BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិននិយាយថា ខ្លួនមិនខ្លាចនឹងច្បាំងជាមួយអាមេរិកនោះទេ

ថ្ងៃអង្គារ, 21 ខែធ្នូ 2021 08:22  គុន ច័ន្ទរដ្ឋា

photo_2021-12-21_02-25-33 (1) (1)

Americanmilitarynews-

រដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang Yi បាននិយាយកាលពីថ្ងៃច័ន្ទថា ចិនបើកចំហរដើម្បីធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយអាមេរិក ក៏ប៉ុន្តែនឹងប្រុងប្រៀបដោយឥតភ័យខ្លាច ដើម្បីប្រឈមនឹងអាមេរិកផងដែរ។ នៅពេលថ្លែងពីជំហរការទូតរបស់ចិនទៅកាន់ពិភពលោក Wang​ បាននិយាយថា "ចរិតរបស់ចិនមិនងាករេហើយច្បាស់លាស់" រួមបញ្ចូលទាំងការសន្ទនា ប៉ុន្តែវាត្រូវតែឈរនៅលើសមភាព សហប្រតិបត្តិការណ៍ត្រូវបានស្វាគមន៍ ប៉ុន្តែត្រូវតែមានផលប្រយោជន៍ទៅវិញទៅមក "លោកបន្ថែម" ការប្រកួតប្រជែងអាចមាន ប៉ុន្តែត្រូវស្ថិតនៅក្នុងភាពត្រឹមត្រូវតាមលក្ខណៈធម្មជាតិ ដែលចិនមិនខ្លាចនឹងប្រឈមដាក់គ្នាទៅវិញទៅមកនោះទេ។

Wang បាននិយាយថា មេដឹកនាំចិន Xi Jing Ping “បានដាក់ចេញនូវរចនាសម្ព័ន្ធជាយុទ្ធសាស្ត្រនៃការគោរពគ្នាទៅវិញទៅមក សហវិជ្ជមានដែលប្រកបទៅដោយសន្តិវិធីនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះសំរាប់ទំនាក់ទំនងចិន-អាមេរិក” ប៉ុន្តែបានព្រមានថា “អាមេរិកគួរទម្លាក់ចោលនូវទម្លាប់ចាស់ ក្នុងការជ្រៀតជ្រែកទៅក្នុងកិច្ចការ ផ្ទៃក្នុងចិន” អាមេរិកខ្លះនៅក្នុងជម្រៅបេះដូងរបស់ពួកគេ មានការស្ទាក់ស្ទើរដើម្បីទទួលស្គាល់សិទ្ធរបស់ប្រទេសដ៏ទៃក្នុងការអភិវឌ្ឍន៍ ដើម្បីទទួលយកកំលាំងការរីកចម្រើនលូតលាស់របស់ចិននិងទទួលស្គាល់ថាប្រទេសទាំង២អាចនឹងធ្វើការរួមគ្នាសំរាប់ផលប្រយោជន៍ទៅវិញទៅមក។

ពួកគេក៍បានប៉ុនប៉ងផងដែរក្នុងការប្រមូលផ្តុំជាមួយប្រទេសដ៏ទៃទៀតដើម្បីកៀបសង្កត់ចិន ។ ពាក្យសំដីនិងទង្វើរដ៏ខុសឆ្គងនេះ បានគាស់រំលើងផលប្រយោជន៍នៃប្រទេសទាំង២។ នៅក្នុងពាក្យសំដីជាចុងក្រោយ Wang បាននិយាយថា “ប្រទេសមួយដែលមិនមែនជាមហាអំណាចនៅក្នុងតំបន់បានបញ្ចេញនិងផ្សព្វផ្សាយនូវយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វីកដើម្បីដុតបំពក់នូវការប្រឈមនិងបង្កើតនូវប្លុកប្រកួតប្រជែងក្នុងតំបន់ ដូច្នេះបង្ករជាឧបសគ្គចំពោះសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់”។

ជាញឹកញ៉យចិនតែងតែចោទប្រកាន់អាមេរិកថាបានគាស់រំលើងនូវស្ថិរភាពនៅក្នុងតំបន់ជាមួយនឹងសេរីភាពនៃការធ្វើប្រតិបត្តិការណ៍នាវាចរណ៍ពាសពេញក្នុងឥណ្ឌូប៉ាស៊ីហ្វីក។ ប្រតិបត្តិការណ៍សេរីភាពក្នុងការធ្វើនាវាចរណ៍របស់អាមេរិក បានធ្វើឡើងជាពិសេសគឺដើម្បីប្រឈមទៅនឹងជម្លោះទឹកដីដែលអះអាងដោយចិននៅក្នុងដែនទឹកនៃសមុទ្ទចិនខាងត្បូង និងដើម្បីការពារសេរីភាពក្នុងការធ្វើនាវាចរណ៍ក្នុងសមុទ្ទអន្តរជាតិនិងច្រកតៃវ៉ាន់។


ថ្ងៃអង្គារ, 21 ខែធ្នូ 2021 08:22  គុន ច័ន្ទរដ្ឋា