Islamabad(AP)
ប៉ាគីស្ថានកំពុងប្រមូលប្រទេសមូស្លីម ដើម្បីជួយបង្រួមនូវមហន្តរាយនៃមនុស្សធម៌និងសេដ្ឋកិច្ច ខណៈដែលកំពុងលួងលោមមេដឹកនាំថ្មីតាលីបង់ ដែលជាប្រទេសជិតខាងឲ្យបន្ថយរូបភាពនៅឯបរទេស។ រដ្ឋមន្ត្រីក្រសួងការបរទេសចំនួន៥៧ប្រទេស ដែលជាសមាជិកកិច្ចសហប្រតិបត្តិការណ៍មូស្លីមបានមកជួបជុំគ្នានៅក្នុងទីក្រុងអុីស្លាមម៉ាបាដ កាលពីថ្ងៃអាទិត្យ ដើម្បីស្វែងរកមធ្យោបាយដើម្បីផ្តល់ជំនួយដល់អាហ្វហ្គានីស្ថាន ក៏ដូចជាស្ទាបស្ទង់នូវការលំបាក ការពិតនៃនយោបាយរដ្ឋាភិបាលតាលីបង់ អ្នកការទូតប៉ាគីស្ថានបាននិយាយកាលពីថ្ងៃសុក្រ។
រដ្ឋបាលថ្មីតាលីបង់នៅក្នុងទីក្រុងកាប៊ុល ត្រូវបានទទួលទណ្ឌកម្មដោយសហគមន៏អន្តរជាតិ ក្នុងដំណើរទ្រេតទ្រោតដោយសារការដួលរលំនៃរបបយោធាអាហ្វហ្គានីស្ថានដែលគាំទ្រដោយលោកខាងលិច និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំ សមាជិកកិច្ចសហប្រតិបត្តិការណ៍មូស្លីម វាជាកិច្ចព្រមព្រៀងដែលមិនបង្កើតឲ្យមានការទទួលស្គាល់ជាផ្លូវការនៃរបរតាលីបង់នោះទេ រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថានបាននិយាយ។
លោកបានបន្ថែមទៀតថា សារក្នុងការជួប្រជុំគ្នាកាលពីថ្ងៃអាទិត្យគឺ “សូមមេត្តាកុំបោះបង់ចោល អាហ្វហ្គានីស្ថាន សូមមេត្តាចូលរួម យើងកំពុងនិយាយក្នុងនាមប្ជាពលរដ្ឋអាហ្វហ្គានីស្ថាន យើងមិននិយាយក្នុងនាមក្រុមណាមួយនោះទេ យើងកំពុងនិយាយអំពីប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន”។ រដ្ឋមន្ត្រីក្រសួងការបរទេស ប៉ាគីស្ថាន Qureshi បាននិយាយថា មហាអំណាចធំៗ រួមទាំង សហរដ្ឋអាមេរិក រុស្សី ចិននិងសហគមន៍អឺរ៉ុប នឹងបញ្ជូនតំណាងពិសេសរបស់ពួកគេសំរាប់អាហ្វហ្គានីស្ថាន ទៅចូលរួមប្រជុំកិច្ចប្រជុំកំពូលដែលមានរយៈពេល១ថ្ងៃនេះ។ រដ្ឋមន្ត្រីក្រសួងការបរទេសដែលតែងតាំងដោយតាលើបង់ លោក Amir Khan Muttaqi នឹងចូលរួមផងដែរក្នុងកិច្ចប្រជុំនេះ។
ពិភពលោកកំពុងរង់ចាំមើល មុននឹងចាប់ផ្តើមទទួលស្គាល់ជាផ្លូវការ អ្នកគ្រប់គ្រងរបបថ្មីក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយមានការព្រួយបារម្ភពីការគ្រប់គ្រងស្រដៀងគ្នារបស់ពួកតាលីបង់ដូចកាលពី២០ឆ្នាំមុន ទោះបីជាមានការធានាថា នឹងមិនធ្វើដូចពីមុន។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង AP កាលពីអាទិត្យមុន Muttaqi បាននិយាថា អ្នកគ្រប់គ្រងអាហ្វហ្គានីស្ថានថ្មី នឹងប្តេជ្ញាចិត្តថាផ្តល់ការសិក្សារចំពោះកុមារី និងស្រ្តី ព្រមទាំងការងារផងដែរ៕