BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេច ស ខេង បារម្ភពីការលួចនាំចូលសារធាតុសំយោគផលិតគ្រឿងញៀន

ថ្ងៃចន្ទ, 20 ខែធ្នូ 2021 13:27  BeeTube News

photo_2021-12-20_11-27-33c (1)

ភ្នំពេញ៖ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងក្តីបារម្ភចំពោះសកម្មភាពលួចនាំចូលសារធាតុសំយោគផលិតគ្រឿងញៀន និងទាមទារឱ្យអាជ្ញាធរ និងសាធារណជន រួមគ្នាទប់ស្កាត់ការជួញដូរគ្រឿងញៀន។

មានប្រសាសន៍ក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង នៅក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា គ្រឿងញៀនសំយោគ ដែលផ្សំឡើងដោយសារធាតុគីមី ត្រូវបានគេនាំចូល ដែលពិបាកក្នុងការត្រួតពិនិត្យ ព្រោះក្រុមឈ្មួញបាននាំចូលម្ដងមួយមុខៗ ក្រោមរូបភាពជាសារធាតុផលិតជី ឬជាប្រយោជន៍ផ្សេងៗ ជាហេតុធ្វើឱ្យខូចមុខមាត់ និងកិត្តិនាមប្រទេសជាតិ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដែរថា មេជួញដូរគ្រឿងញៀន ភាគច្រើន មានវត្តមាននៅក្រៅប្រទេស និងខ្លះនៅក្នុងប្រទេស ប៉ុន្តែសមត្ថកិច្ចបានខិតខំប្រែងបង្រ្កាប ចាប់ខ្លួនជាបន្តបន្ទាប់ ។ សម្តេច ក្រឡាហោម បានជំរុញដល់អាជ្ញាធរពាក់ព័ន្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន។

photo_2021-12-20_11-28-13m

សូមរម្លឹកថា នាពេលថ្មីៗនេះ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនដ៏ធំមួយ នៅក្នុងរោងចក្រផលិតដំណាំស្វាយមួយកន្លែង ឈ្មោះ ហ្វាមអេស៊ាង.ក ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនពាក់ព័ន្ឋជាច្រើននាក់ និងរឹបអូសវត្ថុតាង មានដូចជា ម្សៅស សង្ស័យ កេតាមីន(KE- TAMIN) ចំនួន៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក និងសារធាតុគីមី និងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំទៀត។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ធ្លាប់មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗនេះថា ករណីនេះ មិនទាន់បិទបញ្ចប់នៅឡើយទេ ដោយត្រូវតាមដានបន្តទៀត។ លោកបានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយដែលរងគ្រោះដោយសារគ្រឿងញៀនក្នុងកម្រិតមួយស្រាលជាងគេ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង ។

លោកឧត្តមសេនីយ៍ បញ្ជាក់ថា ករណីគ្រឿងញៀន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺជាករណីធំជាងគេប្រចាំឆ្នាំ២០២១ ហើយការកែច្នៃសារធាតុញៀននេះ គឺដើម្បីនាំចេញទៅក្រៅប្រទេស ។

អគ្គស្នងការរង នគរបាលជាតិ បានគូសបញ្ជាក់ថា រយៈពេលជាង១១ខែ នៃឆ្នាំ២០២១នេះ កម្ពុជាធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀន បានជាង៥០០០ករណី និងឃាត់ខ្លួនបានជនសង្ស័យជាង១ម៉ឺននាក់ ព្រមទាំងរឹបអូសគ្រឿងញៀនបានជាង៣តោន៕

photo_2021-12-20_11-27-58m

photo_2021-12-20_11-28-05m

photo_2021-12-20_11-27-50m

អត្ថបទ៖ លាង ឡា


ថ្ងៃចន្ទ, 20 ខែធ្នូ 2021 13:27  BeeTube News