France24-
ក្រុមប្រឹក្សារអ.ស.ប.កាលពីថ្ងៃពុធបានយល់ព្រមជាឯកច្ឆ័ន្ទលើសេចក្តីសំរេចដែលស្នើរឡើងដោយអាមេរិកដើម្បីផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ខណៈដែលបានស្វែងរកឲ្យមូលនិធិនេះផុតពីដៃពួកតាលីបង់។ សេចក្តីសំរេច គឺជាជំហ៊ានទី១របស់ UN បន្ទាប់ពីអស់រយៈពេលជាច្រើនខែនៃជម្លោះថាតើត្រូវធ្វើយ៉ាងណាដើម្បីបញ្ចៀសនូវមហន្តរាយមនុស្សធ៌មនៅចំពេល ដែលសរដ្ឋកិច្ចដួលរលំក្នុងអាហ្វហ្គានីស្ថាន,ត្រូវបានស្វាគមន៍ដោយក្រុមអុីស្លាមថាជា "ជំហ៊ាន១មួយដ៏ល្អ"។
ចាប់តាំងពីតាលីបង់ចាប់យកអំណាចវិញនៅក្នុងខែកក្កដា ជំនួយនិងប្រាក់បម្រុងរាប់ពាន់លានដុល្លារត្រូវបានបង្កកដោយក្រុមបស្ចឹមប្រទេស ដែលជាអ្វីដែល UN បានពិពណ៌នាថាជាការរំជួលចិត្តដែលមិនដែលមានពីមុនមកទៅលើសេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថានដែលពឺងទៅលើជំនួយ។ ឥឡូវនេះជាច្រើនខែកន្លងមកហើយ, អ្នកសង្កេតការណ៍បានព្រមានថា មនុស្សជាច្រើនលាននាក់បានប្រឈមទៅនឹងជំរើសមួយរវាង ការដាច់ពោះនិងចំណាកស្រុក ក្នុងអម្លុងពេលដែលមានកង្វះខាត ស្បៀងអាហារ ប្រេងឥន្ធនៈ ថ្នាំសង្កូវ និងវិបត្តិហិរញ្ញវត្ថុ។
សេចក្តីសំរេចរបស់ក្រុមប្រឹក្សារបានអនុញ្ញាតិជំនួយឲ្យហូរចូលទៅក្នុងប្រទេសក្នុងរយៈពេល១ឆ្នាំ ដោយមិនរាប់បញ្ចូលថារំលោភទៅនឹងទណ្ឌកម្មអន្តរជាតិដែលមានបំណងដាក់ពួកតាលីបង់ឲ្យនៅឯកោ ដែលរបបនេះមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ “ យើងអបអរសាទរ ដែលវាអាចជួយស្តារស្ថានភាពសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន” អ្នកនាំពាក្យពួកតាលីបង់ Zabihullah Mujahid បាននិយាយ, ហើយបានបន្ថែមទៀតថា លោកសង្ឃឹមថាសហគមន៍អន្តរជាតិនឹងបង្កើនល្បឿនផងដែរ ដើម្បីដកចេញនូវទណ្ឌកម្មដែលធ្វើឲ្យសេដ្ឋកិច្ចជាប់គាំងនិងស្ថាប័ន្រធនាគារដែលពាក់ព័ន្ធទៅនឹងក្រុមនេះ។
ប៉ុន្តែជំនួយនេះ "មិនមែនគ្មានការត្រួតពិនិត្យសំរាប់អង្គការណាមួយដែលមិនគោរពចំពោះកាតព្វកិច្ចអន្តរជាតិនោះទេ" ឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំ UN Jeffrey Delaurentis បាននិយាយ ដោយយោងទៅលើពួកតាលីបង់។ សហរដ្ឋអាមេរិកបានប្រកាសផងដែរនូវជំហ៊ានជាបន្ទាប់កាលពីថ្ងៃពុធ ក្នុងការសម្រួលទណ្ឌកម្មប្រឆាំងទៅនឹងពួកតាលីបង់ដើម្បីផ្តល់ជំនួយ ,ដោយធ្វើបច្ចុប្បន្នភាពការណែនាំដើម្បីឲ្យច្បាស់ថាការនាំចេញទំនិញនិងការផ្ទេរប្រាក់នឹងត្រូវបានអនុញ្ញាតិ លុះត្រាតែសកម្មភាពទាំងនោះមិនធ្លាក់ចូលទៅបុគ្គលដែលជាមុខព្រួញនៃទណ្ឌកម្មអាមេរិក។