BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិអាមេរិកពិចារណារពង្រឹងកងការពារដែនអាកាស អ៊ុយក្រែន

ថ្ងៃពុធ, 22 ខែធ្នូ 2021 15:55  គុន ច័ន្ទរដ្ឋា

photo_2021-12-22_15-42-42 (1) (1)

Nationalinteresrt-

ខណៈដែលយោធាអ៊ុយក្រែនកំពុងតែមានទម្រង់ល្អប្រសើរច្រើនជាងឆ្នាំ២០១៤ ,ប៉ុន្តែក៏នៅមានការខ្វះខាតនូវប្រព័ន្ធការពារដែនអាកាសដើម្បីទប់ទល់នឹងយន្តហោះប្យុទ្ធនិងទម្លាក់គ្រាប់បែកទំនើប។ ក្រុមមន្ត្រីនៃក្រសួងការពារជាតិអាមេរិកដែលទើបតែត្រឡប់មកថ្មីៗពីអ៊ុយក្រែនដើម្បីធ្វើការវាយតម្លៃប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ឧបការីរដ្ឋមន្ត្រីនៃក្រសួងការពារជាតិនិងការងារសាធារណៈ John Kirby បានបញ្ជាក់ពីថ្ងៃច័ន្ទថាក្រុមបានធ្វើដំណើរទៅអ៊ុយក្រែន។

ក្រុមបានធ្វើការជជែកអំពីសេចក្តីត្រូវការនៃប្រព័ន្ធការពារដែនអាកាសជាមួយមន្ត្រីអ៊ុយក្រែនក្នុងការធ្វើដំណើរនេះ។ ទស្សនាវដ្ដីកងការពារដែនអាកាស បានរាយការណ៍ថា ក្រុមបានស្ថិតនៅក្នុងទីលានអ៊ុយក្រែនក្នុងពេលនោះតែម្តង។ មន្ត្រីអ៊ុយក្រែនបានប្រាប់ ទស្សនាវដ្ដីកងការពារដែនអាកាសថា “យើងកំពុងស្ថិតនៅក្នុងដំណើរការហើយមន្ទីរបញ្ចកោណកំពុងស្ថិតនៅក្នុងការពិចារណារ អ្វីដែលគេអាចផ្គត់ផ្គង់មកឲ្យអ៊ុយក្រែនក្នុងរយៈពេលដ៏ខ្លី”។

ក្នុងពេលដែលមានការជជែកជាមួយក្រុមប្រឹក្សារ Atlantic តាមប្រព័ន្ធអនឡាញ ដែលដាក់ចំណងជើងថា "តើរុស្សីនឹងឈ្លានពានអ៊ុយក្រែនម្តងទៀត" អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន លោក John E. Herbst បានពន្យល់ថា តាមយោបល់របស់លោក សហរដ្ឋអាមេរិកគួរតែផ្តល់នូវជំនួយផ្នែកការពារជាតិភ្លាមៗដល់អ៊ុយក្រែន។ យើងគួរតែផ្តល់អាវុធទៅដល់អ៊ុយក្រែនក្នុងពេលឥឡូវនេះ "លោកនិយាយ" យើងគួរតែពិចារណារឲ្យបានដិតដល់អំពីប្រព័ន្ធការពារដែនអាកាសដ៏ខ្លាំងក្លាមួយ, រួមបញ្ចូលទាំងកាំជ្រួច patriot ។

យើងគួរតែគិតអំពីមីស៊ីលប្រឆាំងនឹងនាវា ជារបស់ដែលវានឹងបង្ហាញលទ្ធផលជាក់លាក់ វានឹងធ្វើឲ្យរុស្សីរងគ្រោះធ្ងន់ធ្ងរបើសិនជាពួកគេធ្វើសកម្មភាព ទោះបីជាកងទ័ពជើងគោកអ៊ុយក្រែនមានសមត្ថភាពខ្ពស់ជាងកាលពីឆ្នាំ២០១៤ ប្រទេសនៅខ្វះខាតសមត្ថភាពដ៏ខែងរ៉ែងខាងការពារដែនអាកាស។និងក្នុងខណៈដែលអ៊ុយក្រែនមានផែនការមួយក្នុងការបង្កើនសមត្ថភាពកងការពារដែនអាកាសក្នុងរយៈពេលដ៍ខ្លី,សមត្ថភាពប្រឆាំងទៅនឹងយន្តហោះ ត្រូវបានគេជឿថាមិនទាន់មានភាពខែងរ៉ែងនិងទប់ទល់ទៅនឹងអានុភាពយោធានិងបន្ទុចបន្អាក់ការឈ្លានពានរបស់រុស្សី។


ថ្ងៃពុធ, 22 ខែធ្នូ 2021 15:55  គុន ច័ន្ទរដ្ឋា