BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តុលាការមីយ៉ាន់ម៉ាលើកពេលកាត់ទោសអ្នកស្រី អូងសាន ស៊ូជី

ថ្ងៃចន្ទ, 20 ខែធ្នូ 2021 14:01  គុន ច័ន្ទរដ្ឋា

photo_2021-12-20_11-39-28 (1)

DW-

កាលពីថ្ងៃច័ន្ទ តុលាការបានលើកពេលកាត់ក្តីចំពោះសោវនាការជាលើកចុងក្រោយរបស់អ្នកស្រីអូងសាន ស៊ូជី ទៅថ្ងៃទី ២៧ ខែធ្នូ វិញ។ អ្នកស្រីត្រូវបានចោទប្រកាន់ពីបទលាក់ទុកវិទ្យុទាក់ទងខុសច្បាប់ដោយគ្មានអាជ្ញាប័ណ្ណនិងប្រដាប់ធ្វើឲ្យគាំងវិទ្យុទាក់ទងមួយគ្រឿង។អ្នកស្រីនឹងប្រឈមការាត់ទោសឲ្យជាប់ពន្ធានាគារចំនួន៣ឆ្នាំនិង១ឆ្នាំនៅក្នុងពន្ធនាគារ។ ប្រភពមួយដែលបានដឹងអំពីករណីនេះមិនបាបបញ្ជាក់ពីមូលហេតុនិងហេតុផលនៃការពន្យារពេលនេះទេ។

ការពន្យារពេលបានលេចចេញមកបន្ទាប់ពីអ្នកស្រី ស៊ូជី អាយុ ៧៦ឆ្នាំត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៤ឆ្នាំកាលពីថ្ងៃទី៦ ខែធ្នូ ពីបទញុះញង់ប្រឆាំងទៅនឹងពួកយោធានិងរំលោភទៅលើបទបញ្ញត្តិកូវីដ-19 ។ សាលក្រមកាត់ទោសនោះក្រោយមកបានបញ្ចុះមកនៅត្រឹម២ឆ្នាំវិញនៅក្នុងទីកន្លែងឃុំខ្លួនបច្ចុប្បន្ន ដែលមិនបានបញ្ចេញឲ្យដឹង។ មីយ៉ាន់ម៉ាកំពុងតែស្ថិតនៅក្នុងភាពវឹកវរចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភះប្រឆាំងទៅនឹងរដ្ឋាភិបាកអ្នកស្រី អូងសានស៊ូជីដែលកើតចេញពីការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យដែលនាំឲ្យមានការបះបោរប្រឆាំងទៅនឹងរដ្ឋប្រហារ ព្រមទាំងធ្វើឲ្យមានការខ្វាយខ្វល់ពីអន្តរជាតិពីការបញ្ចប់នូវការកែរទម្រង់នយោបាយបន្ទាប់ពីបានគ្រប់គ្រងដោយយោធាជាច្រើនទសវត្យរ៍។

ជ័យលាភីរង្វាន់ណូបែល ស៊ូជីនឹងត្រូវប្រឈមនឹងសវនាការកាត់ទោសចំនួនជាង ១០ករណីដែលត្រូវជាប់ទោជាអតិបរមារ ច្រើនជាង១០០ ឆ្នាំក្នុងពន្ធនាគារ។អ្នកស្រីបានប្រកែករាល់ការចោទប្រកាន់គ្រប់ករណីមកលើអ្នកស្រី។ អ្នកគាំទ្រអ្នកស្រីបាននិយាយថា ករណីប្រឆាំងនឹងអ្នកស្រីគ្មានមូលដ្ឋាននិងបានរៀបចំសេណារីយ៉ូដើម្បីបញ្ចប់ជីវិតនយោបាយអ្នកស្រីខណៈដែលពួកយោធាកំពុងតែធ្វើការសម្របសម្រួលអំណាច។ ពួកយោធាបាននិយាយថាអ្នកស្រី ស៊ូជី ត្រូវបានផ្តល់ឲ្យនូវតំណាក់ការជាបន្តរបន្ទាប់ដោយតុលាការឯករាជ្យដែលដឹកនាំដោយចៅក្រមដែលតែងតាំងដោយមេបញ្ជាការរបស់ពួកយោធា។

សវនាការកាត់ទោសអ្នកស្រីនៅក្នុងក្រុង ណៃពិដោរ ត្រូវបានបិទជិតដោយមិនអនុញ្ញាតិឲ្យប្រព័ន្ធផ្សព្វផ្សាយនិងមេធាវីរបស់អ្នកស្រីបានជួបនិងធ្វើការផ្សព្វផ្សាយជាសាធារណៈនោះទេ។ ពួកយោធាក៏មិនបានបញ្ចេញឲ្យដឹងពីកន្លែងឃុំឃាំងអ្នកស្រីដែលបានជាប់ឃុំឃាំងនៅក្នុងផ្ទះផងដែរ។ នៅក្នុងពេលធ្វើសវនាការកាត់ទោសថ្មីៗនេះ អ្នកស្រីត្រូវបានគេឲ្យស្លៀកពាក់ឯកសណ្ឋានអ្នកទោស, ប្រភពមួយបានបញ្ចេញឲ្យដឹង។ នៅក្នុងសុន្ទរកថាមួយថ្លែងទៅកាន់សាធារណៈជនតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមេដឹកនាំយោធា មី អូងលាំង បាននិយាយថាអ្នកស្រី អូងសា ស៊ូជី ស្ថិតនៅក្នុងកន្លែងឃុំឃាំងដដែលមិនបញ្ជូនទៅកាន់ពន្ធនាគារទេ។


ថ្ងៃចន្ទ, 20 ខែធ្នូ 2021 14:01  គុន ច័ន្ទរដ្ឋា