BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សី,អាមេរិក ចាប់ផ្តើមជជែកអំពីការធានាសន្តិសុខនៅអឺរ៉ុប

ថ្ងៃពុធ, 22 ខែធ្នូ 2021 08:28  គុន ច័ន្ទរដ្ឋា

photo_2021-12-21_15-39-16 (1)

Moscow(Reuters)-

ទំនាក់ទំនងបានចាប់ផ្តើមរវាងរុស្សីនិងអាមេរិកនៅលើរឿងការធានាសន្តិសុខដែលទាមទាដោយរុស្សី ដែលនឹងមានលទ្ធភាពមួយថាភាគីទាំងសងខាងនឹងឈានទៅដល់ការយោគយល់គ្នា ទីភ្នាក់ងារសារព័ត៌មាន IRA បានដកស្រង់សំដីអ្នកការទូតរុស្សីម្នាក់បាននិយាយ។រុស្សីមិនទាន់ធ្វើការសំរេចចិត្តនៅឡើយ ថាតើនឹងត្រូវបោះជំហ៊ានទៅណា បើសិនជាប្លុក NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិកបដិសេធនឹងពិចារណារជំហររបស់ខ្លួនអ្នកចរចារជាន់ខ្ពស់ផ្នែកសន្តិសុខ លោក Konstantinos Gavrilov បាននិយាយ, ប៉ុន្តែទីក្រុង Brussels យល់ថាទីក្រុងមូស្គូមិនមែននិយាយកម្លាទេ។

រុស្សីបានទាមទារឲ្យមានការធានាថា NATO នឹងមិនពង្រីកទៅដល់អ៊ុយក្រែន ឬក៏ដាក់ពង្រាយអាវុធនិងកងទ័ពនៅទីនោះ, ទោះបីជាក្តីប្រាថ្នារបស់ទីក្រុង Kyiv ដើម្បីចូលរួមជាមួយក្រុមនិងបានត្អូញត្អែរថាកងទ័ពរុស្សីកំពុងតែប្រមូលផ្តុំនៅជិតព្រំដែនរបស់ខ្លួន ដែលជាសញ្ញានៃការគំរាមកំហែងថានឹងឈ្លានពាន។ រុស្សីមិនទាន់បានទទួលនូវចម្លើយចំពោះការផ្តល់យោបល់ពីការធានាសន្តិសុខនៅឡើយ ,អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃច័ន្ទ។ យើងបានទទួលនូវពាក្យសំដីដោយយោងទៅតាមប្រភពខុសៗគ្នា អំពីឆន្ទះក្នុងការជជែកហើយរឿងនេះទំនងជាកត្តាវិជ្ជមានមួយ។ ប៉ុន្តែមិនទាន់មានចម្លើយប្រកបទៅដោយខ្លឹមសារនៅឡើយ។

Peskov ទទួលយកថា ការជជែកពីការធានានូវសន្តិសុខអាចបរាជ័យ ព្រមទាំងបានបន្ថែមថារុស្សីពិចារណារនូវជម្រើសធំៗជាច្រើន ក្រែងលោមានការដាក់ពង្រាយហេដ្ឋារចនាសម្ព័នកងទ័ព NATO នៅជិតព្រំប្រទល់របស់ខ្លួន។ “មិនមែនជារឿងអាថ៌កំបាំងនោះទេក្នុងការដាក់ពង្រាយអាវុធគ្រប់ប្រភេទនៅក្បែរព្រំប្រទល់របស់យើង ដែលវាជាគ្រោះថ្នាក់សំរាប់យើង”ដែលនឹងទាមទារឲ្យមានជំហ៊ានដ៏សមស្របដើម្បីឲ្យស្ថានការណ៍មានតុល្យភាព។ ជំរើសជាច្រើនខុសៗគ្នាអាចធ្វើទៅបាននៅទិនេះ លោកបានបញ្ជាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដាច់ដោយឡែកពីគ្នា អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Ryabkov បានបន្ទរនូវសំដីរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង ដោយបាននិយាយថាទីក្រុងមូស្គូកំពុងរង់ចាំប្រតិកម្មពីទីក្រុងវ៉ាស៊ិនតោន។ Ryabkov បានបន្ថែមទៀតថារុស្សីកំពុងពិចារណារជំហររបស់ EU ក្នុងការផ្តល់ឲ្យរុស្សីនូវការធានាសន្តិសុខ, ប៉ុន្តែគេបានទទួចសុំឲ្យមានការជជែកគ្នាទ្វេរភាគីជាមួយសហរដ្ឋអាមេរិក។ អាមេរិកើនទំនងដូចជាព្យាយាមពន្យារនូវការជជែកនេះ ដើម្បីបន្ថែមនូវលក្ខ័ណនិងតម្រូវការផ្សេងទៀត "លោកនិយាយ"។


ថ្ងៃពុធ, 22 ខែធ្នូ 2021 08:28  គុន ច័ន្ទរដ្ឋា