីយោធា ខណៈដែលរុស្សីបានសង្កត់ឲ្យអាមេរិកនិងសម្ព័ន្ធ NATO ឆ្លើយជាបន្ទាន់ចំពោះសំណើរដែលខ្លួនបានស្នើឡើងកាលពីសប្តាហ៍មុន ដែលជាកញ្ចប់នៃការធានានូវសន្តិសុខពីពួកបស្ចឹមប្រទេស។ ទំនាស់នេះបានបន្តរហូតមកទល់សព្វថ្ងៃនេះ អ៊ុយក្រែនបាននិយាយថា រុស្សីបានបញ្ជូនរថក្រោះ កាំភ្លើងធំ និងក្រុមអ្នកបាញ់ត្រង់ ទៅកាន់សមរភូមិមុខដែលកាន់កាប់ដោយពួកបំបែករដ្ឋ។ ប៉ុន្តែក្រុមទាហ៊ានរុស្សីបានស្ថិតនៅឆ្ងាយពីព្រំប្រទល់អ៊ុយក្រែន ដែលជាកង្វល់យ៉ាងខ្លាំងសំរាប់អ៊ុយក្រែន ហើយក្រុមស៊ើបការណ៍លោកខាងលិចបានជឿថា ចំនួនកងទ័ពនេះអាចច្រើនជាង ១០០,០០០ នាក់។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី លោក Sergei Ryabkov បានព្រមានថា ភាពតឹងតែងនេះអាចនឹងនាំទៅដល់ស្ថានភាពស្រដៀងគ្នានៅឆ្នាំ១៩៦២ "វិបត្តិមីស៊ីលនៅគុយបា" នៅពេលដែលរុស្សី និងអាមេរិកបានឈានរៀបទៅដល់ទំនាស់ នុយគ្លេអ៊ែរ។ ក្រុមស៊ើបការណ៍សម្ងាត់បស្ចឹមប្រទេសក៏ដូចជាអ៊ុយក្រែនបានគិតថា ការទន្រ្ទានឬក៏ឈ្លានពានអាចនឹងកើតឡើងនៅដើមឆ្នាំ២០២២។ "ពេលវេលាដ៏សមទំនងដែលនឹងរួចរាល់សំរាប់ការកើនឡើងនៃកំដៅនឹងកើតមាននៅចុងខែមករា" រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Oleksyi Reznikov បាននិយាយ៕


ថ្ងៃព្រហស្បតិ៍, 23 ខែធ្នូ 2021 15:58  គុន ច័ន្ទរដ្ឋា