Standard-
អង់គ្លេសនិងសម្ព័ន្ធមិត្តទំនងជាមិនបញ្ជូនកងទ័ពទៅការពារអ៊ុយក្រែនទេ បើសិនជាអ៊ុយក្រែនត្រូវបានឈ្លានពានដោយរុស្សី រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស Ben Wallace បាននិយាយ។ ក្រុមស៊ើបការសម្ងាត់អាមេរិកបានបញ្ជាក់ថារុស្សីបានបោះទីតាំកងទ័ពដែលមានចំនួនប្រហែល៧០,០០០នាក់នៅតាមព្រំប្រទល់អ៊ុយក្រែននិងបានរៀបចំផែនការដែលនឹងមានលទ្ធភាពឈ្លានពាននៅដើមឆ្នាំក្រោយ។លោក Wallace និងរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Oleksii yuriyovychReznikov បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី១៦ខែវិច្ឆិការ ដែលបាននិយាយថាពួកគេមានកាេព្រួយបារម្ភ ដោយសារការប្រមូលផ្តុំកងទ័ពរុស្សី។
“ចក្រភពអង់គ្លេសឈរប្រកៀកស្មាជាមួយនឹងប្រជាពលរដ្ឋអ៊ុយក្រែន នឹងបន្តរការប្តេជ្ញាចិត្តដ៏យូរលង់ដើម្បីគាំទ្រពួកគេ” សេចក្តីថ្លែងការណ៍បានបន្ថែម។ ប៉ុន្តែនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង The Spectator លោក Wallace បាននិយាយថា អ៊ុយក្រែន មិនមែនជាសមាជិករបស់ NATO ទេដូច្នេះទំនងជាមិនមានអ្នកណានឹងបញ្ជូនកងទ័ពទៅជួយការពារអ៊ុយក្រែនដើម្បីប្រឆាំងនឹងរុស្សីទេ។ “យើងមិនគួរភូតកុហកមនុស្សដែលយើងមិនគួរនោះទេ អ៊ុយក្រែនបានដឹងអំពីរឿងនេះ”លោកបន្ថែម នៅក្នុងអត្ថាធិប្បាយដែលបានចេញដោយ The Times មុនពេលដែលលោកបានផ្តល់កិច្ចសម្ភាន៍។
នៅពេលដែលសួរថា នោះមានន័យថា អ៊ុយក្រែនត្រូវពឹងខ្លួនឯងឬយ៉ាងណា? លោក Wallaceបាននិយាយថា “យើងអាចជួយតាមរយៈការកសាងនូវសមត្ថភាព ប៉ុន្តែដោយសារអ៊ុយក្រែនមិនមែននៅក្នុង NATO ហេតុដូច្នេះហើយ យើងកំពុងតែប្រឹងប្រែងអស់ពីសមត្ថភាពតាមរយៈការទូត ដើម្បីនិយាយប្រាប់ Putin ថាមិនគួរធ្វើយ៉ាងដូច្នេះទេ” ។ បើរឿងនេះបានលេចចេញមកប៉ុន្មានថ្ងៃបន្ទាប់ពី លោកនាយករដ្ឋមន្ត្រី Boris Johnson បានប្រាប់មេដឹកនាំរុស្សី Vladimir Puti ថា នឹងមានផលវិបាកធ្ងន់ធ្ងរបើសិនជារុស្សីឈ្លានពានអ៊ុយក្រែន។
លោកនាយករដ្ឋមន្ត្រីបាននិយាយតាមទូរស័ព្ទជាមួយ Putin កាលពីថ្ងៃច័ន្ទដោយបញ្ជាក់យ៉ាងហ្ម៉ឺងម៉ាត់ថាចក្រភពអង់គ្លេសប្តេជ្ញាចិត្តចំពោះអធិបតេយ្យភាពនិងបូរណភាពដែនដីអ៊ុយក្រែននិងបានព្រមានថាទង្វើរដែលនាំឲ្យមានអស្ថិរភាពរបស់មូស្គូវាជាកំហុសយុទ្ធសាស្ត្រ។ ទីក្រុងក្រឹមឡាំងបានប្រកែកក្នុងការរៀបចំឈ្លានពានអ៊ុយក្រែននិងបានចោទប្រកាន់រដ្ឋាភិបាលទីក្រុង Kyiv ថាបានបង្កើនភាពតានតឹងដោយបានដាក់ពង្រាយអាវុធថ្មីៗ។