Aljazeera-
មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយថាលោកប្រធានាធិបតី Joe-Biden បានអញ្ជើញមេដឹកនាំប្រជាជាតិអាស៊ីប៉ែកអគ្នេយ៍(ASEAN) ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនិងពិភាក្សារអំពីវិបត្តិនៅភូមា និងថ្លឹងថ្លែងនូវទណ្ឌកម្មដ៏ខ្លាំងក្លាប្រឆាំងទៅនឹងមេដឹកនាំយោធាភូមាក្នុងការដែលក្តោបយកអំណាចកាលពីថ្ងៃទី១ខែកុម្ភះ។ Antony Blinken បានធ្វើអត្ថាធិប្បាយកាលពីថ្ងពុធក្នុងអម្លុងពេលធ្វើទស្សនកិច្ចនៅម៉ាលេស៊ី ដែលលោកបានបរិយាយថាសមាជិកទាំង១០នៃសមាគមអាស៊ានគឺជាស្ថាបត្យករដ៏សំខាន់នៅក្នុងឥណ្ឌូប៉ាស៊ីហ្វីក។
“យើងកំពុងតែរង់ចាំមើលយ៉ាងខ្លាំងដើម្បីឲ្យមានកិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ាន នៅឆ្នាំក្រោយ” លោកបាននិយាយ។ អាស៊ានបានដឹកនាំការខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិនៅភូមា ដែលជាប្រទេសស្ថិតនៅក្នុងភាពវឹកវរចាប់តាំងពី ពួកយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយជ័យលាភីរង្វាន់ណូបែល អ្នកស្រី អូងសាន ស៊ូជី កាលពីថ្ងៃទី១ខែកុម្ភះ។ ការក្តោបយកអំណាចនេះបានជម្រុញឲ្យមានការតវ៉ានិងមានក្រុមតស៊ូប្រដាប់អាវុធ ដែលប្រឈមទៅនឹងការបង្រ្កាបដោយអំពើហឹង្សារ។
Blinken បាននិយាយថា ស្ថានការណ៍នៅក្នុងមីយ៉ាន់ម៉ាក្នុងរយៈពេល១០ខែបន្ទាប់ពីមានរដ្ឋប្រហារបានធ្លាក់ទៅក្នុងភាពអាក្រក់អាក្រី ដោយសារការចាប់ឃុំឃាំងជាទ្រង់ទ្រាយធំនិងអំពើហឹង្សារប្រឆាំងទៅនឹងក្រុមបាតុករ។ ”ខ្ញុំគិតថា វាជារឿងសំខាន់ណាស់នៅក្នុងប៉ុន្មានខែខាងមុខដើម្បីសម្លឹងមើលរកវិធានការណ៍បន្ថែមទៀតដើម្បីចាត់ការទៅលើបុគ្គលនិងសមូហភាពនិងដាក់សម្ពាធទៅលើរបប ធ្វើឲ្យប្រទេសវិលត្រឡប់ទៅរកគន្លងប្រជាធិបតេយ្យវិញ”។
បន្ទាប់ពីមានការជជែកពីវិបត្តិនៅភូមា Blinken បាននិយាយថាសំណើរចំពោះកិច្ចប្រជុំកំពូលអាស៊ានក៏ត្រូវបានគេរំពឹងថានឹងមានការពិភាក្សារអំពីរឿងដែលបានធូរស្រាលអំពីកូវីឌ-19 បំរែបំរួលអាកាសធាតុ ការវិនិយោគ និង ហេដ្ឋារចនាសម្ព័ន្ធ។ នៅក្នុងទីក្រុង ហ្សាកាតារ Blinken បាននិយាយថាសហរដ្ឋអាមេរិកនិងពង្រីកទំនាក់ទំនងយោធានិងសេដ្ឋកិច្ចជាមួយនឹងដៃគូរនៅក្នុងឥណ្ឌូប៉ាស៊ីហ្វីកដើម្បីធានាថាតំបន់នឹងនៅតែបើកចំហរនិងចេញចូលបានដោយសេរី។
សមភាគីរបស់លោក Blinken, លោករដ្ឋមន្ត្រីក្រសួងការបរទេសម៉ាលេស៊ី Saifuddin Abdullah បាននិយាយថា ការអញ្ជើញរបស់Biden ចំពោះមេដឹកនាំអាស៊ាននឹងត្រូវយកទៅពិភាក្សារនៅថ្ងៃី១៩ខែមករា ២០២២ នៅពេលដែលមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ លោកក៏បានអំពាវនាវផងដែរចំពោះប្លុកនៅក្នុងតំបន់ ដោយនិយាយថា អាស៊ានត្រូវតែស្វែងរកនិងស្រាវជ្រាវនូវព្រលឹងនៃនយោបាយរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។