BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ធ្វើទណ្ឌកម្មរហូតដល់ស្លាប់៖ ការសម្លាប់យ៉ាងរង្គាលនៅមីយ៉ាន់ម៉ាត្រូវបានបញ្ចេញឲ្យដឹង

ថ្ងៃចន្ទ, 20 ខែធ្នូ 2021 08:47  គុន ច័ន្ទរដ្ឋា

photo_2021-12-20_07-27-43 (1)

BBC-

យោធាមីយ៉ាន់ម៉ាបានអនុវត្តិន៍នូវការសម្លាប់យ៉ាងរង្គាលជាបន្តរបន្ទាប់ទៅលើប្រជាពលរដ្ឋសុីវិលនៅក្នុងខែមិថុនា ដែលជាលទ្ធផលបុរសយ៉ាងតិច៤០នាក់បានស្លាប់ បើយោលទៅតាម ការស៊ើបអង្កេតរបស់ BBC ។ សាក្សីដែលបានឃើញផ្ទាល់ភ្នែកនិងអ្នកដែលនៅរស់រានមានជីវិតបាននិយាយថាទាហ៊ាន ដែលមានអាយុស្របាល១៧ឆ្នាំ បានចោមរោមចាប់អ្នកភូមិ ហើយបំបែកពួកគេដែលជាបុរសនិងបានសម្លាប់ពួកគេ។ តាមរូបភាពវីឌីអូបានបង្ហាញឲ្យឃើញថា ឧប្បទ្ទវហេតុនេះគឺភាគច្រើននៃពួកគេត្រូវបានធ្វើទារុណកម្មជាមុននិងក្រោយមកបានសម្លាប់រួចកប់ក្នុងផ្នូររាក់ៗ។

ការសម្លាប់បានកើតមាននៅក្នុងខែមិថុនា នៅក្នុងឧប្បទ្ទវហេតុ៤ដាច់ចេញពីគ្នាក្នុងក្រុង Kani ដែលជាមូលដ្ឋានដ៏រឹងមាំរបស់ពួកប្រឆាំងក្នុងស្រុក Sagaing ភាគកណ្តាលនៃមីយ៉ាន់ម៉ា។ ពួកយោធាបានប្រឈមទៅនឹងការតស៊ូពីក្រុមស៊ីវិលចាបតាំងពីពួកគេបានចាប់យកអំណាចនៅក្នុងប្រទេសដោយការធ្វើរដ្ឋប្រហារក្នុងខែកុម្ភៈ បណ្តេញរដ្ឋាភិបាលដែលដឹកនាំដោយប្រជាធិបតេយ្យ អ្នកស្រី អូងសាន ស៊ូជី។

BBC បាននិយាយជាមួយសក្សី១១នាក់នៅក្នុងក្រុង Kani  និងបានបានប្រៀបធៀបគណនេយ្យរបស់ពួកគេជាមួយនឹងរូបភាពក្នុងទូរស័ព្ទចល័តជាវីឌីអូនិងរូថត ដែលផ្តល់ឲ្យដោយសាក្សីម្នាក់,នេះបើតាមប្រភពអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលបានស៊ើបអង្កេតពីបញ្ហាសិទ្ធមនុស្សនៅក្នុងប្រទេស។ ការសម្លាប់ដ៏ច្រើនជាងគេបានកើតមាននៅក្នុងភូមិ Yin ,ដែលយ៉ាងហោចណាស់មានមនុស្សប្រុស១៤នាក់ត្រូវបានធ្វើទារុណកម្មនិងវាយដំរហូតដល់ស្លាប់ ហើយសាកសពរបស់ពួកគេត្រូវបានគ្រវាត់ចោលនៅតាមស្នាមភ្លោះដងអូរក្នុងព្រៃ។

សាក្សីនៅក្នុងភូមិ Yi n ដែលសុំលាក់ឈ្មោះដើម្បីការពារអត្តសញ្ញាណរបស់ពួកគេ បានប្រាប់BBC ថាបុរសៗត្រូវបានគេចងនឹងខ្សែរពួរហើយវាយដំមុននឹងគេសម្លាប់។​ "យើងមិនអាចនឹងទ្រាំមើលបានទេ អញ្ចឺងយើអោនក្បាលចុះ ហើយយំ" ស្ត្រីម្នាក់បាននិយាយ ដែលប្តី ក្មួយ និងប្អូនថ្លៃត្រូវបានពួកយោធាសម្លាប់។ យើងបានអង្វរករពួកគេកុំឲ្យធ្វើដូច្នេះ តែពួកគេមិនខ្វល់ មិនយកចិត្តទុកដាក់ ហើយបានសួរស្ត្រីនោះថា តើមានប្តីអ្នកឯងក្នុងចំណោមពួកគេឬ? បើសិនជាមាន សម្លាប់ចោលតែម្តងទៅ។ បុរសម្នាកដែលបានរត់រួចពីការកាប់សម្លាប់បាននិយាយថា បានធ្វើទារុណកម្មយ៉ាងទារុណមុននឹងសម្លាប់។


ថ្ងៃចន្ទ, 20 ខែធ្នូ 2021 08:47  គុន ច័ន្ទរដ្ឋា