BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីបានប្រកាសជាផ្លូវការដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរជើងមេឃ

ថ្ងៃចន្ទ, 20 ខែធ្នូ 2021 08:56  គុន ច័ន្ទរដ្ឋា

photo_2021-12-19_16-17-03 (1)

Chinadaily-

រុស្សីបានប្រកាសជាផ្លូវការដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរជើងមេឃ ក្រសួងការបរទេសរុស្សីបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍។ ការអនុវត្តិន៍ប្រកបទៅដោយផ្លែផ្កាអស់រយៈពេលជាច្រើនទសវត្យរ៍នៃសទ្ធិសញ្ញាបានបង្ហាញថា វាបានដំណើរការបានល្អដែលជាឧបករណ៍មួយក្នុងកការពង្រឹងនូវទំនុកចិត្តនិងសន្តិសុខ បង្កើតនូវកាលៈទេសៈបន្ថែមទៀតសំរាប់គោលដៅមួយដែលមានការគណនាមិនលំអៀងនៃសក្តានុពលយោធានិងសកម្មភាពយោធរបស់រដ្ឋដែលចូលរួម រុស្សីបាននិយាយ។

ក្រសួងបាននិយាយថា ក្នុងអម្លុងពេលរុស្សីបានចូលរួមនៅក្នុងសទ្ធិសញ្ញា ប្រទេសបានធ្វើការហោះហើរចំនួន៦៦៤ លើកនិងបានអនុញ្ញាតិឲ្យ៤៤៩លើកហោះហើរនៅក្នុងទឹកដិរបស់ខ្លួនក្នុងចំណោមជើងហោះហើរសរុប១,៥៨០លើកដែលបានហោះហើរ។ “ជាអកុសល ការប្រឹងប្រែងរបស់យើងមិនបានអនុញ្ញាតិឲ្យយើងការពារនូវសន្ធិសញ្ញាទៅតាមការចង់បានរបស់អ្នកបង្កើត” ក្រសួងបាននិយាយ។

ការទទួលខុសត្រូវទាំងស្រុងចំពោះការធ្លាក់ចុះអាប់ឱនកិត្តិយសនៃកិច្ចព្រមព្រៀងវាស្ថិតនៅលើអ្នកផ្តួចផ្តើមគំនិត នៃការដួលរលំនៃសន្ធិសញ្ញាការបើកចំហរជើងមេឃ គឺសហរដ្ឋអាមេរិក ក្រសួងបាននិយាយ។ បន្ទាប់ពីការដកខ្លួនចេញជាផ្លូវការរបស់សហរដ្ឋអាមេរិកក្នុងខែវិច្ឆិការឆ្នាំ២០២០ ក្រសួងការបរទេសរុស្សីបាននិយាយថា ខែមករានេះប្រទេសនឹងចាប់ផ្តើមដំណើរការស្រប់ច្បាប់ក្នុងស្រុកជាបន្តរបន្ទាប់ក្នុងការដកខ្លួនជាផ្លូវការពីសន្ធិសញ្ញានេះ។

កាលពីថ្ងៃទី៧ខែមិថុនា លោកប្រធានាធិបតី Vladimir Putin បានចុះហត្ថលេខាលើច្បាប់មួយដើម្បីដកខ្លួនចេញពីសន្ធិសញ្ញា។ សន្ធីសញ្ញាពហុភាគីដែលចូលជាធរមាននៅក្នុងឆ្នាំ២០០២ បានអនុញ្ញាត្តិឲ្យរដ្ឋដែលជាភាគីធ្វើការជនដំណឹងខ្លីៗ អំពីការហោះហើរស៊ើបការណ៍ដោយយន្តហោះដែលគ្មានអាវុធនៅលើទឹកដីនៃប្រទេសដ៏ទៃដើម្បីចាប់យកទិន្ន័យនៃកងកំលាំងយោធានិងសកម្មភាព។


ថ្ងៃចន្ទ, 20 ខែធ្នូ 2021 08:56  គុន ច័ន្ទរដ្ឋា