BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព័ត៌មានបន្ថែម៖ ករណីការផ្ទុះប្រាសាទខ្យល់នៅអូស្ត្រាលីនៅពេលនេះក្មេងទី ៦បានស្លាប់នៅក្នុងមន្ទីរពេទ្យ

ថ្ងៃចន្ទ, 20 ខែធ្នូ 2021 10:58  BeeTube News

photo_2021-12-20_10-51-46c (1)

ប៉ូលីសបាននិយាយថា ក្មេងទីប្រាំមួយបានស្លាប់ ដោយសារការរងរបួសធ្ងន់ធ្ងរនៅក្នុងឧបទ្ទវហេតុផ្ទុះប្រាសាទខ្យល់នៅប្រទេសអូស្ត្រាលី កាលពីសប្តាហ៍មុន។ Chace Harrison អាយុ 11 ឆ្នាំ ត្រូវបានគេបិទឧបករណ៍ជំនួយជីវិតរបស់គាត់នៅមន្ទីរពេទ្យ Hobart កាលពីថ្ងៃអាទិត្យ, 3ថ្ងៃបន្ទាប់ពីឧបទ្ទវហេតុ។

គាត់ស្ថិតក្នុងចំណោមសិស្សប្រាំបួននាក់ដែលបានធ្លាក់ចុះក្នុងកម្ពស់ 10 ម៉ែត្រ (32 ហ្វីត) ពីប្រាសាទខ្យល់ នៅពេលដែលវាត្រូវបានផ្ទុះឡើង នៅពិធីជប់លៀងចុងឆ្នាំនៅ Devonport រដ្ឋ Tasmania ។ កុមារពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ។
កុមារ ៥ នាក់ផ្សេងទៀតដែលបានបាត់បង់ជីវិតគឺ Addison Stewart អាយុ 11 ឆ្នាំ និងកុមារអាយុ 12 ឆ្នាំ Zane Mellor, Jye Sheehan, Jalailah Jayne-Maree Jones និង Peter Dodt ។

ក្មេងប្រុសម្នាក់បានរងរបួសស្រាល ហើយបានចេញពីមន្ទីរពេទ្យកាលពីថ្ងៃសុក្រ។ គាត់បានទៅសាលាបឋមសិក្សា Hillcrest កាលពីថ្ងៃអាទិត្យ ហើយបានរំលឹកដល់វិញ្ញាណក្ខន្ធមិត្តរួមថ្នាក់របស់គាត់។ គេនៅតែមិនទាន់ដឹងថា ហេតុការណ៍នេះកើតឡើងដោយរបៀបណានោះ ទេ។ ប៉ូលិសនិយាយថា ពួកគេកំពុងស៊ើបអង្កេតថាតើប្រាសាទខ្យល់នេះត្រូវបានចងជាប់នឹងដី ឬយ៉ាងណា។ ស្នងការប៉ូលីស Tasmania លោក Darren Hine បាននិយាយកាលពីថ្ងៃអាទិត្យថា "យើងមិនចង់ប្រញាប់ប្រញាល់វាទេ ប៉ុន្តែយើងក៏យល់ថាសហគមន៍ចង់បានចម្លើយពីវា"។

មន្រ្តីមកពីរដ្ឋ New South Wales នឹងធ្វើដំណើរទៅកាន់ Tasmania ក្នុងសប្តាហ៍នេះ ដើម្បីជួយធ្វើការសម្ភាសន៍សាក្សី ដែលជាផ្នែកមួយនៃការស៊ើបអង្កេត។ ប៉ូលីសបាននិយាយថា មានកុមារប្រហែល 40 នាក់ ក៏ដូចជាគ្រូបង្រៀន និងមនុស្សពេញវ័យផ្សេងទៀតនៅពិធីជប់លៀងចុងឆ្នាំនេះ។ ស្នងការ Hine បាននិយាយថា "វាជារឿងសំខាន់ដែលយើងមិនបញ្ចេញលទ្ធផលណាមួយឡើយ រហូតដល់ភស្តុតាងទាំងអស់ត្រូវបានប្រមូល ហើយការស៊ើបអង្កេតបានបញ្ចប់"។ ការរៃអង្គាសប្រាក់តាមអ៊ីនធឺណិតសម្រាប់គ្រួសារនៃសព បានរៃអង្គាសប្រាក់បានជាង $1.3 លាន (£700,000; $930,000)។

photo_2021-12-20_10-51-46 (2)m

អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃចន្ទ, 20 ខែធ្នូ 2021 10:58  BeeTube News