ឈាមរបស់យើងពិតជាចាំបាច់ណាស់ ព្រោះយើងមិនអាចរស់នៅដោយគ្មានវាបានទេ។ យើងត្រូវការឈាមដើម្បីដឹកជញ្ជូនសារធាតុផ្សេងៗទៅជុំវិញខ្លួនរបស់យើង រួមមាន អ័រម៉ូន ខ្លាញ់ អុកស៊ីហ្សែន ស្ករ កោសិកាភាពស៊ាំ និងកត្តាកកឈាមជាដើម។
អ្នកប្រហែលជាធ្លាប់លឺហើយថា អាហារសម្រន់ថ្លៃៗមួយចំនួន ឬថ្នាំបន្សាបជាតិពុលអាចជួយសម្អាតឈាម និងកម្ចាត់កាកសំណល់ ឬជាតិពុល។ ពីព្រោះយើងមានតម្រងនោម និងថ្លើមសម្រាប់សម្អាតជាតិពុលហើយ។ លុះត្រាតែសរីរាង្គមួយក្នុងចំណោមសរីរាង្គទាំងនេះមិនដំណើរការ ទើបអ្នកអាចពឹងផ្អែកលើពួកវា ដើម្បីបន្សុទ្ធឈាមជំនួសអ្នក ដោយបំបែកកាកសំណល់ និងយកវាចេញពីរាងកាយ។
ហេតុអ្វីបានជាយើងត្រូវការឈាម?
វាជាសំណួរចម្លែកបន្តិច ប៉ុន្តែតើអ្នកធ្លាប់គិតថាហេតុអ្វីបានជារាងកាយយើងពិតជាត្រូវការឈាម? យើងដឹងថាយើងមិនអាចរស់បានដោយគ្មានវា - ប៉ុន្តែហេតុអ្វី? ឈាមមានសារៈសំខាន់ក្នុងគោលបំណងបីសំខាន់ៗ៖
1. ការដឹកជញ្ជូន
ទីមួយ ឈាមដើរតួនាទីជាផ្លូវហាយវេខាងក្នុងរាងកាយ ដឹកជញ្ជូនសារធាតុចិញ្ចឹមពីបំពង់រំលាយអាហារទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ និងដឹកជញ្ជូនកាកសំណល់ និងអរម៉ូនទៅកន្លែងដែលពួកគេត្រូវការ។ លើសពីនេះទៀត ឈាមដឹកជញ្ជូនអុកស៊ីសែន និងឧស្ម័នកាបូនឌីអុកស៊ីតទៅកាន់ និងពីសួតទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។
2. ការការពារ
ឈាមមិនត្រឹមតែធ្វើឱ្យយើងរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ការពារយើងពីការឈ្លានពានដែលបង្កគ្រោះថ្នាក់មួយចំនួនផងដែរ។ ឈាមគឺពោរពេញទៅដោយកោសិកាឈាមស ដែលប្រឆាំងនឹងមេរោគ និងការពារយើងពីការឈឺ។ ឈាមក៏មានកត្តាប្លាកែតផងដែរ ដែលជំរុញឱ្យមានការកកឈាម ប្រសិនបើយើងមានរបួស។
3. គ្រប់គ្រង
ជាចុងក្រោយ យើងត្រូវការឈាមដើម្បីគ្រប់គ្រង pH នៅក្នុងខ្លួនរបស់យើង។ ឈាមក៏អាចជួយគ្រប់គ្រងសីតុណ្ហភាព និងកម្រិតជាតិទឹក ដែលចាំបាច់ត្រូវមានតុល្យភាពឥតខ្ចោះដើម្បីឱ្យយើងរស់បាន។
ដោយពិចារណាថាតើឈាមមានទំនួលខុសត្រូវសំខាន់ៗប៉ុន្មាន វាមិនចម្លែកទេដែលមនុស្សជាច្រើនកំពុងស្វែងរកមធ្យោបាយធម្មជាតិក្នុងការរក្សាឈាមឱ្យបរិសុទ្ធ និងមានសុខភាពល្អ។
តោះមើលតួនាទីសម្អាតរបស់ថ្លើម និងក្រលៀនក្នុងខ្លួនបន្តិចទៅមើល៖
ថ្លើម
សរីរាង្គដែលមានទីតាំងនៅខាងស្តាំដៃនៃពោះ គឺត្រូវការសម្រាប់ការបំប្លែងអាហារទៅជាថាមពល។ ថ្លើមក៏បំប្លែងជាតិពុលដូចជា លោហធាតុ ជាតិអាល់កុល និងថ្នាំទៅជាសារធាតុគ្មានគ្រោះថ្នាក់ ដែលបន្ទាប់មកអាចត្រូវបានយកចេញពីរាងកាយជាកាកសំណល់។
តម្រងនោម
គឺជាសរីរាង្គពីរដែលធ្វើការរួមគ្នាដើម្បីចម្រោះឈាម និងបណ្តេញជាតិពុល និងកាកសំណល់។
វាមិនត្រឹមតែមានតម្រងនោម និងថ្លើមប៉ុណ្ណោះទេ ដែលអនុវត្តដំណើរការបន្សាបជាតិពុលតាមធម្មជាតិ ដោយមានស្បែក ពោះវៀន ប្រព័ន្ធឡាំហ្វាទិច និងលំពែង ក៏ចូលរួមក្នុងការបន្សាបជាតិពុលផងដែរ។
អាហារដែលល្អបំផុតសម្រាប់ការបន្សុទ្ធឈាមរបស់អ្នក
ខណៈពេលដែលអាហារបំប៉នទាំងនេះអាចមានប្រសិទ្ធភាពក្នុងការទ្រទ្រង់មុខងារតម្រងនោម និងថ្លើម វាមិនមានន័យថាពួកគេនឹងយកកាកសំណល់ និងជាតិពុលចេញពីឈាមដោយផ្ទាល់នោះទេ។ ការញ៉ាំអាហារដែលមានសុខភាពល្អ បន្លែ និងផ្លែឈើច្រើន គឺចាំបាច់សម្រាប់ការបន្សុទ្ធឈាម និងសុខភាពទូទៅនៃរាងកាយរបស់អ្នក។
អាហារដែលបានរាយខាងក្រោម បានបង្ហាញឱ្យឃើញនូវអត្ថប្រយោជន៍ជាពិសេសសម្រាប់ថ្លើម និងតម្រងនោម ហើយអាចចាត់ទុកថាជាអាហារបន្ថែមដ៏ល្អចំពោះរបបអាហារបន្សុទ្ធឈាមតាមបែបធម្មជាតិមានដូចជា៖
1. ទឹក
ការផឹកទឹកឱ្យបានគ្រប់គ្រាន់គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីគាំទ្រដល់ដំណើរការនៃតម្រងនោមរបស់អ្នក។ តម្រងនោមរបស់អ្នកមិនអាចដំណើរការដោយគ្មានទឹកបានទេ ដូច្នេះការផឹកទឹកឱ្យបានគ្រប់គ្រាន់នឹងធានាថាតម្រងនោមអាចកម្ចាត់កាកសំណល់ចេញពីរាងកាយបានត្រឹមត្រូវ។ ការមិនទទួលទានទឹកគ្រប់គ្រាន់អាចនាំឱ្យខូចតម្រងនោម ដូច្នេះវាជារឿងសំខាន់ក្នុងការត្រួតពិនិត្យលើការទទួលទានទឹករបស់អ្នក គួរផឹកទឹកជាមធ្យមប្រាំបីកែវក្នុងមួយថ្ងៃ។
2. ខ្ទឹមស
ខ្ទឹមសគឺជាអាហារដែលមានសុខភាពល្អបំផុតមួយ ដែលវាមានសមត្ថភាពបន្សុទ្ធឈាមតាមបែបធម្មជាតិ។ សារធាតុ Allicin ដែលជាសមាសធាតុនៅក្នុងខ្ទឹមសត្រូវបានធ្វើឱ្យសកម្មនៅពេលដែលខ្ទឹមសត្រូវបានកាត់ កំទេច ឬទំពារ។ យោងតាមភ័ស្តុតាងវិទ្យាសាស្ត្រ សារធាតុ Allicin នេះអាចការពារថ្លើមពីសារធាតុពុល ដែលជំរុញឱ្យមានការបន្សុតឈាមឱ្យមានសុខភាពល្អ។ លើសពីនេះ លក្ខណៈសម្បត្តិដ៏រឹងមាំរបស់ខ្ទឹមស គឺជួយកម្ចាត់បាក់តេរី និងមេរោគចេញពីពោះវៀន ដោយធានាថាឈាមមិនកខ្វក់ជាមួយជាតិពុលទាំងនេះ។
3. កាហ្វេ
អ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃអាចទទួលបានអត្ថប្រយោជន៍ជាពិសេសពីកាហ្វេ ព្រោះវាត្រូវបានគេបង្ហាញថាអាចកាត់បន្ថយហានិភ័យនៃជម្ងឺក្រិនថ្លើម ដែលជាប្រភេទនៃស្លាកស្នាមដែលអាចប៉ះពាល់ដល់សមត្ថភាពមុខងាររបស់ថ្លើម។ កាហ្វេក៏ត្រូវបានគេរកឃើញថាអាចធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបទៅនឹងការព្យាបាលប្រឆាំងមេរោគសម្រាប់ជំងឺរលាកថ្លើមប្រភេទ C ហើយថែមទាំងកាត់បន្ថយហានិភ័យនៃការស្លាប់សម្រាប់អ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃផងដែរ។ នេះប្រហែលជាដោយសារតែកាហ្វេមានសមត្ថភាពការពារកូឡាជែន និងខ្លាញ់មិនឲ្យកកកុញក្នុងថ្លើម។
4. ត្រី
ប្រភេទត្រីមួយចំនួន រួមទាំងត្រីសាឌីន ត្រីសាម៉ុង និងត្រីធូណា ត្រូវបានគេស្គាល់ថាមានអាស៊ីតខ្លាញ់អូមេហ្គា 3 ខ្ពស់។ អាស៊ីតខ្លាញ់ Omega-3 មានប្រសិទ្ធភាពក្នុងការបញ្ចុះសម្ពាធឈាម។ ពួកគេក៏អាចកាត់បន្ថយកម្រិត triglyceride ក្នុងឈាមផងដែរ។ អត្ថប្រយោជន៍ទាំងពីរនេះ អាចជួយទ្រទ្រង់ថ្លើម និងតម្រងនោម។ រឿងមួយដែលត្រូវកត់សម្គាល់គឺថាត្រីមានមាតិកាប្រូតេអ៊ីនខ្ពស់។ អ្នកដែលមានជំងឺតម្រងនោមគួរតែជៀសវាងការទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ច្រើនពេក។
5. ជីវ៉ាស៊ុយ
ឱសថដែលមានក្លិនក្រអូបនេះ ដែលពេញនិយមនៅក្នុងម្ហូបម៉ិកស៊ិក និងអាស៊ី អាចលើកទឹកចិត្តឱ្យរាងកាយលុបបំបាត់ជាតិបារត និងលោហធាតុធ្ងន់ផ្សេងទៀត ដែលអាចចូលទៅក្នុងចរន្តឈាមពីអាហារ ឬសារធាតុពុលមួយចំនួន។ Chlorophyll នៅក្នុងជីវ៉ាស៊ុយ បានបង្ហាញប្រសិទ្ធភាពក្នុងការបន្សាបជាតិពុលក្នុងឈាម ដោយសារគុណសម្បត្តិនៃការបន្សុតរបស់វា។
6. Beetroot (ប្រភេទបន្លែឫស)
Beetroot គឺជាភ្នាក់ងារសំអាតយ៉ាងសកម្ម ដែលធ្វើឱ្យវាមានប្រសិទ្ធភាពក្នុងការជួយដល់សុខភាពថ្លើមទាំងមូល និងការបន្សុទ្ធឈាមក្នុងរាងកាយ។ Beetroot ត្រូវបានគេចាត់ទុកថាមានលក្ខណៈសម្បត្តិការពារថ្លើម។ អ្នកអាចសន្និដ្ឋានបានថា ការទទួលទាន beets កាន់តែច្រើននឹងផ្តល់ឱ្យរាងកាយរបស់អ្នកនូវសារធាតុចិញ្ចឹមកាន់តែច្រើន ដែលថ្លើមត្រូវការសម្រាប់ដំណើរការមានសុខភាពល្អ។
7. រមៀត
រមៀតមានសារធាតុសកម្មមួយហៅថា curcumin ដែលត្រូវបានគេចាត់ទុកថាជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ និងជាភ្នាក់ងារបន្សាបជាតិពុល។ រមៀតមានសមត្ថភាពផលិតអង់ស៊ីមបន្សាបជាតិពុលក្នុងខ្លួនដែលសម្អាតឈាម។ អ្នកអាចបន្ថែមរមៀតទៅក្នុងរបបអាហាររបស់អ្នកយ៉ាងងាយស្រួល។ កូរចូលក្នុងគុយទាវ ស៊ុប និងសម្ល ឬធ្វើតែរមៀតមួយពែង។
8. ម្ទេស Cayenne
ម្ទេស Cayenne មានផ្ទុកសារធាតុ capsaicin ដែលជាសមាសធាតុសកម្មដែលផ្តល់នូវអត្ថប្រយោជន៍សុខភាពជាច្រើនដល់រាងកាយ ជាពិសេសសម្រាប់ឈាម។ ការសិក្សាបានរកឃើញថា capsaicin អាចលើកកម្ពស់សុខភាពបេះដូង និងសរសៃឈាមទាំងមូល ហើយមានសមត្ថភាពពង្រីកសរសៃឈាម និងកាត់បន្ថយសម្ពាធឈាម។
9. ផ្លែប៉ោម
យើងទាំងអស់គ្នាប្រហែលបានឮពាក្យថា "ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ ធ្វើឱ្យគ្រូពេទ្យនៅឆ្ងាយ" ។ មានសារធាតុចិញ្ចឹមសុខភាពជាច្រើនដែលមាននៅក្នុងផ្លែប៉ោម ប៉ុន្តែអ្វីដែលល្បីបំផុតនោះគឺជាតិសរសៃដែលរលាយបានហៅថា pectin។ Pectin ជួយធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានតុល្យភាព ការពារការបំផ្លាញដល់តម្រង់នោម។
10. ផ្លែប៊ឺរី
ក្នុងនាមជាប្រភពដ៏អស្ចារ្យនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្លែប៊្លូបឺរីបានបង្ហាញពីប្រសិទ្ធភាពក្នុងការការពារសរីរាង្គរបស់រាងកាយ រួមទាំងថ្លើមពីការខូចខាត។ យោងតាមការសិក្សារបស់សត្វ ការទទួលទានផ្លែប៊្លូបឺរីទាំងមូលអាចជួយបង្កើនសុខភាពថ្លើម។ អ្នកអាចញ៉ាំផ្លែប៊្លូបឺរី ដោយបន្ថែមវាទៅក្នុងអាហារពេលព្រឹកដ៏ផ្អែមរបស់អ្នក ដូចជាទឹកដោះគោជូរ នំផេនខេក។
សូមចងចាំថា ប្រសិនបើមានបញ្ហាធ្ងន់ធ្ងរជាមួយមុខងារថ្លើម និងតំរងនោមរបស់អ្នក នោះគ្មានអាហារណាដែលអាចធ្វើអោយពួកវាប្រសើរឡើងម្តងទៀតឡើយ។ ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងបញ្ហាតម្រងនោម ឬថ្លើមរយៈពេលយូរ វាជាការល្អបំផុតក្នុងការពិគ្រោះជាមួយគ្រូពេទ្យជំនាញ មុនពេលអ្នកធ្វើការផ្លាស់ប្តូររបបអាហារដោយផ្អែកលើការណែនាំនៅក្នុងអត្ថបទនេះ។
ការបន្សុទ្ធឈាមតាមធម្មជាតិ ប្រហែលជាងាយស្រួលជាងការគិតទៅទៀត! គ្រាន់តែបន្ថែមផ្លែឈើ បន្លែ និងអាហារដ៏ទៃទៀតត្រឹមត្រូវទៅក្នុងរបបអាហាររបស់អ្នក ដើម្បីប្រឆាំងនឹងជាតិពុល និងសម្អាតប្រព័ន្ធរបស់អ្នក ជាការស្រេច៕
អត្ថបទដកស្រង់ epicnaturalhealth