BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជនបោកប្រាស់ខាងផ្លូវភេទម្នាក់ ត្រូវជាប់ពន្ធធនាគារ៣២ឆ្នាំ

ថ្ងៃចន្ទ, 20 ខែធ្នូ 2021 08:32  BeeTube News

photo_2021-12-20_08-20-07c

ជនបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែតម្នាក់ ដែលបានប្រព្រឹត្តអំពើរំលោភបំពានខាងផ្លូវភេទ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធធនាគារចំនួន 32 ឆ្នាំ។ Abdul Elahi បានបោកប្រាស់ជនរងគ្រោះជិត 2,000 នាក់ ដើម្បីប្រមូលរូបភាពនៃទង្វើផ្លូវភេទមិនសមរម្យ មុនពេលលក់រូបភាពទៅឱ្យ paedophiles (មនុស្សដែលទាក់ទាញផ្លូវភេទចំពោះកុមារ) ។ ក្នុងករណីខ្លះ ស្ត្រីត្រូវបានគេគំរាមឲ្យវាយធ្វើបាបទារក ឬបងប្អូនបង្កើតណាម្នាក់ ហើយ Abdul Elahi នឹងចេញមុខធ្វើជាអ្នកផ្តល់ប្រាក់សងបំណុលរបស់ពួកគេវិញ។

លោកបានទទួលការចោទប្រកាន់ចំនួន ១៥៨ ករណី ពីដើមបណ្តឹងចំនួន ៧២ នាក់។ ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ (NCA) បានពណ៌នាអំពីការរំលោភបំពានរបស់ Elahi ថាជា "ការរំលោភបំពានផ្លូវភេទដ៏ថោកទាបបំផុត" ដែលខ្លួនមិនធ្លាប់បានស៊ើបអង្កេតពីមុនមក។
ជនរងគ្រោះរបស់គាត់មានចាប់ពីទារកអាយុប្រាំបីខែ រហូតដល់មនុស្សពេញវ័យ។

ការកាត់ទោសគាត់ ចៅក្រម Sarah Buckingham បានពណ៌នាបុរសអាយុ 26 ឆ្នាំ ដែលជាអតីតសមាជិកក្រុម Sparkhill ក្នុងទីក្រុង Birmingham ថាជា "ប្រភេទឧក្រិដ្ឋជនដែលឃោឃៅបំផុតដែលមិនធ្លាប់មានពីមុនមក"។ តុលាការ ទទួលបានរូបភាពមិនសមរម្យរបស់កុមារជាង 67,000 សន្លឹក ដែលត្រូវបានគេយកមកវិញពី Hard Drives ហើយមានជនរងគ្រោះនៅជាង 30 ប្រទេស ឬច្រើនជាងនេះ។
ចៅក្រមបាននិយាយថា "មិនមានវិធីអាចតាមដាន និងបំផ្លាញវត្ថុតាំងទាំងអស់ដែលបានផ្សព្វផ្សាយនៅតាមអ៊ីនធឺណិតនោះទេ ហើយវាបានបង្កឱ្យមានព្រួយបារម្ភជាបន្តបន្ទាប់ដល់ជនរងគ្រោះទាំងអស់"។

"សំណុំប្រអប់" នៃការរំលោភបំពាន នៅពេលចាប់ផ្តើមសវនាការកាត់ទោសកាលពីថ្ងៃពុធ តុលាការបានឮថា Elahi បានប្រើមនុស្សបន្លំខ្លួនជាវេជ្ជបណ្ឌិត ឬឈ្មួញកណ្តាលដែលមានទ្រព្យសម្បត្តិ ផ្តល់ជំនួយហិរញ្ញវត្ថុ និងសន្យាសងបំណុលជាមួយ Bitcoin មុនពេលបញ្ចុះបញ្ចូលឱ្យផ្ញើរូបថតមិនសមរម្យមកឲ្យគាត់។ អ្វីដែលគេហៅថា "សំណុំប្រអប់" នៃរូបភាព និងវីដេអូរំលោភបំពានដែលប្រមូលបានដោយ Elahi ត្រូវបានចែកចាយក្នុងបរិមាណដ៏ច្រើន បន្ទាប់ពីក្មេងស្រី និងមនុស្សវ័យជំទង់ ត្រូវបានគេគំរាមឲ្យផ្តល់នូវវត្ថុតាំងផ្លូវភេទដែលគួរឱ្យអាម៉ាស់ និងមិនសមរម្យទៅកាន់ពួកគេ។

photo_2021-12-20_08-20-24m

ចៅក្រមបានប្រាប់ Elahi ថា "ការទាមទាររបស់អ្នក បានធ្វើឲ្យមានការកើនឡើងភាពសាហាវឃោរឃៅ និងអំពើទុច្ចរិតរបស់ពួកគេ សូម្បីតែនៅពេលដែលជនរងគ្រោះរបស់អ្នកបានអង្វរសុំក្តីមេត្តាក៏ដោយ" "សូម្បីតែពេលអ្នកដឹងថាគេធ្វើអត្តឃាត អ្នកបានសើចនឹងភាពទុក្ខសោក និងការឈឺចាប់របស់ពួកគេទៀត"។

សេចក្តីថ្លែងការណ៍អំពីផលប៉ះពាល់ជាច្រើនត្រូវបានអានទៅកាន់តុលាការ រួមទាំងជនរងគ្រោះម្នាក់ដែលជាសិស្សសាលា នៅពេលប្រព្រឹត្តបទល្មើស។ នាងបានពិពណ៌នាថា បានព្យាយាមលេបថ្នាំលើសកម្រិត បន្ទាប់ពីដឹងថា Elahi បានបង្ហោះរូបភាពរបស់នាងទៅក្នុង Twitter ។ “ខ្ញុំអាចនិយាយបានថា មនុស្សម្នាក់នេះបានបំផ្លាញជីវិតខ្ញុំអស់រយៈពេលពីរឆ្នាំមកហើយ។ ខ្ញុំខូចចិត្តខ្លាំងណាស់។ ខ្ញុំនៅចាំថ្ងៃខួបកំណើតទី ១៦ របស់ខ្ញុំ ខ្ញុំយំទាំងយប់ ខ្ញុំមានការធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ។ "ខ្ញុំកំពុងព្យាយាមបំភ្លេចវា ប៉ុន្តែវាពិបាកបំភ្លេចខ្លាំងណាស់ ខ្ញុំមានអារម្មណ៍ថា វានឹងនៅជាមួយខ្ញុំពេញមួយជីវិតរបស់ខ្ញុំហើយ"។

Tony Cook នៃ NCA បាននិយាយថា "Abdul Elahi គឺជាពួកសាឌីតដ៏ថោកទាប ដែលទទួលបានការពេញចិត្តខាងផ្លូវភេទតាមរយៈអំណាច និងការគ្រប់គ្រងលើជនរងគ្រោះរបស់គាត់ រហូតដល់ជនរងគ្រោះតែងតែចង់សម្លាប់ខ្លួន។ "គាត់បានបំផ្លាញជីវិត និងគ្រួសាររបស់ជនរងគ្រោះជាច្រើន" ។ ស្ត្រី និងកុមារីប្រហែល 550 នាក់ក្នុងប្រទេសអង់គ្លេសត្រូវបានគេជឿថា ជាជនរងគ្រោះរបស់ Elahi ដែលបានលក់វីដេអូច្រើនជាង 1,000 ម៉ោង ទៅកាន់អតិថិជនម្នាក់។

ការលុបរូបភាពតាមអ៊ីនធឺណិត តុលាការបានឮគាត់ចាត់ទុកឧក្រិដ្ឋកម្មរបស់គាត់ជា ការងារមួយ។ នៅក្នុងបទសម្ភាសន៍បន្ទាប់ពីការចាប់ខ្លួន គាត់បានសារភាពថា "ព្យាយាមរកលុយឱ្យបានច្រើន" តាមដែលគាត់អាចធ្វើបាន។ Revenge Porn Helpline បាននិយាយថា ខ្លួនបានធ្វើការជាមួយនឹង NCA ដើម្បីលុបមាតិកាអនឡាញអស់រយៈពេលជាង 2 ឆ្នាំកន្លះ ហើយបានលុបរូបភាពបុគ្គលចំនួន 135,000 ចេញ។

សហចុងចោទ Kirsty Nicholls អាយុ 35 ឆ្នាំ រស់នៅ Northolt ភាគខាងលិចទីក្រុងឡុងដ៍ ដែលបានសារភាពថា ធ្វើការជាមួយ Elahi ដើម្បីបង្កើតរូបភាពមិនសមរម្យរបស់កុមារ ត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល 6 ឆ្នាំ 9 ខែ។ Nicholls បានជួប Elahi នៅលើគេហទំព័រដែលហៅថា Sugar Daddy ដោយផ្តោតលើស្ត្រីដែលអស់សង្ឃឹមផ្នែកហិរញ្ញវត្ថុ។ ចៅក្រមបានប្រាប់ Nicholls ថា "អ្នកបានប្រព្រឹត្តបទល្មើសទាំងនេះជាមួយ Elahi - ការបំពានរបស់អ្នកត្រូវបានជំរុញទាំងស្រុងដោយការទទួលបានហិរញ្ញវត្ថុ" ។
«បទល្មើស មានកម្រិតធ្ងន់ធ្ងរ ទាល់តែមានការកាត់ទោសភ្លាមៗទើបអាចអនុវត្តបាន»។

photo_2021-12-20_08-20-34m

អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃចន្ទ, 20 ខែធ្នូ 2021 08:32  BeeTube News